កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ វិច្ឆិកា ២០១៨

១
បាឡុងមានឈ្មោះ Fleck, Bjorn, Jojo, និង Hugg កំពុងធ្វើដំណើរនៅលើវិថីទី៦ នៃទីក្រុងញូវយ៉ក ក្នុងអំឡុងពិធីបុណ្យអំណរគុណព្រះ ឬ Thanksgiving លើកទី៩២ របស់ហាងលក់ទំនិញសហរដ្ឋអាមេរិក Macy។

២
ទាហានអាមេរិកម្នាក់កំពុងរៀបចំអាហារជូនដល់មិត្តរួមការងារក្នុងពិធីបុណ្យអំណរគុណព្រះ (Thanksgiving) នៅទីបញ្ជាការកណ្ដាល Resolute Support ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៣
កម្មករឥណ្ឌាកំពុងឈរនៅលើដែកជើងទម្រដែលគេរៀបពីដីទៅដល់ដំបូលនៃមន្ទីរពេទ្យមួយដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ នៅទីក្រុង Greater Noida ជិតរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា។

៤
មនុស្សព្យាយាមរក្សាភាពកក់ក្តៅ នៅពេលពួកគេរង់ចាំការចាប់ផ្ដើមនៃក្បួនដង្ហែពិធីបុណ្យអំណរគុណព្រះ (Thanksgiving) លើកទី៩២ របស់ហាងលក់ទំនិញ Macy នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៥
ខ្លាឃ្មុំក្រហម២ក្បាលឡើងលើដើមឈើនៅក្នុងសួនសត្វ Tierpark ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។

៦
មនុស្សម្នានាំគ្នាអុជចង្កៀងនៅបឹង Banganga នៅពេលពួកគេប្រារព្ធពិធីបុណ្យ Dev Diwali ក្នុងទីក្រុងមុំបៃ (Mumbai) ប្រទេសឥណ្ឌា។

៧
សត្វស្វាឈ្មោះ Kira អាយុ២៣ឆ្នាំ កំពុងឱបកូនទើបកើតរបស់វានៅក្នុងសួនសត្វមួយនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៨
តា Santa Claus កំពុងទស្សនានៅកន្លែងលក់ភាគហ៊ុន NYSE ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៩
បក្សី២ក្បាលកំពុងទំនៅលើខ្នងសេះបង្កង់នៅសួនសត្វជាតិក្រុងណៃរ៉ូប៊ី ជិតទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។