ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ភាពយន្ត​ជា​ភាសា​ខ្មែរ​ដំបូង​ដែល​ដឹកនាំ​ដោយ​តារា​ហូលីវូដ ​អង្រួន​អារម្មណ៍​របស់​ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ថ្ងៃ​ទី២០ ខែ​តុលា កន្លង​ទៅ​នេះ មាន​ការ​បញ្ចាំង​ភាពយន្ត​រឿង​«មុន​ដំបូង​ខ្មែរ​ក្រហម‍​សម្លាប់‍​ប៉ា​របស់​ខ្ញុំ‍» ដល់​ទស្សនិកជន​ខ្មែរ​អាមេរិកាំង​​ប្រមាណ​ជាង​២០០​នាក់​នៅ​តំបន់​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។ ភាពយន្ត​ជា​ភាសា​ខ្មែរ​ដំបូង​ ដែល​ដឹកនាំ​ដោយ​តារា​ហូលីវូដ​លោកស្រី Angelina Jolie នេះ​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មិន​ត្រឹមតែ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ផ្ទាល់​នូវ​រឿងរ៉ាវ​ដ៏​រន្ធត់​ក្នុង​សម័យ​​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​កូន​ខ្មែរ​អាមេរិកាំង​ដែល​ចេះ​ភាសា​ខ្មែរ​ក្នុង​កម្រិត​ផ្សេង​គ្នា​ទៀត​ផង។ លោក សឹង សុផាត នៃ​ VOA ជូន​សេចក្តី​រាយការណ៍​ពី​ទីក្រុង Silver Spring រដ្ឋ Maryland ដូច​តទៅ។

XS
SM
MD
LG