ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សម រង្ស៊ី​ ដោះដូរ​សមាជិក​សភារបស់ខ្លួន​


កាល​ពី​ដើម​ខែ​តុលា​នេះ ​គណបក្ស​ សម​ រង្សី​ បាន​សម្រេច​លុប​ឈ្មោះ​លោក ​តុ ​វ៉ាន់ចាន់ ពី​សមាជិក​សភា​​​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ​លោក​ វ៉ាន់​ ស៊ីវឿន ​ពី​សមាជិក​ព្រឹទ្ធសភា ​និង​លោក​ហុក លេហាក់​ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​ សម ​រង្សី ​ប្រចាំ​ស្រុក​ត្បូង​ឃ្
កាល​ពី​ដើម​ខែ​តុលា​នេះ ​គណបក្ស​ សម​ រង្សី​ បាន​សម្រេច​លុប​ឈ្មោះ​លោក ​តុ ​វ៉ាន់ចាន់ ពី​សមាជិក​សភា​​​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ​លោក​ វ៉ាន់​ ស៊ីវឿន ​ពី​សមាជិក​ព្រឹទ្ធសភា ​និង​លោក​ហុក លេហាក់​ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​ សម ​រង្សី ​ប្រចាំ​ស្រុក​ត្បូង​ឃ្

លោក​ ទេព​ នីថា ​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​ហៅ​កាត់​ថា គ.​ជ​.​ប ​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​ធ្វើ​លិខិត​ជូន​ដំណឹង​ជាផ្លូវការ​អំពី​ការ​សម្រេច​ការ​ផ្លាស់​ប្តូរ​ដោយ​ដាក់​លោក ​សាន ​សាង ​សមាជិក​សភាតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ ខាង​គណបក្ស​ សម ​រង្សី ​ជំនួស​លោក ​តុ ​វ៉ាន់ចាន់ ​បន្ទាប់​ពី​គណបក្ស​នេះ​បាន​លុប​ឈ្មោះ​លោក​ចេញ​ពី​សមាជិក​សភា​តំណាងរាស្ត្រ​កន្លង​មក។

ការ​សម្រេច​ផ្លាស់​ប្តូរ​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីគ​.ជ​.ប​. ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ ​បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ទីស្នាក់ការ​របស់​ខ្លួន ​ដើម្បី​ផ្លាស់​ប្តូរ​សមាជិកសភា​តំណាងរាស្ត្រ​ខាង​គណបក្ស ​សម​ រង្សី។​ លោក​ ទេព​ នីថា ​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស ​សម​ រង្សី​ បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរនេះ។

«ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​តាម​តំណាងរាស្ត្រ​ ដូច​ច្បាប់​ស្តី​ពី​គោការណ៍​គណបក្ស​នយោបាយ​ ដែល​បាន​ផ្តល់​សិទិ្ធ​អំណាច​ដល់​ គ.​ជ.​ប.​ ដើម្បី​សម្រេច​ការងារ​នេះ»។

កាល​ពី​ដើម​ខែ​តុលា​នេះ ​គណបក្ស​ សម​ រង្សី​ បាន​សម្រេច​លុប​ឈ្មោះ​លោក ​តុ ​វ៉ាន់ចាន់ ពី​សមាជិក​សភា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ​លោក​ វ៉ាន់​ ស៊ីវឿន ​ពី​សមាជិក​ព្រឹទ្ធសភា ​និង​លោក​ ហុក​លេហាក់​ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​ សម ​រង្សី ​ប្រចាំ​ស្រុក​ត្បូង​ឃ្មុំ ​ខេត្ត​កំពង់ចាម ​ដោយ​បាន​ចោទ​ប្រកាន់​ថា ​មាន​នយោបាយ​ឃ្លីងឃ្លោង ​និង​អសកម្មភាព​ការងារ។

លោក ​យឹម ​សុវណ្ណ ​អ្នក​តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម ​រង្សី ​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់។ ​លោក​បាន​បញ្ជាក់​ថា ​តាម​ច្បាប់ ​រដ្ឋសភា​ក្រោយ​ពី​បាន​ទទួលលិខិត​ពី​គ.​ជ​.ប។ រដ្ឋសភា​នឹង​កោះ​ប្រជុំ​ដើម្បី​ជម្រាប​ជូន​សាធារណជន​ថា មាន​ការ​រៀប​ផ្លាស់​ប្តូរ​តំណាង​រាស្ត្រ​គណបក្ស​សម ​រង្សី។

«ឯ​ការ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ ​កុំ​ឲ្យ​គ.ជ.​ប.​ បន្ត​នីតិ​វិធី​ហ្នឹង​ត​ទៅ​ទៀត ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ឲ្យ​បាន​ឆាប់ និង​អ្នក​តំណាងរាស្ត្រ​ដែល​នឹង​ជាប់​ថ្មី​នេះ​ចូល​ទៅ​បំពេញ​កាតព្វកិច្ច​ជូន​ប្រជាពលរដ្ឋ»។

លោក ​តុ វ៉ាន់ចាន់ ​ អតីត​សមាជិក​សភា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ​បាន​បង្ហាញ​ពី​ជំហរ​មិន​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់ ​គ.ជ.ប. ​ទេ ​ក៏ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​សុខចិត្ត​ចំពោះ​ការ​លុប​ឈ្មោះ​ពី​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្សី ​ទេ ​ហើយ​លោក​នឹង​ប្រកាស​រក​យុត្តិធម៌​ជាមួយ​នឹង​គណបក្ស​សម​ រង្សី​ តាម​ផ្លូវ​ការ​វិញ។

«ខ្ញុំ​ការពារ​យុត្តិធម៌ ​ការពារ​កិត្តិយស​របស់​ខ្ញុំ​សិន ​ព្រោះ​ថា បង​ប្អូន​ មិត្តភក្តិ​ និង​ប្រជាពលរដ្ឋ ​ដែល​គាំទ្រ​ខ្ញុំ​ទូទាំង​ប្រទេស ​និង​ជុំវិញ​ខេត្ត​តាកែវ​ហ្នឹង ​គាត់​កំពុង​រងចាំ​មើល ​ថា​តើ​គណបក្ស​សម​ រង្សី​ហ្នឹង​ឲ្យ​យុត្តិធម៌​ ឲ្យ​ខ្ញុំ​ដែរ​ ឬ​អត់?»

លោក​ តុ ​វ៉ាន់ចាន់ ​បន្ទាប់​ពី​គណបក្ស​សម​ រង្សី ​បាន​លុប​ឈ្មោះ​ពី​សមាជិក​សភា​តំណាង​រាស្ត្រ ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​តុលា​ កន្លង​ទៅ​នេះ។នៅ​ថ្ងៃ​ដដែល​នោះ ​លោក​ចៅក្រម​ អឿង ​សៀង ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ចេញដីកា​រក្សា​ការពារ​ដើម្បី​គណបក្ស​សម ​រង្សី ​ផ្អាក​សេចក្តី​សម្រេច​របស់​ខ្លួន។

លោក ​ទេព​ នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​លុប​ឈ្មោះ​នឹង​មិន​មាន​ទំនាស់​ជា​មួយ​តុលាការ​ទេ​ ពីព្រោះ​ គ.ជ.ប. ​ជា​ស្ថាប័ន​ឯករាជ្យ ​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​របស់​ខ្លួន។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ គ.ជ.ប. ​មាន​សិទ្ធិ​សម្រេច​ទាក់ទឹន​នឹង​ការ​បោះឆ្នោត​ អ្នក​ជាប់​ឆ្នោត ​និង​អ្នក​ឡើង​ជំនួស​តាម​ការ​ស្នើ​សុំ»។

សមាជិក​គណបក្ស​សម​ រង្សី​មួយ​ចំនួន​ដោយ​រាប់​បញ្ចូល​ទាំង​សមាជិក​សភា ​សមាជិក​ព្រឹទ្ធសភា ​ក្រោយ​ពី​បាន​លុប​ឈ្មោះ​ចេញ​ពី​គណបក្ស​បាន​ប្រកាស​ចូល​រួម​ជាមួយ​នឹង​គណបក្ស​សិទ្ធិ​មនុស្ស ​ក៏​ប៉ុន្តែ​លោក ​តុ ​វ៉ាន់ចាន់ ​មិន​ទាន់​បាន​បញ្ជាក់​ពី​ជំហរ​នយោបាយ​របស់​ខ្លួន​នៅ​ឡើយ​ទេ៕

XS
SM
MD
LG