ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរការ​ស្វែងរក​បេក្ខជន​អនុប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាប់ផ្តើម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តើអ្នកស្រី Kamala Harris នឹងជ្រើសរើសអ្នកណាជាបេក្ខជនអនុប្រធានាធិបតី? នេះគឺជាសំណួរនយោបាយដ៏ធំមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីលោក Joe Biden បានសម្រេចចិត្តដកខ្លួនចេញពីការប្រជែងឈរឈ្មោះជាប្រធានាធិបតីឡើងវិញ ហើយអនុប្រធានាធិបតីអ្នកស្រី Kamala Harris ទំនងនឹងក្លាយជាបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែគេមិនដឹងថា បេក្ខភាពអនុប្រធានាធិបតីរបស់អ្នកស្រី Harris ដើម្បីតទល់នឹងលោក Donald Trump និងលោក J.D. Vance ពីគណបក្សសាធារណរដ្ឋ ជាអ្នកណានោះទេ។ លោក Steve Herman ប្រធានផ្នែកឆ្លើយឆ្លងព័ត៌មានជាតិនៃវីអូអេ ជូនសេចក្តីរាយការណ៍ពីសេតវិមាន។ លោក សុខ ខេមរា សូមជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG