ប្រទេសមីយ៉ាន់ម៉ាឬភូមាបានធ្វើការស្បថចូលកាន់តំណែងប្រមុខរដ្ឋនៃរដ្ឋាភិបាលស៊ីវិលជាលើកដំបូងក្នុងរយៈពេលជាង៥ទសវត្សរ៍។ លោក Htin Kyaw (ធិន ច) ត្រូវបានស្បថចូលតំណែងជាប្រធានាធិបតី ក្នុងអំឡុងពិធីខ្លីមួយនៅចំពោះមុខវត្តមានសមាជិកសភាទាំងអស់ ដោយលោកបានសម្តែងភក្តីភាពចំពោះ«សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា»។ អនុប្រធានាធិតបីពីររូបគឺលោក Myint Swe និងលោក Henry Van Tio ក៏បានធ្វើការស្បថចូលកាន់តំណែងអមលោក Htin Kyaw ដែរ។
រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាចូលកាន់អំណាចជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦២

១
ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក ធិន ច (Htin Kyaw) (ឆ្វេង) ទទួលត្រាប្រធានាធិបតីពីប្រធានាធិបតីចាស់គឺលោក ថេន សេន (Thein Sein) ក្នុងអំឡុងពិធីផ្ទេរតំណែងនៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

២
លោក ធីន ច (Htin Kyaw) (ទី២រាប់ពីស្តាំ) ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ានៅក្នុងពិធីមួយឯសភាជាតិមីយ៉ាន់ម៉ានៅរដ្ឋធានីណៃពិដោ។

៣
អតិថិជននៅហាងកាហ្វេមួយនៅក្រុងរ៉ង់ហ្គូន (Yangon) កំពុងទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍នូវការថ្លែងសុន្ទរកថាជាលើកដំបូងរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាឬភូមានៅវិមានសភាជាតិក្នុងអំឡុងពេលនៃការស្បថចូលកាន់តំណែងរបស់លោក។

៤
លោកស្រីអង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ា (ឆ្វេង) ចាប់ដៃស្វាគមន៍សមាជិកនៃគណៈរដ្ឋមន្ត្រីចាស់របស់ប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងពិធីផ្ទេរតំណែងប្រធានាធិបតីនៅរដ្ឋធានីណៃពិដោ។

៥
ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក ធីន ច (Htin Kyaw) (ឆ្វេង) ក្នុងអំឡុងពិធីផ្ទេរតំណែងប្រធានាធិបតីនៅរដ្ឋធានីណៃពិដោ។

៦
លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ចាប់ដៃជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing នៅក្រោយពិធីផ្ទេរតំណែងប្រធានាធិបតីនៅរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធទី៣០ ខែមីនា ឆ្នាំ២០១៦។

៧
លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) (ឆ្វេង) អនុប្រធានាធិបតី Henry Van Thio និង Myint Swe (ស្តាំ) ចូលរួមពិធីផ្ទេរតំណែងប្រធានាធិបតីនៅវិមានប្រធានាធិបតីនៅរដ្ឋធានីណៃពិដោ។