អ្នកភូមិបូរីកីឡាយ៉ាងតិច៣៨នាក់ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរពេលតវ៉ានិងមិនព្រមរើចេញពីលំនៅដ្ឋាន។ ហើយអ្នកភូមិជាច្រើនរយគ្រួសារផ្សេងទៀតត្រូវអាជ្ញាធរនិងក្រុមហ៊ុនផានអ៊ីម៉ិចបណ្តេញចេញពីលំនៅដ្ឋានដោយពុំផ្តល់សំណង ទោះបីជាពួកគេមានឯកសារបញ្ជាក់លំនៅដ្ឋានពីអាជ្ញាធរក៏ដោយ។ អ្នកស្រី សន ទូច តំណាងពលរដ្ឋក្នុងភូមិ បូរីកីឡានិងអ្នកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៉ី បានចូលរួមជាវាគ្មិននៃកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១២។ វាគ្មិនទាំងពីរបានអំពាវនាវឲ្យប្រមុខរដ្ឋាភិបាលជួយដោះស្រាយចំពោះការបណ្តេញចេញដោយបង្ខំ ហើយដោះស្រាយសំណងសមរម្យជូនពលរដ្ឋរងគ្រោះ។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១២ ខែមករា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com