លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី បានកោះប្រជុំសំណេះសំណាលជាមួយអង្គទូតចំនួន២៩រូប នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី ៥ ខែឧសភានេះ បន្ទាប់ពីលោករដ្ឋមន្រ្តីឡើងកាន់តំណែងបានមួយខែកន្លងមក។ (ឡេង ឡែន/VOA)
កម្រងរូបភាព៖ ក្រសួងការបរទេសអញ្ចើញអង្គទូតទាំង២៩ប្រជុំ បន្ទាប់រដ្ឋមន្ត្រីថ្មីឡើងកាន់តំណែងបានមួយខែ

១
អ្នកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាដើរចេញពីបន្ទប់ប្រជុំ បន្ទាប់មានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោកប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។

២
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt ដើរចេញពីបន្ទប់ប្រជុំ បន្ទាប់មានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោក ប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។ (ឡេង ឡែន/VOA)

៣
លោកស្រី Anna Maj Hultgård ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជាដើរចេញពីបន្ទប់ប្រជុំ បន្ទាប់មានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោក ប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។ (ឡេង ឡែន/VOA)

៤
លោក FLOWERS Dmitry Y. ឯកអគ្គរដ្ឋទូតពេញសម្ថភាពនៃសហព័ន្ធរូស្ស៊ីប្រចាំប្រទេសកម្ពុជាចាប់ដៃជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មី លោកប្រាក់ សុខុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ចើញអង្គទូតចំនួន២៩រូបប្រជុំសំណេះ បន្ទាប់ពីលោក ប្រាក់ សុខុន ឡើងកាន់តំណែងបានមួយខែកន្លងមក។ (ឡេង ឡែន/VOA)