Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់»
កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ប្រសិនបើមិនមានវិធានការ និងមិនមានការជួយណាមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក៏រដ្ឋាភិបាលទេ បំណុលមីក្រូហិរញ្ញវត្ថុ«អាចមានហានិភ័យខ្ពស់»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ១១ មករា ២០២៤)