សារសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា
រហូតមកដល់សតវត្សរ៍ទី២១នេះ បន្តិចម្តងៗ ស្រ្តីខ្មែរបានចូលប្រឡូកក្នុងឆាកនយោបាយ កិច្ចការសង្គមនិងវប្បធម៌។ បន្ថែមលើសនេះទៀត ស្រ្តីខ្មែរវ័យក្មេងៗ កាន់តែច្រើនឡើង បានបន្តការសិក្សាកម្រិតឧត្តមសិក្សានៅបរទេស។ នៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ៨មិនាឆ្នាំ២០១៥នេះ ស្រ្តីដែលបានចូលរួមក្នុងកិច្ចការសង្គមនិងនិស្សិត ចំនួន៤រូប បានផ្ញើរសាររបស់ខ្លួនតាមរយៈVOA ជូនដល់ប្រិយមិត្តទាំងអស់៕