រូបថតជុំវិញពិភពលោកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា អ៊ីរ៉ង់ ឥណ្ឌា សហរដ្ឋអាមេរិក ប្រេស៊ីល និង កូរ៉េខាងត្បូង។
រូបថតជុំវិញពិភពលោក ០៩ ឧសភា ២០១៨

១
ជនជាតិអ៊ីរ៉ង់ដុតទង់ជាតិសហរដ្ឋអាមេរិកអំឡុងបាតុកម្មនៅខាងក្រៅសា្ថនទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីតេហេរ៉ង់។ ប្រជាជនអ៊ីរ៉ង់មានប្រតិកម្មខុសគ្នាដូចជា ការសោកសៅ ការប្រឆាំងនឹងការដកខ្លួនរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ។

២
យុវជនឥណ្ឌាហែលទឹកអំឡុងពេលអាកាសធាតុក្តៅខ្លាំងក្នុងទីក្រុង Chennai។

៣
កម្អែលភ្នំភ្លើងនិងខ្សែភ្លើងបានហូរធ្លាក់មកបិទផ្លូវនៅបុរី Leilani Estates អំឡុងការផ្ទុះភ្នំភ្លើងនៅរបស់ភ្នំ Kilauea រដ្ឋ Hawaii កាលពីថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៨។

៤
បាតុករម្នាក់ត្រូវបាននាំចេញពីបន្ទប់សវនាការរបស់គណកម្មាធិការស៊ើបអង្កេតសភាមុននឹងការចាប់ផ្តើមរបស់សវនាការបេក្ខជន CIA អ្នកស្រី Gina Haspel នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៥
ភ្លើងគោមដែលត្រូវបានរៀបចំសម្រាប់បុណ្យអបអរថ្ងៃកំណើតរបស់ព្រះពុទ្ធនៅក្នុងព្រះវិហារ Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៦
អ្នកស៊ើបអង្កេតសាកសពកំពុងត្រួតពិនិត្យជនរងគ្រោះម្នាក់ពីអគាររលំមួយក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីលកាលពីថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៨។

៧
សិស្សរៀនលំហាត់ប្រាណយូហ្គាកំពុងរៀនជាមួយសត្វពពែរៀបចំដោយក្រុម «ក្រុមយូហ្គា សួស្តី Critter Goat» នៅក្លឹប Golden Road ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។

៨
បុរសម្នាក់ដែលឆ្លងកាត់ព្រំដែនប្រទេសម៉ិកស៊ិកនិងសហរដ្ឋអាមេរិកដោយខុសច្បាប់ បានរត់គេចពីភ្នាក់ងារល្បាតព្រំដែនអាមេរិកនៅក្បែរទីក្រុង McAllen រដ្ឋតិចសាសកាលពីថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០១៨។