រូបភាពជុំវិញពិភពលោកថ្ងៃទី ០៩ ខែឧសភា ២០១៧ មានមកពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ហ្សកហ្ស៊ី សហរដ្ឋអាមេរិក រុស្ស៊ី ឈីលី អង់គ្លេស និងបង់ក្លាដែស។
រូបភាពជុំវិញពិភពលោក ០៩ ឧសភា ២០១៧

១
ក្រុមប៉ូលិសឥណ្ឌូនេស៊ីឈរយាមនៅខាងក្រោយរបាំងខ្សែលួសនិងផ្កាកុលាបអំឡុងសាលក្រមរបស់អភិបាលក្រុងហ្សការតាលោក Basuki Tjahaja Purnama ខាងក្រៅតុលាការហ្សាការតាភាគខាងជើង។

២
បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៃគណបក្សប្រជាធិបតេយ្យត្រូវបានអ្នកគាំទ្រទទួលស្វាគមន៍នៅពេលលោកមកដល់លើឆាកដើម្បីថ្លែងសុន្ទរកថាក្នុងទីក្រុងសេអ៊ូល។ លោក Moon បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសនេះ លោកនឹងបង្កើតឲ្យមានច្បាប់សេរីដំបូងគេ។

៣
ប្រជាជនចូលរួមក្នុងទិវាជ័យជម្នះនៅទីក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។

៤
ក្រុមមន្រ្តីប៉ូលិសនៅក្នុងទីក្រុងញូវយ៉ករួមទាំងសមាជិកនៃអង្គភាពសេវាសង្រ្គោះបន្ទាន់ ដើរតាមខ្សែកាបលើស្ពាន Brooklyn Bridge ក្នុងវគ្គហ្វឹកហាត់មួយក្នុងទីក្រុងញូវយ៉ក។

៥
ឧទ្ធម្ភាគចក្រ AH-64D Apache ហោះចំពីមុខអណ្តាតភ្លើងដ៏សន្ធោសន្ធៅក្នុងកម្មវិធីតាំងបង្ហាញមួយរបស់ឆ្មាំអាកាសជាតិនៃភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ានៅបន្ទាយ McEntire Joint National Guard។

៦
សត្វព្រាបមួយក្បាលដើរខាងមុខជួរទាហានក្នុងក្បួនដង្ហែទិវាជ័យជម្នះនៅ St. Petersburg ប្រទេសរុស្ស៊ី។

៧
សិស្សម្នាក់ត្រូវបានគេចាប់ខ្លួនក្នុងការហែក្បួនទាមទារឲ្យរដ្ឋាភិបាលរុះរើរចនាសម្ព័ន្ធមូលនិធិវិស័យអប់រំ ដែលរួមមានការលុបចោលកម្ចីរបស់និស្សិតក្នុងទីក្រុង Santiago ប្រទេសឈីលី។

៨
អ្នកធ្វើការនៅក្នុងសារមន្ទីម្នាក់ឈរនៅខាងមុខរូបក្បាលធ្វើពីដែកមួយមកពីអាល់ប៊ុមថ្មីនៃក្រុមតន្រ្តីរ៉ក់ Pink Floyd «Division Bell» នៅក្នុងការតាំងបង្ហាញរបស់ក្រុមតន្រ្តីនេះនៅសារមន្ទី V&A ខាងលិចទីក្រុងឡុងដ៏។

៩
អ្នកគាំទ្រលោកអភិបាលរដ្ឋហ្សាការតា Basuki "Ahok" Tjahaja Purnama ស្រែកនៅពាក្យស្លោកមួយក្នុងការប្រមូលផ្តុំនៅខាងក្រៅមន្ទីរឃុំឃាំង Cipinang ដែលលោកត្រូវបានឃុំខ្លួនបន្ទាប់ពីតុលាការបាន់កាត់ទោលឲ្យលោកជាប់ពន្ធនាគារ២ឆ្នាំនៅរដ្ឋហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

១០
កុមារាម្នាក់ធ្វើការនៅក្នុងរោងចក្រអាលុយមីញ៉ូមក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែសកាលពីថ្ងៃទី០៨ ឧសភា ២០១៧។