កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៧ ឧសភា ២០២០

1
ព្រះចន្ទពេញវង់កំពុងលិចនៅពីក្រោយដើមឈើ នៅតំបន់ Taunus ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

2
កូនសត្វចចកញីដែលគេរុំក្នុងភួយ នៅឯសមាគមអភិរក្សសត្វ Ronda បន្ទាប់ពីគេឃើញវាដើរនៅលើដងផ្លូវ នៅភូមិ El Gastor ខេត្ត Cadiz ជិតក្រុង Ronda ប្រទេសអេស្ប៉ាញ។

3
ក្មេងៗពាក់ម៉ាស់ឈរនៅលើជណ្ដើរដែលធ្វើតាមជណ្ដើរនៅអាគាររដ្ឋសភាសហរដ្ឋអាមេរិក ដែលគេសាងសង់នៅឧទ្យាន World Park ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

4
Roman Sukhomlyn អ្នករាំក្នុងសាល និង India Phillips ដែលជាជើងឯករាំនៅ North of England Champions កំពុងហាត់សមនៅលើរានហាលនៃផ្ទះរបស់ខ្លួន នៅទីក្រុង Wolverhampton ក្នុងពេលដែលប្រទេសអង់គ្លេសកំពុងស្ថិតក្នុងការបិទប្រទេស។

5
មនុស្សម្នាកំពុងប្រជ្រៀតគ្នាទទួលយកមេមាន់ ដែលចែកជូនដោយលោក Wilfredo Mendez បេក្ខជនប្រធានាធិបតីហុងឌូរ៉ាស នៃគណបក្ស LIBRE នៅក្នុងស្រុកដែលសម្បូរទៅដោយអ្នកធ្វើការ នៅទីក្រុង Tegucigalpa ក្នុងពេលមានការរាលដាលនៃជំងឺកូវីដ១៩។

6
ទូកយោធាហ្វីលីពីនបើកក្បែរកប៉ាល់ទេសចរណ៍ Ruby Princess នៅពេលកប៉ាល់នេះចតនៅឆកសមុទ្រម៉ានីល ប្រទេសហ្វីលីពីន។ កប៉ាល់ Ruby Princess កំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់ប្រទេសអូស្ត្រាលី ពាក់ព័ន្ធនឹងការធ្វើឲ្យរាលដាលវីរុសកូរ៉ូណា។ កប៉ា់ល់នេះបានបើកចូលផ្ទៃទឹកហ្វីលីពីន ដើម្បីដឹកនាំក្រុមនាវិកត្រឡប់ទៅផ្ទះវិញ។

7
ក្មេងប្រុសម្នាក់រលាកហ្គាស់ដែលធ្លាយ ត្រូវបានលីទៅរកការព្យាបាល នៅទីក្រុង Vishakhapatnam ប្រទេសឥណ្ឌា។

8
មនុស្សដែលគ្មានទីជម្រកកំពុងដេកនៅខាងក្រៅព្រះវិហារ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

9
ឯកសណ្ឋានចុងភៅត្រូវបានគេដាក់តម្រៀបគ្នាដើម្បីជាសញ្ញាបញ្ជាក់ពីការធ្វើបាតុកម្មរបស់បុគ្គលិកហាងកាហ្វេ និងភោជនីយដ្ឋាន ដែលកំពុងតែទាមទារការជួយឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាល នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

10
មន្ត្រីប៉ូលិសដែលស្លៀកពាក់សម្លៀកបំពាក់ការពារ កំពុងរុំសាកសពបុរសម្នាក់ដែលបានស្លាប់នៅលើដងផ្លូវ នៅទីក្រុង Medellin ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី៦ ឧសភា ២០២០ ខណៈដែលមានការរាលត្បាតនៃជំងឺកូវីដ១៩។

11
ព្រះសង្ឃពុទ្ធសាសនា កំពុងនិមន្តឡើងតាមជណ្ដើរក្បែររូបចម្លាក់ នៅឯព្រះវិហារមួយដែលស្ងប់ស្ងាត់ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។

12
តារាបង្ហាញម៉ូតកំពុងបង្ហាញផលិតផលច្នៃប្រឌិតសម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ ២០២០ ដែលបង្ហាញតាមអនឡាញ នៅក្នុងហាងមួយដែលគ្មានមនុស្សចូលទស្សនា នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៦ ឧសភា ២០២០។