រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ មកពីបុរីវ៉ាទីកង់ សហរដ្ឋអាមេរិក ប្រទេសវ៉េណេស៊ុយអេឡា អូទ្រីស តួកគី អេស្ប៉ាញ ចិន អាហ្វ្រិកខាងត្បូង ម៉ិកស៊ិក អ៊ីរ៉ាក់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៧ ឧសភា ២០១៧

១
បព្វជិតថ្មីចំនួន១០នាក់ដែលត្រូវបានបំបួសដោយសម្តេចប៉ាប Francis ដេកផ្តាប់នៅលើកម្រាលព្រំ ក្នុងពិធីមួយនៅក្នុងព្រះវិហារ St. Peter's Basilica ក្នុងបុរីវ៉ាទីកង់។

២
បាតុករកាន់ឈើឆ្កាងដែលមានទង់ជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡា និងមានឈ្មោះរបស់អ្នកដែលត្រូវបានគេសម្លាប់នៅក្នុងបាតុកម្មហិង្សា ដែលអំពាវនាវឲ្យលោកប្រធានាធិបតី Nicolas Maduro ចុះចេញពីតំណែង ប្រមូលផ្តុំនៅក្នុងទីលាន St. Peter's Square នៅបុរីវ៉ាទីកង់។

៣
បុគ្គលិកម្នាក់ដេញឃ្មុំចេញពីទង់មួយនៅតាមបណ្តោយខ្សែប្រយុទ្ធខាងឆ្វេង មុនពេលប្រកួតបាល់ Baseball រវាងក្រុម Kansas City Royals និងក្រុម Cleveland Indians នៅស្តាត Kauffman នៅក្នុងក្រុង Kansas រដ្ឋ Missouri សហរដ្ឋអាមេរិក។

៤
ក្មេងៗស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចូលរួមក្នុងការដើរក្បួន នៅក្នុងពិធីបុណ្យ Gauner ប្រចាំឆ្នាំ នៅក្នុងក្រុង Zell am Ziller ប្រទេសអូទ្រីស។

៥
មនុស្សម្នារាំ នៅពេលពួកគេចូលរួមនៅក្នុងពិធីបុណ្យ Color Festival នៅស្រុក Kadikoy នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៦
ក្រុមសម្តែងក្បួនអាកាសរបស់កងទ័ពអាកាសឈ្មោះ Patrulla Aguila សម្តែងនៅក្នុងពេលប្រកួត Spanish Red Bull Moto3 Grand Prix នៅទីលានប្រកួត Jerez de la Frontera។

៧
រថយន្តលិចពាក់កណ្តាលនៅតាមផ្លូវលិចទឹក នៅពេលមានភ្លៀងខ្លាំង នៅក្នុងក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។

៨
បុរសម្នាក់ជក់កញ្ឆា ក្នុងពេលការដើរក្បួនមួយ ដើម្បីអំពាវនាវឲ្យផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆា នៅក្នុងក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។

៩
ក្មេងស្រីម្នាក់សប្បាយរីករាយក្នុងពិធីបុណ្យប៉ោងៗ ក្នុងក្រុង Cajititlan រដ្ឋ Jalisco ប្រទេសម៉ិកស៊ិក។

១០
ជនជាតិអ៊ីរ៉ាក់ដែលភៀសខ្លួនម្នាក់ឱបសាកសពប្រពន្ធរបស់គាត់ ដែលត្រូវបានគេសម្លាប់ក្នុងពេលប្រយុទ្ធមួយនៅក្នុងក្រុង Mosul។ គាត់កំពុងឆ្លងទន្លេ Tigris បន្ទាប់ពីស្ពានត្រូវបានគេបិទបណ្តោះអាសន្ន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។

១១
អ្នកចូលរួមម្នាក់នៅក្នុងការជិះកង់ The Tweed Run កាត់ស្ពាន Westminster ជិះកង់ Penny Farthing នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧។

១២
កីឡាករ Tito Rabat របស់អេស្ប៉ាញធ្លាក់ពីម៉ូតូរបស់គាត់នៅក្នុងការប្រកួត Spanish Motorcycle Grand Prix នៅទីលាន Jerez de la Frontera ប្រទេសអេស្ប៉ាញ។