រូបភាពជុំវិញពិភពលោកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសលីប៊ី តួកគី អង់គ្លេស ម៉ិកស៊ិក រុស្ស៊ី អ៊ីស្រាអែល ចិន និងបុរីវ៉ាទីកង់។
រូបភាពជុំវិញពិភពលោក ០៦ ឧសភា ២០១៨

១
ទាហានស្វ៊ីសដែលទើបតែរើសឈរដោយយកចិត្តទុកដាក់នៅក្នុងពិធីស្បថចូលកាន់តួនាទីនៅបុរីវ៉ាទីកង់។

២
ជនភៀសខ្លួន និងជនទេសន្តរប្រវេសន៍រង់ចាំសមាជិកនៃអង្គការអេស្ប៉ាញឈ្មោះ Proactiva Open Arms ជួយសង្គ្រោះ បន្ទាប់ពីចាកចេញពីប្រទេសលីប៊ី ដោយព្យាយាមឆ្លងទៅអឺរ៉ុប ដោយជិះទូកជ័រមួយ នៅភាគខាងជើងនៃឆ្នេរលីប៊ី។

៣
មនុស្សម្នាចូលរួមនៅក្នុងកម្មវិធី Color Sky Festival នៅស្រុក Kadikoy ក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

៤
ព្រះនាង Catherine របស់អង់គ្លេសថតរូបព្រះនាង Charlotte និងព្រះអនុជរបស់ព្រះនាង នៅថ្ងៃខួបកំណើត៣ឆ្នាំរបស់ព្រះនាង នៅព្រះបរមរាជវាំង Kensington នៅក្នុងក្រុងឡុងដ៍។

៥
កំអែលភ្នំភ្លើងផ្ទុះចេញពីដី បន្ទាប់ពីភ្នំភ្លើង Kilauea បានផ្ទុះ នៅលើកោះ Big Island ក្នុងរដ្ឋ Hawaii។

៦
បុរសម្នាក់តុបតែងជាទាហានបដិវត្តន៍របស់ជនជាតិភាគតិច Zacapoaztla ដែលកំពុងញ៉ាំជើងមាន់ដើរក្បួននៅក្នុងព្រិត្តិការណ៍សម្តែងឡើងវិញពីសមរភូមិ The Battle of Puebla រវាងជនជាតិភាគតិច Zacapoaztlas និងទាហានបារាំង ដែលនេះជាផ្នែកនៃកម្មវិធី Cinco de Mayo នៅក្នុងក្រុងម៉ិកស៊ីកូ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។

៧
ទាហានសិក្ខាកាមរបស់រុស្ស៊ីដើរក្បួនក្នុងពេលហាត់សមសម្រាប់ការដើរក្បួនយោធា Victory Day នៅទីលាន Red Square នៅក្នុងក្រុងមូស្គូ។

៨
កីឡាករ Filipe Toledo មកពីប្រេស៊ីលទទួលបានពិន្ទុដ៏ល្អ (១០ពិន្ទុ) នៅក្នុងជុំទី១នៃការប្រកួតជិះក្តារលើទឹក WSL Founders' Cup of Surfing នៅកន្លែងជិះក្តារលើទឹក Kelly Slater Surf Ranch នៅក្នុងក្រុង Lemoore រដ្ឋ California កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។

៩
មនុស្សម្នាប្រកួតជិះកង់នៅលើផ្លូវធំមួយនៅក្បែរក្រុង Mitzpe Ramon ក្នុងជុំទី៣នៃការប្រកួតជិះកង់ d'Italia លើកទី១០១ ពីក្រុង Beersheba ដល់ក្រុង Eilat ដែលមានចម្ងាយ២២៩គ.ម. ក្នុងប្រទេសអ៊ីស្រាអែល។

១០
ជនជាតិម៉ិកស៊ិកម្នាក់បាញ់កាំភ្លើងដែលធ្វើដោយដៃ នៅក្នុងព្រឹត្តិការណ៍សម្តែងឡើងវិញនូវសមរភូមិ Puebla នៅតាមផ្លូវនៅក្នុងសង្កាត់ Penon de los Banos ក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។

១១
អ្នកភូមិជនជាតិភាគតិច Miao ចូលរួមនៅក្នុងការប្រកួតភ្ជួរស្រែដើម្បីស្វាគមន៍រដូវក្តៅនៅក្នុងក្រុង Liuzhou ខេត្ត Guangxi កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។