រូបភាពជុំវិញពិភពលោក ០៤ ឧសភា ២០១៧ មកពីប្រទេសក្រិក វេណេស៊ុយអេឡា បារាំង អាហ្វហ្គានីស្ថាន សិង្ហបុរី កាណាដា តៃវ៉ាន់ សហរដ្ឋអាមេរិក ស៊ីលី អាល្លឺម៉ង់ រុស្ស៊ី និង ឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ០៤ ឧសភា ២០១៧

១
បាតុករម្នាក់ត្រូវបានភ្លើងឆេះក្នុងពេលប៉ះទង្គិចគ្នាជាមួយប៉ូលិសបង្ក្រាបកុប្បកម្ម ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro នៅទីក្រុងការ៉ាកាស។

២
បុរសម្នាក់កំពុងដើរកាត់រូបភាពនយោបាយនៅលើជញ្ជាំងក្នុងទីក្រុងអាថែន ដែលគូរដោយវិចិត្រករ Bleeps ដែលរូបនោះមានសរសេរថា «លក់ដេញថ្លៃ! មានរបស់បន្តិចបន្តួចនៅសល់សម្រាប់លក់»។ កាលពីម្សិលមិញ ប្រទេសក្រិក និងអ្នកផ្តល់ប្រាក់កម្ចីបានបិទបញ្ចប់នូវការធ្វើកំណែទម្រងសារពើពន្ធ ដោយសម្រេចបានកិច្ចព្រមព្រៀងបឋមលើប្រាក់ចូលនិវត្តន៍ និងការកាត់បន្ថយពន្ធ។

៣
លោកស្រី Marine Le Pen បេក្ខជនមកពីគណបក្សរណសិរ្សជាតិបារាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧នេះ ត្រូវបានការពារដោយសន្តិសុខ នៅពេលដែលមានការគប់ពងមាន់ដាក់លោកស្រីក្នុងពេលលោកស្រីមកដល់អាផាតមិន Dol-de-Bretagne ក្នុងប្រទេសបារាំង។

៤
អ្នកថតរូបកងទ័ពអាមេរិក Spc. Hilda Clayton បានថតរូបនេះនៅថ្ងៃទី២ ខៃកក្កដា ឆ្នាំ២០១៣ ដែលរូបនេះបង្ហាញឲ្យឃើញទាហានអាហ្វហ្គានីស្ថានម្នាក់ត្រូវបានភ្លើងឆេះ នៅពេលកាំភ្លើងត្បាល់មួយបានផ្ទុះនៅពេលដែលទាហានជាតិអាហ្វហ្គានីស្ថានធ្វើការហ្វឹកហាត់របៀបសង្គ្រោះជីវិតពេលភ្លើងឆេះ។

៥
រចនា«ដើមឈើពិសេស» បានប្តូរទៅជាពន្លឺអំពូលឡាស៊ែរ ក្នុងពេលមានការប្រារពខួបទី៤ នៃទិវាសង្គ្រាមភពផ្កាយ នៅសួនច្បារនៅជិតឆ្នេរនៃប្រទេសសិង្ហបុរី។

៦
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ពាក់ស្រោមជើង«សង្គ្រាមភពផ្កាយ» នៅពេលលោកជួបជាមួយសមភាគីអៀរឡង់ លោក Taoiseach Enda Kenny ក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងម៉ុងរេអាល ប្រទេសកាណាដា។

៧
អ្នកគាំទ្របានស្លៀកពាក់តែងខ្លួនជារូប «សង្គ្រាមភពផ្កាយ» ក្នុងទិវា «សង្គ្រាមភពផ្កាយ» ក្នុងទីក្រុងតៃប៉ិក ប្រទេសតៃវ៉ាន់។

៨
បុគ្គលិកកម្មវិធី Delta Sigma Theta Sorority កំពុងដើរនៅលើជណ្ដើរក្រាលព្រំក្រហមនៅសភារដ្ឋ North Carolina ក្នុងទីក្រុង Raleigh។

៩
អ្នកស្រី Maria អាយុ ៨៤ ឆ្នាំ និងលោក Raul អាយុ ៨៧ ឆ្នាំ កំពុងដើរនៅក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។ គូរស្រករមួយនេះនិយាយថាពួកគេបានរៀបការ៤០ឆ្នាំមកហើយ។

១០
កូនសត្វប្រភេទ lemur ដែលគេដាក់ឈ្មោះថា Heather កំពុងអង្គុយក្នុងប្រអប់កម្ដៅ នៅសួនសត្វ Affenwald Straussberg ក្នុងទីក្រុង Straussberg ភាគកណ្ដាលនៃប្រទេសអាល្លឺម៉ង់។

១១
ភ្ញៀវទេសចរថតរូបយន្តហោះចម្បាំងរុស្ស៊ីដែលកំពុងហោះហើរនៅលើវិមានក្រឹមឡាំង ក្នុងពេលហាត់សមមួយដើម្បីប្រារពទិវាជ័យជម្នះ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភានេះ ដើម្បីអបអរសាទរខួបទី៧២ នៃជ័យជម្នះសង្គ្រាមលោកលើកទី២ ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

១២
ជាងនិងកម្មករកំពុងសាងសង់រូបចម្លាក់ដ៏ធំមួយដែលចម្លងតាមរូបចម្លាក់សេរីភាព នៅក្នុងកន្លែងមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។