រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ មកពី ប្រទេសអង់គ្លេស កោះតៃវ៉ាន់ លីបង់ បូលីវី គុយបា អូស្រ្តាលី អាមេរិក អ៊ីតាលី ប្រេស៊ីល អាហ្វហ្គានីស្ថាន ហូឡង់ ប៊ែលហ្ស៊ិក និងស្រីលង្កា។
រូបភាពជុំវិញពិភពលោក ០៤ ឧសភា ២០១៦

១
អ្នកទេសចរថតរូបសំណាក់ព្រះពុទ្ធនៅវិហារមួយនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។

២
សមាជិកនៃកងឆ័ត្រយោងរបស់អង្គការណាតូ (NATO) រៀបចុះដល់ដី នៅអំឡុងពិធីផ្លាស់ប្តូរបញ្ជាការមួយនៅឯការិយាល័យកណ្តាលយោធាអង្គការណាតូនៅក្រុង Mons ភាគខាងត្បូងប្រទេសប៊ែលហ្ស៊ិក។

៣
កសិករធ្វើការនៅក្នុងវាលផ្កា Tulip ដែលកំពុងរីកមួយនៅក្រុង Den Helder ភាគខាងជើងប្រទេសហូឡង់។

៤
ស្រ្តីអាហ្វហ្គានីស្ថានក្នុងសំលៀកបំពាក់ស្រ្តីអារ៉ាប់កំពុងអង្គុយ បន្ទាប់ពីពួកគេបានទទួលជំនួយស្បៀងអាហារនៅក្រុង Kandahar។

៥
ស្រ្តីមួយរូបដើរកាត់គំនូរលើជញ្ជាំងមួយនៅក្រុងបេរូត ប្រទេសលីបង់។

៦
ជនធម្មយាត្រាជនជាតិអ៊ីតាលីចូលរួមនៅក្នុងពិធីបួងសួងប្រចាំសប្តាហ៍នៅទីលាន Saint Peter's Square ក្នុងវិមានវ៉ាទីកង់។

៧
គ្រាប់ពេជ្រ «Lesedi La Rona» ទំហំ ១១០៩ ការ៉ាត់ត្រូវបានដាក់បង្ហាញក្នុងប្រអប់មួយនៅឯក្រុមហ៊ុនដេញថ្លៃ Sotheby's ក្នុងក្រុង Manhattan រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។

៨
អត្តពលិក Kamukaika Lappa នៃកុលសម្ព័ន្ធ Yawalapiti ចូលរួមនៅក្នុងដង្ហែភ្លើងកីឡាអូឡាំពិកនៅក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

៩
ស្ត្រីពិការមួយរូបត្រូវបានលើកឡើងស្ពានថ្មើរជើងមួយដោយក្រុមបាតុករនៅអំឡុងពេលបាតុកម្មទាមទារប្រាក់ជំនួយឧបត្ថម្ភប្រចាំខែ នៅក្រុងឡាប៉ាស (La Paz) ប្រទេសបូលីវី កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

១០
សង្កាត់ពាណិជ្ជកម្មនៅកណ្តាលក្រុងស៊ីដនីរំលេចដោយភ្លើងពណ៌បន្ទាប់ពីថ្ងៃលិច នៅស្របពេលដែលទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលីមួយនេះកំពុងប្រឈមជាមួយនឹងសីតុណ្ហភាពក្តៅខុសរដូវមួយ។

១១
មនុស្សម្នាឈរលើយ៉រដើម្បីមើលកម្មវិធីបង្ហាញម៉ូតរៀបចំដោយអ្នករចនាម៉ូតជនជាតិអាល្លឺម៉ង់លោក Karl Lagerfeld ជាផ្នែកមួយនៃការបង្ហាញម៉ូតសម្រាប់ក្រុមហ៊ុនម៉ាក្សសំលៀកបំពាក់ Chanel នៅឯផ្លូវ Paseo del Prado នៅក្រុងឡាហាវ៉ាន ប្រទេសគុយបា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

១២
តារាម៉ូដែលបង្ហាញសំលៀកបំពាក់ច្នៃដោយក្រុមហ៊ុនម៉ាក្សសំលៀកបំពាក់ Chanel នៅក្រុងឡាហាវ៉ាន ប្រទេសគុយបា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

១៣
ព្រះនាង Kate នៃប្រទេសអង់គ្លេសមើលទៅលើរូបចម្លាក់ដាក់តាំងមួយនៅអំឡុងពេលបើកសម្ពោធសួន Magic Garden ថ្មីនៅឯវិមាន Hampton Court Palace ក្នុងក្រុងឡុងដិ៍។

១៤
អ្នកគាំទ្ររឿងភាគ Star Wars ស្លៀកពាក់ក្នុងសំលៀកបំពាក់មនុស្សយន្ត R2D2 នៅអំឡុងពេលថ្ងៃអបអរសាទររឿងភាគ Star Wars នៅក្រុងតៃប៉ិ កោះតៃវ៉ាន់។