រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសប៉ាឡេស្ទីន នេប៉ាល់ អ៊ុយក្រែន ថៃ ក្វាតេម៉ាឡា ហ្វីលីពីន និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ៣១ ឧសភា ២០២០

១
បព្វជិតអាមេនីចូលក្នុងល្អាង Nativity Grotto ដែលគេជឿថា ជាកន្លែងព្រះយេស៊ូប្រសូត្រ នៅថ្ងៃទី១នៃកម្មវិធី Sunday Mass នៅព្រះវិហារ Church of the Nativity បន្ទាប់ពីបើកឡើងវិញ នៅពេលដែលអាជ្ញាធរប៉ាឡេស្ទីនបន្ធូរបន្ថយការរឹតត្បិត នៅក្នុងក្រុង Bethlehem។

២
វេជ្ជបណ្ឌិតជាច្រើននាក់កាន់បដាតវ៉ាប្រឆាំងនឹងការប្រមាថលើវេជ្ជបណ្ឌិតម្នាក់នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនេប៉ាល់ ក្នុងពេលរឹតត្បិតសកម្មភាពសង្គមរបស់រដ្ឋាភិបាល ក្នុងពេលបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។

៣
ស្ត្រីម្នាក់ថតរូបខ្លួនឯងនៅកន្លែងផលិតអំបិលនៅបឹង Sasyk-Sivash នៅក្បែរក្រុង Yevpatoria តំបន់គ្រីមេ។

៤
អ្នកតវ៉ាម្នាក់ដែលរងរបួសចូលរួមក្នុងប្រមូលផ្តុំមួយប្រឆាំងនឹងមរណភាពរបស់លោក George Floyd នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស Minneapolis កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

៥
បុគ្គលិកដែលពាក់ឈុតការពារបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងរោងភាពយន្តមួយមុនពេលបើករោងភាពយន្តឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលថៃបន្ធូរបន្ថយវិធានការរឹតត្បិតសកម្មភាពសង្គម ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុងបាងកក ប្រទេសថៃ។

៦
រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលមានផ្ទុកអវកាសយានិករបស់អង្គការណាសា លោក Robert Behnken និងលោក Douglas Hurley ត្រូវបានគេបាញ់បង្ហោះនៅមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសា នៅក្នុង Cape Canaveral រដ្ឋ Florida កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

៧
អ្នកតវ៉ាប្រមូលផ្តុំគ្នានៅក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដោយសារតែមរណភាពរបស់លោក George Floyd ដែលជាបុរសជនជាតិស្បែកខ្មៅម្នាក់ដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសនៅក្នុងក្រុង Minneapolis។

៨
បុរសម្នាក់កំពុងដើរនៅក្បែរត្រីបាឡែនអំបូរ humpack ដែលមានប្រវែង១៣ម៉ែត្រ និងដែលបានស្លាប់នៅលើឆ្នេរ El Tulate ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

៩
អ្នកតវ៉ាដែលជានិស្សិតពេទ្យម្នាក់ជួយអ្នកសារព័ត៌មានម្នាក់នៅក្នុងក្រុង Minneapolis រដ្ឋ Minnesota បន្ទាប់ពីប៉ូលិសចាប់ផ្តើមបាញ់ឧស្ម័នទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ នៅក្នុងបាតុកម្មមួយដើម្បីទាមទារយុត្តិធម៌សម្រាប់លោក George Floyd ដែលជាបុរសអាហ្វ្រិកអាមេរិកាំង ដែលបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។

១០
លោក Gabriel Berendo ដែលជាអ្នកជំនួញ និងអ្នកចូលចិត្តលេងរថយន្តម្នាក់ជិះហិបមួយដែលច្នៃជារថយន្តនៅក្នុងក្រុង Cebu ប្រទេសហ្វីលីពីន នៅពេលលោកជិះជុំវិញផ្លូវដើម្បីរំឭកដល់ពលរដ្ឋឱ្យស្ថិតនៅក្នុងផ្ទះ ខណៈដែលមានវិធានការរឹតត្បិត ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

១១
មនុស្សម្នារីករាយនឹងការលេងកម្សាន្តរបស់ពួកគេនៅឆ្នេរសមុទ្រ Baltic Sea នៅក្នុងក្រុង Warnemuende ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។