រូបភាពជុំវិញពិភពលោកថ្ងៃទី ៣១ ឧសភា ២០១៧ មានមកពីប្រទេសដូចជាអាហ្វហ្គានីស្ថាន អាល្លឺម៉ង់ ស៊ូដង់ រុស្ស៊ី ចិន អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម សហរដ្ឋអាមេរិក និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ៣១ ឧសភា ២០១៧

១
បុរសរងរបួសម្នាក់ដួលនៅលើផ្លូវក្នុងតំបន់ផ្ទុះគ្រាប់បែក Kabul ប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់បែកដ៏ធំមួយបានផ្ទុះនៅទីតាំងកាទូតនៃរដ្ឋធានីក្នុងប្រទេសអាហ្វហ្គានីស្ថានដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់៩០នាក់បានស្លាប់និងជាង៣០០នាក់រងរបួស។

២
អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel និងរដ្ឋមន្រ្តីចិនលោក Li Keqiang កំពុងទទួលការស្វាគមន៍ពីក្រុមទាហានឆ្មាំនៅនាយកដ្ឋានអធិការបតី ទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។

៣
កុមារី Nyibol Lual អាយុ១៣ឆ្នាំជួយគ្រួសារនាងជីកដីដើម្បីដាំដំណាំនៅ Panthau ភាគខាងជើងទីក្រុង Bahr al Ghazal ភាគខាងត្បូងប្រទេសស៊ូដង់។ ប្រមាណ៦៣ភាគរយនៃចំនួនប្រជាជននៅភាគខាងជើងទីក្រុង Bahr al Ghazal កំពុងជួបគ្រោះខ្វះចំណីអាហារធ្ងន់ធ្ងរ យោងតាមរបាយការណ៏ចុងក្រោយរបស់អង្គការសនិ្តសុខចំណីអាហារ IPC។

៤
សត្វពពែពីរក្បាលឈ្មោះ Alpacas Romeo (ឆ្វេង) និង Juliette ដែលត្រូវបានគេតែងខ្លួនឲ្យសម្រាប់រដូវក្តៅកំពុងដើរនៅក្នុងសួនសត្វ Royev Ruchey ទីក្រុង Krasnoyarsk សីបេរីប្រទេសរុស្ស៊ី។

៥
សមាជិកនៃកងកម្លាំងអ៊ីរ៉ាក់បានបាញ់គ្រាប់កាំភ្លើងមួយក្នុងការប្រយុទ្ធនៅភាគខាងលិចទីក្រុង Mosul គឺតំបន់ Zanjili ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។

៦
កសិករកំពុងសាងសង់រូបដំរិចម្បើងក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។

៧
កុមារីEdith Fuller អាយុ៦ឆ្នាំនៃទីក្រុងTulsa រដ្ឋ Oklahoma ដែលជាអ្នកប្រកបពាក្យក្មេងបំផុតក្នុងការប្រកួតប្រកបពាក្យជាតិ កំពុងអង្គុយជាមួយបេក្ខជនប្រកួតផ្សេងទៀតខណដែលពួកគេកំពុងរង់ចាំដើម្បីប្រកួតក្នុងការប្រកួតប្រកបពាក្យជាតិលើកទី ៩០ ក្នុងទីក្រុង Oxon Hill រដ្ឋ Maryland។

៨
មនុស្សម្នាកំពុងសប្បាយជាមួយកៅអីវិលនៅក្នុងបុរីញូវយ៉ក។

៩
ប៉ូលិសយន្តដំបូងគេក្នុងពិភពលោកឈរនៅក្នុងទីប្រជុំជន ទីក្រុង Dubai នៅអេមីរ៉ាតអារ៉ាប់រួម។

១០
Children attend a class in the forest near Upie, France. - Some childen went to "school" again in oak and pine trees with parents acting as teachers, to protest against the non-reopening of the school in the village.

១១
សិល្បករនាង Annie Saunders សម្តែង «ការសម្អាត» នៅ Times Square បុរីញូវយ៉ក។