រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ ឥណ្ឌា អាហ្វហ្គានីស្ថាន ស៊ីរី ស្កុតលែន ថៃ បេឡារុស អ៊ុយក្រែន ហ្វីជី តៃវ៉ាន់ និងចិន។
រូបភាពជុំវិញពិភពលោក ៣១ ឧសភា ២០១៦

១
យន្តហោះ Airbus A400M ហោះទៅលើ ក្នុងពេលតាំងពិព័រណ៍អាកាសអន្តរជាតិ នៅក្នុងព្រលានយន្តហោះ Schoenefeld ប្រទេសអាល្លឺម៉ង់។

២
ប៉ូលិសឥណ្ឌាចាប់ខ្លួនសកម្មជនពីអង្គការ Social Unity Center of India (SUCI) នៅពេលពួកគេបិទផ្លូវក្នុងពេលបាតុកម្មប្រឆាំងនឹងការរំលោកបូកនៅក្នុងក្រុង Kolkata។

៣
អ្នកធ្វើចំណាកស្រុកក្នុងប្រទេសជនជាតិអាហ្វហ្គានីស្ថានរត់លេង នៅជំរំបណ្តោះអាសន្ននៅក្នុងក្រុងកាប៊ុល។

៤
កងការពារជនស៊ីវិលរបស់ស៊ីរីជួយកូនក្មេងពីបំណែកអាគារបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅក្នុងក្រុង Idlib កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

៥
សមាជិកនៃក្រុមតន្រ្តី Kirkwall Pipe Band លេងឧបករណ៍តន្រ្តីរបស់ខ្លួនមុនពេលប្រារព្ធពិធីរំលឹកខួប១០០ឆ្នាំនៃសមរភូមិ Jutland នៅវិហារ St. Magnus Cathedral ក្នុងក្រុង Kirkwall ប្រទេសស្កុតលែន។

៦
ខ្លាមួយក្បាលត្រូវបានគេដាក់ថ្នាំសណ្តំ នៅពេលដែលក្រុមមន្រ្តីចាប់ផ្តើមយកខ្លានោះចេញពីកន្លែងចិញ្ចឹមខ្លាដ៏ចម្រូងចម្រាសរបស់ថៃ ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បី។ កន្លែងចិញ្ចឹមខ្លានេះកំពុងរងការរិះគន់លើបញ្ហាសុខុមាលភាពរបស់អំបូរខ្លាំធំៗបែបនេះ នៅក្នុងខេត្ត Kanchanaburi ប្រទេសថៃ។

៧
ទាហានម្នាក់អង្គុយនៅលើដំបូលនៃរថក្រោះរបស់បេឡារុសធ្វើដំណើរហាត់សមសម្រាប់ការដើរក្បួនយោធានៅថ្ងៃបុណ្យឯករាជ្យជាតិនៅជាយក្រុងមីនស្កិ៍។

៨
នាង Nadiya Savchenko អ្នកបើកយន្តហោះរបស់អ៊ុយក្រែនដោះបដាដែលមានរូបនាងចេញ ពីវេទិកានៅសភាអ៊ុយក្រែន នៅក្នុងក្រុង Kyiv។

៩
រូបភាពដែលចេញផ្សាយដោយ World Surf League បង្ហាញពីសកម្មភាពរបស់កីឡាការនី Courtney Conlogue ក្នុងពេលប្រកួតដែលមានបេក្ខជនបួននាក់ចុងក្រោយ នៅក្នុងប្រកួត Fiji Women's Pro នៅកោះ Tavarua។

១០
រូបចម្លាក់សត្វជ្រូកមួយក្បាលត្រូវបានសមាជិកសភារបស់គណបក្ស Kuomintang នៅលើវេទិកានិយាយ នៅពេលពួកគេក្តោបក្តាប់បន្ទប់ប្រជុំដើម្បីរារាំងលោកនាយករដ្ឋមន្រ្តី Lin Chuan មិនឲ្យថ្លែងសុន្ទរកថាពីរបាយការណ៍គោលនយោបាយដំបូងរបស់លោក និងប្រឆាំងទៅនឹងការនាំចូលសាច់ជ្រូកដែលមានប្រើថ្នាំដើម្បីឲ្យឡើងគីឡូ ពីអាមេរិក នៅក្នុងក្រុងតៃប៉ិ កោះតៃវ៉ាន់។

១១
អ្នកស្រុកចាក់ទឹកពីអាងទឹករបស់ក្រុមប្រឹក្សាក្រុងមួយ ដើម្បីបំពេញសម្ភារៈដាក់ទឹករបស់ពួកគេ នៅថ្ងៃទីដ៏ក្តៅមួយនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

១២
សិស្សានុសិស្សហាត់លោតម៉ុងសាយ នៅក្នុងក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

១៣
បុរសម្នាក់ថតរូបនៃវត្ថុសិល្បៈដែលរចនាដោយសិល្បករ Andre Tempel នៅសួន Frommannsche Skulpturen ក្នុងក្រុង Jena ប្រទេសអាល្លឺម៉ង់។