រូបភាពជុំវិញពិភពលោកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា តួកគី អាហ្វហ្គានីស្ថាន ម៉ិកស៊ិក និងឥណ្ឌូណេស៊ី។
រូបភាពជុំវិញពិភពលោក ៣០ ឧសភា ២០១៨

១
បុរសពីរនាក់សម្រាកនៅក្រោមស្រមោលបាវក្រណាត់ច្រកចម្បើងលើរថយន្តមួយអំឡុងថ្ងៃក្តៅខ្លាំងក្នុងទីក្រុង Ajmer ភាគខាងលិចរដ្ឋ Rajasthan ប្រទេសឥណ្ឌា។

២
ម្ចាស់ក្សត្រីនៃប្រទេសហូឡង់កាន់ចានស្រាកមួយខណដែលព្រះនាងថតរូបជាមួយជន Dabbawalas អំឡុងការប្រជុំរបស់ពួកគេក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។

៣
ប្រធានាធិបតីតួកគីនិងមេដឹកនាំគណបក្សកាន់អំណាចអភិវឌ្ឍនិងយុត្តិធម៌លោក Recep Tayyip Erdogan លើកក្តាម្ឈូសលោក Semavi Eyice អ្នកប្រវត្តិវិទូដ៏លេចធ្លោបន្ទាប់ពីពិធីបុណ្យសពរបស់លោកក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

៤
បុរសម្នាក់មុជទឹកអំឡុងថ្ងៃក្តៅនៅពេលដែលសីតុណ្ហភាពបានកើនដល់ ៤២ អង្សារនៅជាយក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។

៥
បេក្ខជនប្រធានាធិបតីនៃគណបក្សបដិវត្តន៍ស្ថាប័ន (PRI) លោក Jose Antonio Meade ធ្លាក់ពីកៅអីបន្ទាប់ពីកិច្ចប្រជុំមួយជាមួយប្រជាជនក្នុងទីក្រុងម៉ិកស៊ិកប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ ២០១៨។

៦
ព្រះសង្ឃព្រះពុទ្ធសាសនានិងពុទ្ធសាសនិកបង្ហោះគោមបន្ទាប់ពីការបួងសួងនៅក្នុងវិហារ Borobudur ក្នុងទីក្រុង Magelang ភាគខាងជើងទីក្រុង Java ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ ២០១៨។

៧
ជនជាតិបាលីហិណ្ឌូទូលតង្វាយនៅពេលដែលចូលរួមក្នុងថ្ងៃបុណ្យសាសនា Galungan នៅក្នុងភូមិ Penglipuran កោះបាលីប្រទេសឥណ្ឌូណេស៊ី។