កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៣ ឧសភា ២០១៩

១
ស្ត្រីម្នាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង ថតរូបសញ្ញានៅលើផ្លូវដែលបង្ហាញរូប Ghislaine Dupont និង Claude Verlon ដែលជាអ្នកសារព័ត៌មានបារាំងពីររូបត្រូវបានសម្លាប់នៅប្រទេសម៉ាលី កាលពីខែវិច្ឆិកា ២០១៣ និងអ្នកកាសែតផ្នែកថតរូបជនជាតិបារាំង Camille Lepage ដែលត្រូវបានសម្លាប់នៅខែឧសភា ២០១៤ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។

២
វត្ថុអនុស្សាវរីយ៍ត្រូវបានគេដាក់តាំងនៅក្នុងហាងនៅក្រុង Windsor នៅពេលដែលការសប្បាយរីករាយបានកើតមានមុនពេលការប្រសូត្របុត្ររបស់ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស និងនាង Meghan។

៣
មនុស្សប្រមូលផ្ដុំគ្នានិងកាន់រូបថតព្រះមហាក្សថៃ Maha Vajiralongkorn នៅតាមដងផ្លូវនៅជិតរាជវាំង ក្នុងទីក្រុងបាងកក នៅមុនពិធីបំពាក់មកុដរាជ្យ ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែឧសភានេះ។

៤
ស្ត្រីម្នាក់ពាក់មួកក្នុងពិធីប្រណាំងសេះ Kentucky Oaks លើកទី១៤៥ នៅ Churchill Downs ក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក។

៥
ជនជាតិឥណ្ឌាមួយគ្រួសារថតរូបសែលហ្វី នៅជិតអ្នកលក់ស្ករគ្រាប់នៅឆ្នេរសមុទ្រដែលគេបិទមួយ នៅឆ្នេរ Puri ក្នុងរដ្ឋ Odisha ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា នៅពេលដែលព្យុះស៊ីក្លូន Fani កំពុងខិតជិតមកដល់ឆ្នេរសមុទ្រនេះ។

៦
បុរសម្នាក់ថតរូបសែលហ្វីជាមួយក្មេងប្រុសម្នាក់ក្រោយពេលបានទស្សនាផ្ទះ «ទីក្រុងដែលហាមឃាត់» ដែលជាផ្ទះរបស់អតីតអធិរាជចិន ក្នុងថ្ងៃឈប់សម្រាក៤ថ្ងៃក្នុងទិវាពលកម្មពិភពលោក នៅទីក្រុងប៉េកាំង។

៧
សន្តិសុខកិត្តិយសកូរ៉េខាងត្បូងស្លៀកពាក់ឯកសណ្ឋានយោធាប្រពៃណី សម្ដែងក្បាច់គុនក្នុងការសម្ដែងប្រចាំសប្ដាហ៍នៅ«សារមន្ទីរចងចាំសង្គ្រាម» ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៨
តារាងបង្ហាញម៉ូតម្នាក់បង្ហាញស្នាដៃរចនាដោយអ្នកស្រី Hannie Hananto ក្នុងពិធីបង្ហាញម៉ូតនៃអ្នកកាន់សាសនាឥស្លាម នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

៩
ស្ត្រីជនជាតិនេប៉ាល់ម្នាក់កំពុងរោយស្រូវសាឡី នៅជាយរដ្ឋធានីកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

១០
អ្នកជិះទូកក្ដោងចូលរួមក្នុងការប្រណាំងទូកក្ដោងក្នុងចម្ងាយឆ្ងាយ ដែលគេហៅថា al-Gaffal នៅជិតកោះ Sir Abu Nuair ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាបរួម។

១១
សត្វ flamingo ដេកដាក់ក្បាលក្នុងរោមរបស់វានៅពេលថ្ងៃក្តៅ នៅសួនសត្វ Hellabrunn ក្នុងទីក្រុងម៉ុយនិច (Munich) ប្រទេសអាល្លឺម៉ង់។