រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ មានមកពីប្រទេសឥណ្ឌា អ៊ីរ៉ាក់ ប្រេស៊ីល ជប៉ុន អ៊ីស្រាអែល ប៉ាគីស្ថាន បារាំង សហរដ្ឋអាមេរិក ចិន និងថៃ។
រូបភាពជុំវិញពិភពលោក ០៣ ឧសភា ២០១៦

១
ក្មេងប្រុសម្នាក់ហែលនៅក្នុងស្រះដ៏កខ្វក់មួយនៅថ្ងៃដ៏ក្តៅនៅក្នុងក្រុងញូវដែលី ប្រទេសឥណ្ឌា។

២
អ្នកធ្វើធម្មយាត្រា Shi'ite លីក្តារមឈូសតំណាងមួយ របស់លោក Imam Moussa al-Kadhim នៅកន្លែងពិសិដ្ឋ Shi'ite របស់ជនមូស្លីម នៅពេលដែលអ្នកទាំងនោះប្រមូលផ្តុំគ្នាដើម្បីប្រារព្ធបុណ្យរបស់លោកនៅសង្កាត់ Kadhimiyah នៅក្នុងក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

៣
អ្នកជិះទូកជនជាតិប្រេស៊ីល លោក Rubens Pompeu កាន់ភ្លើងសញ្ញាអូឡាំពិក ក្នុងពេលធ្វើដំណើរកាត់បឹង Paranoa នៅក្នុងក្រុង Brasilia ប្រទេសប្រេស៊ីល។ ភ្លើងសញ្ញាអូឡាំពិកបានទៅដល់ប្រទេសប្រេស៊ីល ដែលបង្ហាញពីការចាប់ផ្តើមនៃការផ្លាស់វេនកាន់ភ្លើងសញ្ញានេះរយៈពេល៣ខែនៅទូទាំងប្រទេសប្រេស៊ីល ដែលនឹងបញ្ចប់នៅស្តាត Maracana នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយមានពិធីប្រកាសបើកការប្រកួតអូឡាំពិក២០១៦។

៤
បុរសម្នាក់ថតរូបខ្លួននៅស្រុក Ginza ក្រុងតូក្យូ ប្រទេសជប៉ុន។

៥
បុរសជ្វីហ្វម្នាក់ច្រូតកាត់ស្រូវសាលី មុនដល់ថ្ងៃប្រារព្ធពិធីបុណ្យ Shavuot នៅក្នុងវាលស្រែមួយនៅខាងក្រៅសហគមន៍ Mevo Horon របស់ជនជាតិអ៊ីស្រាអែល។

៦
ស្រ្តី Kashmiri ម្នាក់ទូលក្អម ដើម្បីលក់នៅផ្សារមួយនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។

៧
ម្ចាស់សេះជនជាតិប៉ាគីស្ថានម្នាក់រង់ចាំអតិថិជន ដែលនឹងជិះសេះរបស់គាត់ នៅឆ្នេរ Clifton នៅក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។

៨
ស្រ្តីម្នាក់ និងសុនខរបស់គាត់ឈប់មើលម៉ាឡាកាំងមួយដែលត្រូវបានគេបំពាក់ជាមួយនឹងស្រោមមុខសត្វសុនខ នៅខាងក្រៅហាងសម្លៀកបំពាក់មួយនៅក្នុងក្រុង Nice ប្រទេសបារាំង។

៩
នាង Katy Perry ដែលជាអ្នកនិពន្ធចម្រៀង និងអ្នកចម្រៀង បានទៅដល់កម្មវិធី Metropolitan Museum of Art Costume Institute Gala ដើម្បីប្រារព្ធពិធីសម្ភោធ «Manus x Machina: Fashion in an Age of Technology» នៅក្នុងក្រុង Manhattan ញូវយ៉ក កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។

១០
តួអង្គក្នុងរឿង Ultraman ដែលកម្ពស់៥ម៉ែត្រចំនួនពីរត្រូវបានគេដាក់បង្ហាញនៅក្នុងហាងទំនិញក្នុងក្រុង Shanghai ប្រទេសចិន។ វាជាផ្នែកមួយនៃការតាំងពិព័រណ៍ដើម្បីប្រារព្ធខួប៥០ឆ្នាំនៃរឿង Ultraman។

១១
កម្មករតុបតែងបង្អួចនៅលើអគារខ្ពស់ៗនៃហាងទំនិញនៅក្នុងក្រុងបាងកក ប្រទេសថៃ។