រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីរ៉ាក់ អាល្លឺម៉ង់ សហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី ចិន និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ២៩ ឧសភា ២០១៦

១
យុទ្ធជន Shi'ite ថតរូបខ្លួនឯង (selfie) នៅពេលបាញ់កាំភ្លើងផ្លោងទៅយុទ្ធជនរដ្ឋឥស្លាម នៅក្បែរក្រុង Falluja ប្រទេសអ៊ីរ៉ាក់។

២
បដាដ៏ធំមួយត្រូវបានគេដាក់នៅក្បែរខ្លោងទ្វារ Brandenburg នៅក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីផ្សព្វផ្សាយពីសំណើប្រាក់ចំណូលដែលត្រូវបានធានាក្នុងកម្រិតអប្បរមានៅមុនការធ្វើប្រជាមតិ។

៣
អ្នកជិះម៉ូតូរាប់ពាន់នាក់ដែលបានចូលរួមនៅក្នុងកម្មវិធី Rolling Thunder XXIX Ride For Freedom បានតម្រង់ជួរគ្នានៅកន្លែងចតម៉ូតូ Pentagon ពីពេលដើរក្បួនកាត់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកទោសសង្រ្គាមរបស់សហរដ្ឋអាមេរិក និងយុទ្ធជនដែលមិនមានភាពសកម្មនៅនាពេលថ្មីៗនេះ។

៤
យុវជនដែលចូលរួមក្នុងចលនា Boy Scout ម្នាក់ធ្វើការគោរពនៅផ្នូរមួយបន្ទាប់ពីអ្នកស្ម័គ្រចិត្តបានដាក់ទង់ជាតិនៅកន្លែងបញ្ចុះសពជាតិ Los Angeles កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ដើម្បីត្រៀមសម្រាប់ថ្ងៃរំលឹកវិញ្ញាណក្ខន្ធ (Memorial Day)។

៥
បាតុករម្នាក់បាត់កាំភ្លើងទឹកដាក់ប៉ូលិសតំបន់ Catalan នៅក្នុងសម្លៀកបំពាក់ការពារកុបកម្មក្នុងពេលបាតុកម្មនៅក្នុងការបណ្តេញអ្នករស់នៅខុសច្បាប់ចេញពី «ធនាគារដែលត្រូវបានគេរឹបអូស» កាលពីដើមសប្តាហ៍នេះ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។

៦
សាកសពមួយក្នុងចំណោមសាកសព៤៥ដែលត្រូវបានរកឃើញដោយកប៉ាល់យោធាអ៊ីតាលីដែលមានឈ្មោះថា Vega ក្នុងពេលរុករក និងបេសកកម្មជួយសង្គ្រោះនៅក្នុងសមុទ្រមេឌីទែរ៉ាណេ កំពុងត្រូវបានគេយកចេញ នៅកំពង់ផែ Reggio Calabria ប្រទេសអ៊ីតាលី។

៧
ព្រិលគ្របដណ្តប់ផ្លូវមួយបន្ទាប់ពីព្យុះដ៏ធំមួយបានបោកបក់លើក្រុង Eibenstock ប្រទេសអាល្លឺម៉ង់។

៨
កីឡាករ Sergio Ramos ចងទង់សញ្ញារបស់ Real Madrid នៅជុំវិញករបស់រូបសំណាក Cibeles នៅពេលដែលក្រុមនេះទៅដល់ទីលាន Cibeles ក្រោយពេលដែលទទួលបានជ័យជម្នះពានរង្វាន់នៅក្នុងការប្រកួតបាល់ទាត់វគ្គចុងក្រោយរបស់ League រវាងក្រុម Real Madrid និងក្រុម Atletico Madrid នៅក្នុងក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

៩
អគារផ្សារ Wanda ដែលធ្វើពីព័រសើឡែនស និងខៀវ ស្ថិតនៅក្នុងក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន។

១០
សេះព្រៃមួយហ្វូងរត់នៅក្បែរក្រុង Duelmen ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ ក្នុងទិវាសេះព្រៃ Duelmen កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។

១១
អ្នកចូលរួមម្នាក់សប្បាយរីករាយនៅពេលនាងរត់កាត់ពពុះទឹកក្នុងពេលរត់ប្រណាំង Love Foam Run នៅក្នុងក្រុង Hsinchu កោះតៃវ៉ាន់។

១២
យានយន្តជាច្រើនធ្វើដំណើរតាមផ្លូវ Ou Kaapse Weg ដែលជាផ្លូវលើភ្នំមួយ នៅពេលដែលអ័ព្ទគ្របដណ្តប់ក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។

១៣
មនុស្សម្នាចូលរួមពិធី Rockavaria នៅក្នុង Munich ប្រទេសអាល្លឺម៉ង់។