កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ ឧសភា ២០២០
![ក្រុមគិលានុបដ្ឋាយិកាចូលរួមក្នុងកម្មវិធីលំហាត់ប្រាណដើម្បសុខភាព Zumba ដែលជាវិធីមួយជួយឲ្យពួកគេប្រឈមជាមួយស្ថានភាពការងារ ក្នុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទីធ្លានៃអាគារព្យាបាលជំងឺ នៃមន្ទីរពេទ្យជាតិ Kenyatta ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។](https://gdb.voanews.com/d75c82f7-6d15-46cf-9191-27b8b95de04b_w1024_q10_s.jpg)
១
ក្រុមគិលានុបដ្ឋាយិកាចូលរួមក្នុងកម្មវិធីលំហាត់ប្រាណដើម្បសុខភាព Zumba ដែលជាវិធីមួយជួយឲ្យពួកគេប្រឈមជាមួយស្ថានភាពការងារ ក្នុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងទីធ្លានៃអាគារព្យាបាលជំងឺ នៃមន្ទីរពេទ្យជាតិ Kenyatta ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
![ផ្សែងនៅពីលើរោងចក្រក្រុមហ៊ុន Nissan ខណៈពេលដែលកម្មករដុតកង់ឡានធ្វើបាតុកម្ម នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនឈ្មោះថា Nissan Motor Co. នឹងបិទរោងចក្រផលិតរថយន្តនៅតំបន់ Catalonia ដែលធ្វើឲ្យមនុស្សប្រមាណ ៣ ពាន់នាក់បាត់បង់ការងារ។](https://gdb.voanews.com/aa957ea7-b200-4b97-b400-9ab1a58df02c_w1024_q10_s.jpg)
២
ផ្សែងនៅពីលើរោងចក្រក្រុមហ៊ុន Nissan ខណៈពេលដែលកម្មករដុតកង់ឡានធ្វើបាតុកម្ម នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនឈ្មោះថា Nissan Motor Co. នឹងបិទរោងចក្រផលិតរថយន្តនៅតំបន់ Catalonia ដែលធ្វើឲ្យមនុស្សប្រមាណ ៣ ពាន់នាក់បាត់បង់ការងារ។
![មនុស្សម្នាក់ដែលស្លៀកពាក់តែងខ្លួនជាវត្ថុសំណាងនៃអាគារ Tokyo Tower ពាក់ម៉ាស់ការពារក្នុងពេលរង់ចាំទទួលស្វាគមន៍ភ្ញៀវ នៅឯច្រកចូលនៃអាគារដែលមានកម្ពស់ ៣៣២,៩ ម៉ែត្រ នៅពេលដែលអាគារតំណាងទីក្រុងនេះត្រូវបានបើកសម្រាប់សាធារណជនឡើងវិញ បន្ទាប់ពីត្រូវបានបិទដោយសារការរាលដាលនៃជំងឺកូវីដ១៩។](https://gdb.voanews.com/16fa8c6f-b06f-444d-a73f-517a1c400311_w1024_q10_s.jpg)
៣
មនុស្សម្នាក់ដែលស្លៀកពាក់តែងខ្លួនជាវត្ថុសំណាងនៃអាគារ Tokyo Tower ពាក់ម៉ាស់ការពារក្នុងពេលរង់ចាំទទួលស្វាគមន៍ភ្ញៀវ នៅឯច្រកចូលនៃអាគារដែលមានកម្ពស់ ៣៣២,៩ ម៉ែត្រ នៅពេលដែលអាគារតំណាងទីក្រុងនេះត្រូវបានបើកសម្រាប់សាធារណជនឡើងវិញ បន្ទាប់ពីត្រូវបានបិទដោយសារការរាលដាលនៃជំងឺកូវីដ១៩។
![ក្រុមបាតុករប្រឈមមុខជាមួយប៉ូលិសបង្ក្រាបបាតុកម្ម នៅពេលពួកគេព្យាយាមឆ្លងកាត់របាំងការពារផ្លូវឆ្ពោះទៅកាន់អាគារវិមានយូណេស្កូ ជាកន្លែងដែលរដ្ឋសភាប្រទេសលីបង់កំពុងប្រជុំបង្កើតច្បាប់។ ការប្រជុំនេះធ្វើឡើងនៅពេលដែលមានបាតុកម្មប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការលើកលែងទោសដ៏ចម្រូងចម្រាស នៅទីក្រុងបេរូត ប្រទេសលីបង់។](https://gdb.voanews.com/6e70a8de-6a82-4a05-8e95-c1277b905eba_w1024_q10_s.jpg)
៤
ក្រុមបាតុករប្រឈមមុខជាមួយប៉ូលិសបង្ក្រាបបាតុកម្ម នៅពេលពួកគេព្យាយាមឆ្លងកាត់របាំងការពារផ្លូវឆ្ពោះទៅកាន់អាគារវិមានយូណេស្កូ ជាកន្លែងដែលរដ្ឋសភាប្រទេសលីបង់កំពុងប្រជុំបង្កើតច្បាប់។ ការប្រជុំនេះធ្វើឡើងនៅពេលដែលមានបាតុកម្មប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការលើកលែងទោសដ៏ចម្រូងចម្រាស នៅទីក្រុងបេរូត ប្រទេសលីបង់។
![អ្នករាំរបាំងប្រពៃណីថៃ ពាក់របស់ការពារមុខដើម្បីការពារការឆ្លងមេរោគកូរ៉ូណា កំពុងសម្ដែងនៅឯទីសក្ការបូជា Erawan ក្នុងទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/5a410f3e-a518-4296-97d3-35244dd9caf0_w1024_q10_s.jpg)
៥
អ្នករាំរបាំងប្រពៃណីថៃ ពាក់របស់ការពារមុខដើម្បីការពារការឆ្លងមេរោគកូរ៉ូណា កំពុងសម្ដែងនៅឯទីសក្ការបូជា Erawan ក្នុងទីក្រុងបាងកក ប្រទេសថៃ។
![ក្រុមការងារនៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី ក្នុងសម្លៀកបំពាក់ការពារខ្លួន កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅស្ថានីយ៍រថភ្លើង Kazansky ក្នុងទីក្រុងមូស្គូ នៅខណៈពេលដែលប្រទេសនេះកំពុងអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងមេរោគកូរ៉ូណា។](https://gdb.voanews.com/abc5d042-d70b-4dcf-9002-7c813eaf130d_w1024_q10_s.jpg)
៦
ក្រុមការងារនៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី ក្នុងសម្លៀកបំពាក់ការពារខ្លួន កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅស្ថានីយ៍រថភ្លើង Kazansky ក្នុងទីក្រុងមូស្គូ នៅខណៈពេលដែលប្រទេសនេះកំពុងអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងមេរោគកូរ៉ូណា។
![សិល្បករជនជាតិហ្វីលីពីន Leeroy New កំពុងឈរដោយមានពាក់ម៉ាស់បណ្ដោះអាសន្នធ្វើឡើងពីវត្ថុដែលអាចប្រើប្រាស់ឡើងវិញបាន នៅពេលដែលលោកកំពុងបន្សាំខ្លួនទៅនឹងឥទ្ធិពលនៃការរាលដាលសាកលនៃជំងឺកូវីដ១៩ នៅក្នុងវិស័យសិល្បៈ នៅក្នុងស្ទូឌីយូរបស់លោក នៅទីក្រុង Quezon នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/e8ba28aa-3a5c-4844-bff0-5bfbd3990b2d_w1024_q10_s.jpg)
៧
សិល្បករជនជាតិហ្វីលីពីន Leeroy New កំពុងឈរដោយមានពាក់ម៉ាស់បណ្ដោះអាសន្នធ្វើឡើងពីវត្ថុដែលអាចប្រើប្រាស់ឡើងវិញបាន នៅពេលដែលលោកកំពុងបន្សាំខ្លួនទៅនឹងឥទ្ធិពលនៃការរាលដាលសាកលនៃជំងឺកូវីដ១៩ នៅក្នុងវិស័យសិល្បៈ នៅក្នុងស្ទូឌីយូរបស់លោក នៅទីក្រុង Quezon នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
![ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគកំពុងបាញ់ថ្នាំនៅអាគារនៃព្រះវិហារឥស្លាម នៅរដ្ឋធានីព្រីស្ទីណា ប្រទេសកូសូវ៉ូ នៅពេលដែលព្រះវិហារឥស្លាមក្នុងប្រទេសនេះត្រូវបានបើកឡើងវិញ ២ខែបន្ទាប់ពីត្រូវបានបិទ ដោយសារតែការរាលដាលនៃរីវុសកូរ៉ូណា។](https://gdb.voanews.com/d9406a83-6b69-423c-9f62-3cb5e1f3aed8_w1024_q10_s.jpg)
៨
ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគកំពុងបាញ់ថ្នាំនៅអាគារនៃព្រះវិហារឥស្លាម នៅរដ្ឋធានីព្រីស្ទីណា ប្រទេសកូសូវ៉ូ នៅពេលដែលព្រះវិហារឥស្លាមក្នុងប្រទេសនេះត្រូវបានបើកឡើងវិញ ២ខែបន្ទាប់ពីត្រូវបានបិទ ដោយសារតែការរាលដាលនៃរីវុសកូរ៉ូណា។
![បុរសម្នាក់កំពុងសម្រាកនៅលើបំណែកនៃផ្ទះរបស់គាត់ដែលព័ទ្ធទៅដោយទឹកជំនន់ កាលពីថ្ងៃទី២៧ ឧសភា មួយសប្ដាហ៍បន្ទាប់ពីព្យុះស៊ីក្លួន Amphan បានកម្ទេចតំបន់ Koyra ស្រុក Satkhira ប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សជាង ១០០ នាក់ និងបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់គ្មានទីជម្រក។](https://gdb.voanews.com/abed24a3-8616-4dd9-8fb9-87557a1610d0_w1024_q10_s.jpg)
៩
បុរសម្នាក់កំពុងសម្រាកនៅលើបំណែកនៃផ្ទះរបស់គាត់ដែលព័ទ្ធទៅដោយទឹកជំនន់ កាលពីថ្ងៃទី២៧ ឧសភា មួយសប្ដាហ៍បន្ទាប់ពីព្យុះស៊ីក្លួន Amphan បានកម្ទេចតំបន់ Koyra ស្រុក Satkhira ប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្សជាង ១០០ នាក់ និងបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់គ្មានទីជម្រក។