រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសសិង្ហបុរី អូស្ត្រាលី ប៊ែលហ្ស៊ិក លីបង់ មីយ៉ាន់ម៉ា ម៉ូណាកូ បារាំង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៨ ឧសភា ២០១៨

១
ពុទ្ធសាសនិកម្នាក់ធ្វើការបួងសួងនៅមុនថ្ងៃវិសាខបូជា នៅវត្ត Kong Meng San Phor Kark See Monastery ក្នុងប្រទេសសិង្ហបុរី។

២
លោក Bernard Friesland អតីតយុទ្ធជនក្នុងសង្គ្រាមលោកលើកទី២ទទួលបានកម្រងផ្កាមួយក្នុងទិវា Memorial Day Observance នៅកន្លែងគោរពវិញ្ញាណក្ខន្ធ National World War II Memorial ដើម្បីជាការដឹងគុណចំពោះទាហានជាង៤០០.០០០នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៣
អ្នកសម្តែងជនជាតិដើម Aboriginal ដែលត្រូវបានគេស្គាល់ថា Turtle ផ្លុំឧបករណ៍ភ្លេងម្យ៉ាង ខណៈដែលលោកចូលរួមនៅក្នុងពិធីបុណ្យមួយជាមួយនឹងមិត្តភក្តិរបស់គាត់ឈ្មោះ Terry Olsen ដើម្បីសាទរការចាប់ផ្តើមនៃសប្តាហ៍ផ្សះផ្សាជាតិ (National Reconciliation Week) សម្រាប់ជនជាតិដើម Aboriginal និង Torres Strait Islanders នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

៤
នេះជាការបង្ហាញស្បែកជើងចំនួន៤.៥០០ដែលតំណាងឲ្យមនុស្សដែលបានបាត់បង់ជីវិតនៅក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៩។ ស្បែកជើងនេះត្រូវបានដាក់តាំងបង្ហាញនៅអង្គការ Avaaz នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

៥
មនុស្សម្នាប្រមូលផ្តុំគ្នានៅក្បែរស្ពានមួយដើម្បីមើលរថយន្តដែលបុកគ្នាហើយធ្លាក់ចូលទៅក្នុងដៃទន្លេ Patapsco នៅក្នុងក្រុង Ellicott រដ្ឋ Maryland។

៦
រូបតំណាងនៃគម្ពីរ Quran ត្រូវបានគេតាំងបង្ហាញនៅលើផ្លូវដើរនៅជាប់សមុទ្រមេឌីទែរ៉ាណេ ក្នុងខែរ៉ាម៉ាឌន នៅក្នុងក្រុង Beirut ប្រទេសលីបង់។

៧
មនុស្សម្នាកាន់ឆ័ត្រ នៅពេលពួកគេចូលរួមក្នុងការដើរក្បួនសន្តិភាពមួយនៅពេលមានភ្លៀងនៅក្នុងក្រុង Myitkyina រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា។

៨
ព្រះនាង Charlene របស់ប្រទេសម៉ូណាកូសោយស្រាសំប៉ាញនៅលើឆាក បន្ទាប់ពីកីឡាករ Daniel Ricciardo មកពីអូស្ត្រាលីបានឈ្នះនូវការប្រណាំងរថយន្ត Formula One នៅក្នុងប្រទេសម៉ូណាកូ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។

៩
ភ្លៀងបានរាំងនៅក្នុងជុំទី១នៃការប្រកួត French Open Tennis Tournament នៅស្តាត Roland Garros ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១០
អ្នកជិះក្តារលើទឹកម្នាក់កំពុងលេងលើទឹក ខណៈដែលព្យុះ subtropical បោកបក់លើក្រុង Pensacola រដ្ឋ Florida សហរដ្ឋអាមេរិក។

១១
បុរសមូស្លីមម្នាក់រៀបចំអាហារសម្រាប់អ្នកតមអាហារ នៅក្នុងព្រះវិហារមួយក្នុងខែតមអាហាររ៉ាម៉ាឌន នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។