រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មកពីប្រទេសអេស្ប៉ាញ ឥណ្ឌា អាល្លឺម៉ង់ ចិន ហ្វីលីពីន សហរដ្ឋអាមេរិក អូទ្រីស និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៨ ឧសភា ២០១៧

១
មនុស្សម្នាគប់ម្សៅពណ៌ដាក់គ្នាក្នុងពិធីបុណ្យ Holi នៅក្នុងក្រុង Santa Coloma de Gramenet ប្រទេសអេស្ប៉ាញ។

២
ជនមូស្លីមម្នាក់ធ្វើការអធិដ្ឋាន មុនពេលចាប់ផ្តើមពិធីបួសតមអាហារនៅថ្ងៃដំបូងនៃខែរ៉ាម៉ាឌន នៅព្រះវិហារ Mecca Masjid ក្នុងក្រុង Hyderabad ប្រទេសឥណ្ឌា។

៣
ក្រុមបាល់ទាត់ BVB Borussia Dortmund ទៅដល់សង្កាត់ Borsigplatz ក្នុងពេលអបអរសាទរបន្ទាប់ពីបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup នៅក្នុងក្រុង Dortmund ប្រទេសអាល្លឺម់ង់។

៤
មនុស្សម្នាដើរកាត់ការដំឡើងផ្ទាំងសិល្បៈមួយរបស់ក្រុមហ៊ុន Team Lab នៅក្នុងស្រុកមួយក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

៥
ក្មេងស្រីម្នាក់បីកូនក្មេង នៅពេលរង់ចាំជំនួយនៅខាងក្នុងមជ្ឈមណ្ឌលភៀសខ្លួនក្នុងក្រុង Baloi ខេត្ត Lanao Del Norte ប្រទេសហ្វីលីពីន។

៦
កីឡាករ Eduardo Nunez របស់ក្រុម San Francisco Giants ចាប់បាល់មួយដែលវាយដោយ កីឡាករ Rio Ruiz របស់ក្រុម Atlanta Braves នៅក្នុងការប្រកួតកីឡា MLB Baseball នៅក្នុងឧទ្យាន AT&T Park ក្នុងក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។

៧
រូបសំណាកមួយដែលធ្វើពីលម្អងផ្កាត្រូវបានគេដឹកនៅក្នុងការដើរក្បួនមួយ ក្នុងពិធី Narzissenfest នោតាមបឹង Grundlsee ក្នុងក្រុង Grundlsee ប្រទេសអូទ្រីស។

៨
កីឡាករ Tom Dumoulin របស់ហូឡង់កាន់ពានរង្វាន់របស់ខ្លួន បន្ទាប់ពីឈ្នះការប្រកួតជិះកង់ Giro d'Italia ក្នុងក្រុង Milan ប្រទេសអ៊ីតាលី។

៩
មនុស្សម្នាហាត់សមសម្រាប់ការសម្តែងមួយមុនពិធីបុណ្យ Dragon Boat នៅក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

១០
បុរសម្នាក់ចូលរួមក្នុងការចាប់សេះព្រៃប្រចាំឆ្នាំនៅក្នុងក្រុង Duelmen ប្រទេសអាល្លឺម៉ង់។