រូបភាពជុំវិញពិភពលោក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ មានមកពីប្រទេស អេស៉្បាញ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ឈីលី អ៊ីតាលី ឥណ្ឌា និងបារាំង។
រូបភាពជុំវិញពិភពលោក ២៨ ឧសភា ២០១៥

១
និស្សិតបញ្ចប់ការសិក្សាពីសាលាច្បាប់ អបអរខណៈពួកគេទទួលសញ្ញាប័ត្រ ក្នុងពិធីចែកសញ្ញាប័ត្រនៅឯសាកលវិទ្យាល័យ Harvard ក្នុងទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

២
និស្សិតដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាកងទ័ពអាកាស (Air Force Academy) ប្រមូលផ្តុំគ្នាសម្រាប់ពិធីទទួលសញ្ញាប័ត្របញ្ចប់ថ្នាក់ ឆ្នាំសិក្សា២០១៥ នៅក្នុងទីក្រុង Colorado Springs រដ្ឋ Colorado សហរដ្ឋអាមេរិក។

៣
កីឡាករអាមេរិក Serena Williams អបអរជ័យជម្នះ បន្ទាប់ពីឈ្នះការប្រកួតជាមួយកីឡាករអាល្លឺម៉ង់ Anna-Lena Friedsam ក្នុងការប្រកួតជុំទីពីរ ផ្នែកស្រ្តី នៃការប្រកួតកីឡាវាយតេនីស Roland Garros 2015 French Tennis Open ក្នុងទីក្រុងប៉ារីស ។ លទ្ធផលការប្រកួតគឺ Serena Williams ឈ្នះការប្រកួតដោយពិន្ទុ ៥-៦, ៦-៣, ៦-៣។

៤
Sophia Han អាយុ១៤ឆ្នាំ មកពីទីក្រុង Tianjinប្រទេសចិន កំពុងគិតអំពីការប្រកបពាក្យ 'vermicide' នៅក្នុងកម្មវិធីប្រកួតប្រកបអក្សរ 2015 Scripps National Spelling Bee ទីក្រុង Oxon Hill ក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។

៥
ប៉ូលីសឥណ្ឌាប្រើដំបងដើម្បីដេញបាតុករម្នាក់ ក្នុងទីក្រុង Srinagar។ បាតុករដែលជានិយោជិតរដ្ឋាភិបាល បានធ្វើបាតុកម្មទាមទារឲ្យលេខាធិការដ្ឋានស៊ីវិល ដោះស្រាយសងបំណុលដែលបានជំពាក់ពួកគេអស់រយៈពេលជាយូរមកហើយ និងដើម្បីមានភាពទៀងទាត់នៃការងារបណ្តោះអាសន្ន។

៦
លោក Simone Arrigoni ព្យាយាមបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ការមុជទឹកដោយសេរី ខណៈត្រីdolphin កំពុងរុញគាត់ នៅក្នុងទីក្រុង Torvaianic ក្បែរទីក្រុង Rome ប្រទេសអ៊ីតាលី។

៧
ក្រុមសិស្សឈរក្រោយដើមឈើជារបាំងការពារខ្លួន ខណៈពែលដែលប៉ូលីសបង្ក្រាបកុបកម្មបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ។ ក្រុមសិស្សទាំងនោះបានធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអប់រំ ទីក្រុង Santiago ប្រទេសឈីលី។

៨
Pierre Warren ខ្សែការពារនៃក្លឹបបាល់ទាត់អាមេរិក New Orleans Saints ដួលប៉ះបង្គោល ក្នុងពេលប្រកួតប្រកួតជម្រើសជាតិ NFL ក្នុងទីក្រុង Metairie រដ្ឋ Louisana សហរដ្ឋអាមេរិក។

៩
យន្តហោះចម្បាំងអ៊ឺរ៉ុបដែលរងការខូចខាត ត្រូវបានដឹកតាមឡានដឹកជញ្ចូននៅលើផ្លូវហាយវេលេខ៩ ក្បែរទីក្រុង Plech ភាគខាងត្បូងអាល្លឺម៉ង់។

១០
បុរសកុលសម្ព័ន្ធ Navajo ថតរូបពេលជិះសេះ នៅខាងមុខកូនភ្នំ Merrick នៅក្នុងឧទ្យាន Monument Valley Navajo Tribal Park រដ្ឋ Utah សហរដ្ឋអាមេរិក។

១១
អ្នកជល់គោជាតិបារាំង Sebastian Castella ត្រូវបានអបអរដោយអ្នកគាំទ្រ ខណៈដែលលោកចាកចេញពីទីលាន ក្រោយពីការសម្តែងដ៏អស្ចារ្យមួយ ក្នុងទីក្រុង Madrid ប្រទេសអេស៉្បាញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។