ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៧ ឧសភា ២០១៨
២៨ ឧសភា ២០១៨
រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ អៀវឡង់ ឥណ្ឌា អង់គ្លេស ហ្សកហ្ស៊ី នីការ៉ាហ្គា អាល្លឺម៉ង់ អូម៉ង់ សិង្ហបូរី និងម៉ូណាកូ។
១
ទាហាន Marine Corps អាមេរិកដើរជាមួយនឹងក្មេងស្រីម្នាក់កាត់ស្លាកវិញ្ញាណក្ខន្ធមុនទិវារំឭកវិញ្ញណក្ខន្ធ Memorial Day នៅកន្លែងបញ្ចុះសព Aisne-Marne American Cemetery នៅក្នុងក្រុង Belleau ប្រទេសបារាំង។
២
ក្រុមអ្នកជិះកង់ជិះកាត់អគារ Colosseum ក្នុងវគ្គលើកទី២១ និងជាវគ្គចុងក្រោយនៃការប្រកួត Giro d'Italia លើកទី១០១ នៅក្នុងក្រុងរ៉ូម។
៣
ស្ត្រីម្នាក់អង្គុយនៅលើឆ្នេរដែលមានសុទ្ធតែក្រណាត់រូបឈើឆ្កាងពណ៌លឿង ក្នុងពេលបាតុកម្មមួយដែលអំពាវនាវដោយគណៈកម្មការ Republic Defence Committees ក្នុងស្រុកមួយ ដើម្បីគាំទ្រដល់មេដឹកនាំបំបែករដ្ឋដែលជាប់ពន្ធនាគារ នៅឆ្នេរ Mataro ក្បែរក្រុង Barcelona ប្រទេសអេស្ប៉ាញ។
៤
សារត្រូវបានទុកនៅកន្លែងរំឭកវិញ្ញាណក្ខន្ធរបស់អ្នកស្រី Savita Halappanavar មួយថ្ងៃបន្ទាប់ពីមានការធ្វើប្រជាមតិដើម្បីបន្ធូរបន្ថយច្បាប់រំលូតកូន ដែលត្រូវបានអនុម័តដោយការបោះឆ្នោតមានសំឡេងច្រើន នៅក្នុងក្រុង Dublin ប្រទេសអៀវឡង់។ ការរំលូតកូនត្រូវបានគេដាក់បញ្ចូលក្នុងរបៀបវារៈនយោបាយដោយសារការស្លាប់របស់អ្នកស្រី Halappanavar ក្នុងឆ្នាំ២០១២ ដែលកាលនោះអ្នកស្រីមានវ័យ៣១ឆ្នាំ ជាជនទេសន្តរប្រវេសន៍មកពីប្រទេសឥណ្ឌា។
៥
ទាហានលោតឆ័ត្រយោងអាមេរិកនៅក្នុងកងពល Airborne លេខ៨២ ចូលរួមក្នុងព្រឹត្តិការណ៍ 82nd Airborne Division Airborne Review ក្នុងកម្មវិធី All American Week XXIX នៅក្រុង Fort Bragg រដ្ឋ North Carolina។
៦
ខ្លាសរបស់ឥណ្ឌាមួយក្បាលសម្រាកនៅក្នុងស្រះមួយក្នុងជម្រករបស់វាក្នុងថ្ងៃដ៏ក្តៅ នៅឧទ្យាន Kamla Nehru Zoological Park ក្នុងក្រុង Ahmedabad កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
៧
កីឡាករ Josua Tuisova (រូបកណ្តាល) បោះបាល់នៅក្នុងពេលប្រកួតកីឡាបាល់ឱបមិត្តភាពអន្តរជាតិរវាងក្រុម England និងក្រុម Barbarians នៅស្តាត Twickenham ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
៨
លោកឧត្តមសេនីយ៍ទ័ពអាកាសអាមេរិកឈ្មោះ Paul "Loco" Lopez សម្តែងនៅក្នុងព្រឹត្តិការណ៍ AirPower Over Hampton Roads JBLE Air និង Space Expo នៅមូលដ្ឋានទ័ព Langley-Eustis ក្នុងរដ្ឋ Virginia កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
៩
ទាហានម្នាក់ឈ្មោះ Tamar Kurkumuli អាយុ២៥ឆ្នាំ បីកូនស្រីឈ្មោះ Nino អាយុ៣ឆ្នាំរបស់នាង នៅមុនពិធីស្បថកាន់តំណែងមួយ ខណៈដែលប្រទេសហ្សកហ្ស៊ីប្រារព្ធខួបលើកទី១០០ នៃការទទួលបានឯករាជ្យភាពរបស់ខ្លួន នៅក្នុងក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
១០
បាតុករប្រឆាំងនឹងរដ្ឋាភិបាលម្នាក់ដែលពាក់ស្រោមមុខ Spiderman បាញ់កាំភ្លើងត្បាល់ដែលធ្វើដោយដៃក្នុងពេលបាតុកម្មមួយដើម្បីទាមទារឲ្យលោកប្រធានាធិបតីនីការ៉ាហ្គា Daniel Ortega និងភរិយារបស់លោកគឺលោកស្រីអនុប្រធានាធិបតី Rosario Murillo ឲ្យចុះចេញពីតំណែង នៅក្នុងក្រុង Managua កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
១១
ជនទេសន្តរប្រវេសន៍រាំ និងច្រៀងដើម្បីសាទរនៅពេលកូនក្មេងឈ្មោះ Miracle បានកើតនៅលើទូកនៅ កណ្តាលសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
១២
សេះជាច្រើនត្រូវបានគេថតបានៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញសេះព្រៃមួយនៅក្នុងក្រុង Duelmen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
១៣
បុរសម្នាក់ និងសុនខរបស់គាត់សម្តែងឈុតមួយនៅមុនព្រឹត្តិការណ៍តាំងបង្ហាញសេះព្រៃមួយនៅក្នុងក្រុង Duelmen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
១៤
រថយន្តលិចទឹកនៅលើផ្លូវមួយនៅក្នុងក្រុង Salalah ប្រទេសអូម៉ង់ បន្ទាប់ពីព្យុះស៊ីក្លូន Merkunu បោកបក់លើក្រុងនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
១៥
លោក Howard ជនជាតិចិននិងអូស្ត្រាលី ដែលធ្វើត្រាប់តាមលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ថតរូបជាមួយនឹងធូរេន នៅសាលមហាស្រព Esplanade ក្នុងប្រទេសសិង្ហបុរី។
១៦
ទូកក្តោងយក្សមួយរបស់លោកមហាសេដ្ឋី Andrei Melnichenko ជនជាតិរុស្ស៊ី ធ្វើចរាចរណ៍នៅក្នុងប្រទេសម៉ូណាកូ ក្នុងការប្រកួត GP Formula One។
១៧
ក្រុមរបាំ Flamenco សម្តែងនៅលើមជ្ឈមណ្ឌល South Bank ក្នុងពិធីបុណ្យ Andalusian ក្នុងក្រុងឡុងដ៍។
រូបភាពជុំវិញពិភពលោក ២៧ ឧសភា ២០១៨
XS
SM
MD
LG