រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប៊ែលហ្ស៊ិក ស៊ីរី បារាំង អាល្លឺម៉ង់ ម៉ិកស៊ិគ ម៉ូណាកូ អេស្ប៉ាញ រុស្ស៊ី និងស្លូវ៉ាគី។
រូបភាពជុំវិញពិភពលោក ២៦ ឧសភា ២០១៩

១
លោកស្រី Melania Trump (រូបស្តាំ) និងភរិយារបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe គឺលោកស្រី Akie Abe ធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរសិល្បៈឌីជីថល នៅក្នុងក្រុងតូក្យូ។

២
ផ្នូររបស់យុទ្ធជនក្នុងសម័យសង្គ្រាមត្រូវបានគេដោតទង់ជាតិនៅពីមុខ ក្នុងកម្មវិធី «ដោតទង់ជាតិ» ប្រចាំឆ្នាំ ដើម្បីគោរពវិញ្ញណក្ខន្ធដល់យុទ្ធជនទាំងនោះ នៅកន្លែងបញ្ចុះសពជាតិ Los Angeles ក្នុងរដ្ឋ California កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

៣
ប៉ូលិសឃាត់ខ្លួនស្ត្រីម្នាក់ក្នុងពេលបាតុកម្មពាក់អាវក្រៅពណ៌លឿង ជាមួយនឹងអង្គការផ្សេងៗទៀត នៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

៤
បុរសម្នាក់ជួយជម្លៀសក្មេងស្រីម្នាក់ បន្ទាប់ពីមានការវាយប្រហារតាមអាកាស ដែលគេរាយការណ៍ថា ធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាល និងសម្ព័ន្ធរបស់ពួកគេ នៅក្នុងក្រុង Maaret Al-Noman ប្រទេសស៊ីរី។

៥
កីឡាករ Nicolas Mahut មកពីបារាំងសាទរជាមួយនឹងកូនប្រុសលោក បន្ទាប់ពីឈ្នះកីឡាករ Marco Cecchinato មកពីអ៊ីតាលី នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត The Roland Garros 2019 French Open Tennis Tournament នៅថ្ងៃទី១ ក្នុងក្រុងប៉ារីស។

៦
ស្ត្រីម្នាក់ពាក់មួកប្រពៃណីធ្វើការបោះឆ្នោត នៅក្នុងក្រុង Gutach ប្រទេសអាល្លឺម៉ង់ សម្រាប់ការបោះឆ្នោតអឺរ៉ុប។

៧
មនុស្សម្នាចូលរួមថ្នាក់ហាត់យូហ្គា នៅក្នុងកម្មវិធីរៀបចំដោយសហគមន៍ YSYoga System នៅទីវាល Samalayuca Dune Fields ក្នុងក្រុង Juarez រដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

៨
នេះជាទិដ្ឋភាពទូទៅនៃការប្រណាំងរថយន្ត Monaco Formula 1 Grand Prix ក្នុងប្រទេសម៉ូណាកូ។

៩
ក្មេងប្រុសម្នាក់តុបតែងជា មនុស្សពីងពាង ឬ Spiderman ឈរជាប់នឹងតុបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាអឺរ៉ុប នៅស្ថានីយបោះឆ្នោតមួយនៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។

១០
សុនខមួយប្រភេទត្រូវបានគេតុបតែង សម្រាប់ការដើរក្បួន Dachshunds ប្រចាំឆ្នាំ លើកទី៨ នៅក្នុងក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

១១
និស្សិតរបស់សាលាយោធា West Point អបអរសាទរនៅថ្ងៃបញ្ចប់ការសិក្សារបស់ខ្លួន នៅបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិក ឬ United States Military Academy កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

១២
តារាសម្តែង Antonio Banderas ថតរូបជាមួយនឹងពានរង្វាន់ Palme d'Or ដែលជាពានរង្វាន់សម្រាប់តារាសម្តែងតួបំផុត សម្រាប់ភាពយន្ត Pain and Glory នៅក្រោយកម្មវិធីទទួលពានរង្វាន់នៅក្នុងមហោស្រពភាពយន្តលើកទី៧២ នៅក្នុងក្រុង Cannes ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

១៣
កីឡាកររបស់រុស្ស៊ីអបអរសាទរ បន្ទាប់ពីបានឈ្នះពានរង្វាន់ Men's Ice Hockey World Championships ដែលជាការប្រកួតរវាងរុស្ស៊ី និងសាធារណរដ្ឋឆែក នៅក្នុងក្រុង Bratislava ប្រទេសស្លូវ៉ាគី។