រូបភាពជុំវិញពិភពលោក ២៦ ឧសភា ២០១៧ មកពីតំបន់វិសបែង អ៊ីតាលី រុស្ស៊ី អូស្ត្រាលី ប៉េរូ អាល្លឺម៉ង់ អង់គ្លេស និងស្រីលង្កា។
រូបភាពជុំវិញពិភពលោក ២៦ ឧសភា ២០១៧

១
សិល្បករប៉ាឡេស្ទីនម្នាក់កំពុងតុបតែងហាងកាហ្វេ Qahwetna ដែលមានន័យថាហាងកាហ្វេរបស់យើង មួយថ្ងៃមុនពេលបុណ្យរ៉ាម៉ាដនចូលមកដល់ នៅក្នុងទីក្រុង Gaza។ បុរសមានជំនឿលើសាសនាឥស្លាមដ៏ស្មោះស្ម័គ្ររូបនេះកំពុងត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមនៃខែពិសិដ្ឋក្នុងសាសនាឥស្លាម។

២
បាតុករប៉ាឡេស្ទីនម្នាក់គប់បំពង់គ្រាប់បែកបង្ហូរទឹកភ្នែកដែលបានបាញ់មកកាន់រូបលោកដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងមានបាតុកម្មមួយដោយអ្នកភូមិ Nabi Saleh នៅភាគខាងជើងទីក្រុង Ramallah ក្នុងតំបន់វិសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

៣
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នៅទីក្រុងលើខ្នងភ្នំ Taormina ប្រទេសអ៊ីតាលី។

៤
កម្មករកំពុងសម្អាតនិមិត្តរូបរបស់ទីក្រុងនេះ គឺរូបជិះសេះរបស់លោក Peter the Great ដែលជាងចម្លាក់បារាំង លោក Etienne Maurice Falconet បានចាត់ទុកថាជាអ្នកជិះសេះជាប់ចំណាត់ថ្នាក់មេដៃសំរឹទ្ធ នៅទីក្រុង St.Petersburg ប្រទេសរុស្ស៊ី។

៥
ការសម្តែងដោយការតុបតែងលម្អភ្លើងដែលមានឈ្មោះថា «រស់រវើក» បានធ្វើឲ្យសាលសម្តែងល្ខោនអូប៉េរ៉ារបស់អុស្រ្តាលីប្តូរពណ៌។

៦
បុរសម្នាក់ស្លៀកពាក់ជាតួអង្គក្នុងសៀវភៅគំនូរជីវចល គឺតួលោកមេបញ្ជាការអាមេរិកកំពុងនិយាយជាមួយមិត្តភ័ក្តិផ្សេងទៀត នៅពេលលោកចូលរួមក្នុងការដើរក្បួនមួយដើម្បីអបអរសាទរដល់ទិវារូបត្លុកប៉េរូ ក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូ។

៧
បុរសម្នាក់ស្លៀកសម្លៀកបំពាក់ប្រពៃណី កំពុងព្យាយាមទាញគូប្រកួតរបស់លោកនៅលើតុ នៅក្នុងការប្រកួតជើងឯកទាញគ្នាដោយប្រើម្រាមដៃ ក្នុងទីក្រុង Woernsmuehl ប្រទេសអាល្លឺម៉ង់។

៨
ស្ត្រីម្នាក់ដើរកាត់រូបគំនូរនៅលើជញ្ជាំងតាមដងផ្លូវ ដែលត្រូវបានគេគូរឡើងក្រោយពេលមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ នៅទីលាន Manchester។ ផ្ទាំងគំនូរនេះបង្ហាញពីសត្វឃ្មុំ ដែលមានអត្ថន័យស្មើនឹង Manchester និងជានិមិត្តសញ្ញាមរតកឧស្សាហកម្ម នៅទីលាន Stevenson ក្រុង Manchester ប្រទេសអង់គ្លេស។

៩
ពលរដ្ឋស្រីលង្កាកំពុងឈរមើលកងយោធាជួយសង្គ្រោះនៅកន្លែងមួយដែលមានការបាក់ដី ស្ថិតនៅក្នុងភូមិ Bellana ស្រុក Kalutara ប្រទេសស្រីលង្កា។

១០
សត្វក្ងានអេហ្ស៊ីប កំពុងពើបប្រទះគ្នាវានៅលើអាកាសក្នុងសួនមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។