រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសអង់គ្លេស បេឡារូស ស្រីលង្គា អ៊ុយក្រែន ជប៉ុន ស.រ.អា អាហ្វ្រិកខាងត្បូង អូស្រ្តាលី អ៊ីតាលី និងក្រិក។
រូបភាពជុំវិញពិភពលោក ២៥ ឧសភា ២០១៦

១
រូបថតដែលត្រូវបានផ្តល់ដោយកងយោធាជើងទឹកអ៊ីតាលី (Marina Militare) បង្ហាញពីទូកពោរពេញទៅដោយជនចំណាកស្រុក ដែលបានលិចនៅតំបន់ឆ្នេរប្រទេសលីប៊ី។ មានមនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទូកនោះបានលិច។ មនុស្សប្រាំរយនាក់ទៀតត្រូវបានសង្រ្គោះមកកាន់ទីសុវត្ថិភាព ប៉ុន្តែប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើង ហើយចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះ នេះបើយោងទៅតាមកងយោធាជើងទឹក។

២
ក្រុមសកម្មជន ដែលជាទូទៅធ្វើការសម្តែងឲ្យកុមារនៃជនទេសន្តរប្រវេសន៍ ស្វាគមន៍ជនចំណាកស្រុកដែលត្រូវបានជម្លៀសចេញពីជំរុំមួយនៅជិតក្រុង Idomeni ប្រទេសក្រិក។

៣
អ្នកពន្លត់អគ្គីភ័យមួយរូបឈរជិតយានយន្តដែលជាប់នៅក្នុងការបាក់ស្រុតដីមួយនៅជិតស្ពានបុរាណ Ponte Vecchio ក្នុងក្រុង Florence ប្រទេសអ៊ីតាលី។ ទំហំដីដែលបានបាក់នោះមានប្រវែង ២០០ ម៉ែត្រ និងបណ្តោយ ០៧ម៉ែត្រ ដែលត្រូវបានបង្កឡើងដោយការបែកបំពង់ផ្គត់ផ្គង់ទឹកចម្បងមួយ នេះបើយោងទៅតាមរបាយការណ៍សារព័ត៌មាន។

៤
អ្នកចូលរួមនៅក្នុងពិធីបុណ្យភ្លើងពណ៌ Vivid Sydney ដែលត្រូវបានជ្រៀមជ្រែងក្នុងការសម្ពោធដោយសួនផ្កា Sydney Botanical Garden ថតរូប «Cathedral of Light» (វិសាលវិហារភ្លើងពណ៌) នៅអំឡុងពេលដាក់បង្ហាញរយៈពេលខ្លីនៃពិព័រណ៌គម្រោងភ្លើងពណ៌នៅក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

៥
បក្សីមួយក្បាលសំកាងពីលើសំបុករបស់វានៅក្នុងគុម្ពស្មៅលើបឹងមួយជិតភូមិ Vyazyn ចម្ងាយ ៦៥ គីឡូម៉ែត្រ ភាគខាងជើងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។

៦
ស្រ្តីម្នាក់មានប្រតិកម្ម នៅស្របពេលដែលគាត់បានសម្លឹងមើលផ្ទះរបស់គាត់ ដែលត្រូវបានបំផ្លាញដោយគ្រាប់បែកនៅភូមិ Staromykhaylivka ដែលត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅជិតក្រុង Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។

៧
រូបព្រះពុទ្ធត្រូវបានដាក់នៅក្នុងការតាំងបង្ហាញដ៏ធំមួយ នៅអំឡុងពេលពិធីបុណ្យវិសាខបូជាក្នុងក្រុង កូឡុំបូ ប្រទេសស្រីលង្កា។

៨
កុមារសិស្សសាលាអាហ្វ្រិកខាងត្បូងមកពីវិទ្យាល័យ Chris Hani ធ្វើការរាំសម្តែងនៅអំឡុងពេលពិធីបុណ្យ Africa Day នៅឯមហោស្រព Artscape ក្នុងក្រុង Cape Town។

៩
ខ្យល់គួចត្រូវថតបាននៅក្រុង South of Dodge រដ្ឋ Kansas ដោយធ្វើដំណើរទៅភាគខាងជើងទីក្រុង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ ខ្យល់គួចប្រមាណ ៣០ ត្រូវបានរាយការណ៍ថា បានកើតមានឡើងនៅរដ្ឋចំនួនប្រាំផ្សេងគ្នា ដែលមានចាប់ពីរដ្ឋ Michigan រហូតដល់រដ្ឋ Texas។

១០
បុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនឹងបណ្តាញសុខាភិបាលនៃបណ្តាប្រទេស G7 រៀបតម្រូវផ្ទាំងរូបមេដឹកនាំបណ្តាប្រទេស G7 ក្នុងឯកសណ្ឋានជាវីរបុរសតុក្កតា នៅឯមជ្ឈមណ្ឌល G-7 NGO នៅក្រុង Ise ខេត្ត Mie ប្រទេសជប៉ុន។

១១
ស្មៅបណ្តុះចេញពីខោខប៊ូយនៅលើសំយ៉ាបផ្ទះមួយក្នុងឡុងដ៍ ប្រទេសអង់គ្លេស។