ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៨
២៥ ឧសភា ២០១៨
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
ហ្មដំរីកំពុងជិះលើដំរីរបស់គាត់នៅទន្លេ Yamuna នៅពេលថ្ងៃក្តៅខ្លាំង នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
២
ជនជាតិឥណ្ឌាកាន់សាសនាឥស្លាមកំពុងលាបពណ៌លើក្រណាត់ស័ក្តិសិទ្ធិនៅក្រុង Ajmer ក្នុងរដ្ឋ Rajasthan របស់ឥណ្ឌា។
៣
ក្រុមសកម្មជនគាំទ្រសិទ្ធិក្នុងការរំលូតកូន (Pro-Choice) ស្លៀកពាក់ជាតួអង្គក្នុងរឿងព្រេង Handmaid នៅកន្លែងធ្វើបាតុកម្មមួយក្នុងក្រុង មុនពេលមកដល់នៃខួប២៥ឆ្នាំនៃច្បាប់រំលូតកូន នៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់។
៤
កម្អែរភ្នំភ្លើង Kilauea បានធ្វើឲ្យភ្លឺនៅពេលរាត្រី នៅចំណុច Leilani Estates នៅជិតតំបន់ Pahoa រដ្ឋហាវ៉ៃ។
៥
បុរសជនជាតិឥណ្ឌាម្នាក់កំពុងរៀបចំសរសៃមី vermicelli ដើម្បីហាលឲ្យស្ងួតនៅក្នុងរោងចក្រមួយ ខណៈពេលដែលជនអ្នកកាន់សាសនាឥស្លាមកំពុងគោរពក្នុងខែរ៉ាម៉ាដន នៅជាយក្រុង Agartala។
៦
ឡានក្រុមហ៊ុន Renault បើកបរដោយលោក Nico Hulkenberg មកពីប្រទេសអាល្លឺម៉ង់ បានឆ្លុះនៅក្នុងកញ្ចក់មួករបស់អ្នកពន្លត់អគ្គិភ័យម្នាក់ ក្នុងពេលហាត់សមលើកទី១ សម្រាប់ត្រៀមការប្រណាំង Monaco Formula One Grand Prix នៅទីលានប្រណាំង Monaco ប្រទេសបារាំង។
៧
ភ្លើងឆេះព្រៃកំពុងឆេះនៅលើកំពូលភ្នំតូចៗនៅជុំវិញក្រុង New Tehri នៅជួរភ្នំ Bourari ក្នុងរដ្ឋ Uttarakhand ប្រទេសឥណ្ឌា។
៨
ស្ត្រីជាម្ដាយរបស់ជនជាតិប៉ាឡេស្ទីនឈ្មោះ Oday Khalil អាយុ ១៦ឆ្នាំ ដែលលបានស្លាប់ដោយត្រូវរបួសក្នុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល កំពុងយំសោកឱបសពកូនរបស់គាត់ នៅថ្ងៃបុណ្យសពជិតទីក្រុង Ramallah ក្នុងតំបន់ West Bank។
៩
ស្ត្រីម្នាក់កំពុងដើរជាមួយក្មេងស្រីនៅលើផ្លូវជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Malwana ប្រទេសស្រីលង្កា។
១០
សមាជិកក្រុមសម្ដែង Houle Douce កំពុងហាត់សមលេងឧបករណ៍តន្ត្រីនៅលើខ្សែពួរ មុនពេលពួកគេចាប់ផ្ដើមសម្ដែងនៅឧទ្យានជាតិភ្នំ Tianmen នៃក្រុង Zhangjiajie ខេត្ត Hunan ប្រទេសចិន។
រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៨
XS
SM
MD
LG