រូបភាពជុំវិញពិភពលោកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសចិន អេក្វាទ័រ អ៊ីរ៉ាក់ ឥណ្ឌា ប៉ូឡូញ អាល្លឺម៉ង់ ឥណ្ឌូនេស៊ី នេប៉ាល់ កម្ពុជា ប៊ែលហ្ស៊ិក លីប៊ី ហ្សកហ្ស៊ី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ២៤ ឧសភា ២០១៦

១
មនុស្សម្នាហាត់យូហ្គានៅចម្ការតែនៅក្នុងក្រុង Enshi ខេត្ត Hubei ប្រទេសចិន។

២
លោក Rafael Correa ប្រធានាធិបតីរបស់ប្រទេសអេក្វាទ័រច្រៀងចម្រៀង ក្នុងពិធីដ៏ពិសេសមួយនៅក្នុងរដ្ឋសភា នៅក្នុងក្រុងគីតូ (Quito)។

៣
ប៉ូលិសសហព័ន្ធរបស់អ៊ីរ៉ាក់ជាមួយនឹងយុទ្ធជន Shi'ite ធ្វើដំណើរទៅកាន់ក្រុង Falluja។

៤
មនុស្សម្នាហាលត្រីនៅលើឈើឬស្សីនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។

៥
កូនដំរីទឹកញីដែលទើបតែមានអាយុ៣ថ្ងៃនៅជាមួយមេរបស់វានៅក្នុងជម្រកនៅសួនសត្វមួយនៅក្នុងក្រុង Wroclaw ប្រទេសប៉ូឡូញ។

៦
មានផ្គររន្ទះនៅពីលើការិយាល័យរបស់លោកស្រីអធិការបតីរបស់អាល្លឺម៉ង់នៅក្នុងក្រុងប៊ែរឡាំង។

៧
កសិករម្នាក់មើលថែដំណាំដែលមានទៅដោយផេះភ្នំភ្លើងនៅក្នុងស្រុក Karo បន្ទាប់ពីមានការផ្ទុះភ្នំភ្លើង Mount Sinabung នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

៨
ក្រុម Mammut ដែលជាអ្នកជំនាញកីឡាឡើងភ្នំរបស់ស្វ៊ីសបានបង្កើតការឡើងភ្នំថ្មីមួយ នៅពេលដែលអ្នកនាំឡើងភ្នំរបស់នេប៉ាល់ គឺលោក Pemba Rinji Sherpa និងនាង Lakpa Sherpa ក្លាយជាមនុស្សដំបូងនៅក្នុងពិភពលោកដែលថតភាពយន្តឯកសារនៃផ្លូវភាគខាងត្បូងទាំងមូលទៅកាន់កំពូលភ្នំ Everest នៅក្នុងប្រទេសនេប៉ាល់ជាមួយនឹងម៉ាស៊ីនថត៣៦០ដឺក្រេ។

៩
ក្មេងប្រុសម្នាក់ដើររើសដែកដើម្បីយកទៅប្រើប្រាស់ឡើងវិញ នៅកន្លែងចាក់សំរាមនៅក្នុងក្រុងភ្នំពេញ។

១០
បាតុករម្នាក់ត្រូវបានគេបាញ់ទឹកដាក់ នៅក្នុងការប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្មក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ការងារថ្មីនៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។

១១
ជនភៀសខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេរង់ចាំការជួយសង្រ្គោះដោយក្រុមនាវិករបស់កប៉ាល់ Aquarius ដែលជាអតីតកប៉ាល់ការពារអ្នកនេសាទនៅសមុទ្រអាត្លង់តិចខាងជើង ហើយឥឡូវនេះត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សធម៌ SOS Mediterranee និងក្រុងគ្រូពេទ្យគ្មានព្រំដែន។ ពួកគេនៅមិនឆ្ងាយពីឆ្នេរលីប៊ីនោះទេ។

១២
រថក្រោះរបស់អាមេរិក M1A2 ធ្វើការបាញ់ប្រហារនៅក្នុងសមយុទ្ធយោធារួមគ្នានៅមូលដ្ឋានទ័ព Vaziani នៅខាងក្រៅក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។

១៣
ជនភៀសខ្លួនរង់ចាំការជួយសង្រ្គោះក្នុងពេលប្រតិបត្តិការនៅសមុទ្រមួយជាមួយនឹងកប៉ាល់ Aquarius ដែលជាអតីតកប៉ាល់ការពារអ្នកនេសាទនៅសមុទ្រអាត្លង់តិចខាងជើង ហើយឥឡូវនេះត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សធម៌ SOS Mediterranee និងក្រុងគ្រូពេទ្យគ្មានព្រំដែន នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅមិនឆ្ងាយពីឆ្នេរលីប៊ី។

១៤
កីឡាករបាល់ទាត់ Barcelona និងអ្នកគាំទ្រសាទរពានរង្វាន់ពីរចុងក្រោយរបស់ពួកគេ នៅស្តាត Camp Nou នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។