រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសអាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក ប្រេស៊ីល អង់គ្លេស ឥណ្ឌូនេស៊ី ចិន និងនីហ្សេរីយ៉ា។
រូបភាពជុំវិញពិភពលោក ២៣ ឧសភា ២០១៦

១
កុមារីសិស្សសាលារត់កាត់បារ៉ាសដែលរងការឆាបឆេះមួយនៅសំណង់អនាធិបតេយ្យ Kibera ក្នុងក្រុងណៃរ៉ូប៊ី អំឡុងពេលបាតុកម្មធ្វើឡើងដោយក្រុមអ្នកគាំទ្របក្សប្រឆាំងដើម្បីធ្វើការផ្លាស់ប្តូរថ្នាក់ដឹកនាំបក្សមុនពេលបោះឆ្នោតនាឆ្នាំក្រោយ។

២
ក្រុមអ្នកជួយសង្រ្គោះបណ្តោកខ្លួនពីស្ពានមួយនៅអំឡុងពេលលំហាត់ហ្វឹកហ្វឺនជួយសង្រ្គោះមួយនៅក្រុង Chongqing ប្រទេសចិន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។

៣
ផលិតផលពីសត្វព្រៃកម្រ និងរងការការពារ ដែលត្រូវរឹបអូសបាន ដូចជា ស្បែកខ្លាស៊ូម៉ាត្រា ត្រូវបានដុតកម្ទេចនៅអំឡុងពេលពិធីបុណ្យធ្វើឡើងដោយក្រុមមន្រ្តីរុក្ខប្រមាញ់ និងសត្វព្រៃ នៅក្រុង Banda Aceh ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។

៤
ព្រះមហាក្សត្រី Elizabeth នៃប្រទេសអង់គ្លេសត្រូវបានថតរូបប្រឡោះផ្កាដែលត្រូវបានដាក់ពិព័រណ៍ដោយផ្សារលក់ផ្កា New Covent Garden Flower Market នៅឯពិព័រណ៍ផ្កា Chelsea Flower Show ឆ្នាំ២០១៦ នៅក្រុងឡុងដ៍។

៥
អ្នកនេសាទនៅតំបន់ Guanabara Bay ដែលរងការបំពុល ទីដែលការប្រកួតប្រណាំងទូកក្តោងនៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នឹងត្រូវធ្វើឡើង នៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៦
តារាចម្រៀង Pink ធ្វើការសម្តែងក្នុងបទចម្រៀង «Just Like Fire» នៅឯកម្មវិធីពានរង្វាន់ Billboard Awards ឆ្នាំ២០១៦ នៅក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។

៧
អ្នកដឹកនាំសម្តែងអ្នកស្រី Andrea Arnold (ខាងឆ្វេង) ដែលជាអ្នកទទួលបានពានរង្វាន់ Jury Prize សម្រាប់ភាពយន្ត American Honey របស់អ្នកស្រី បញ្ចេញប្រតិកម្មនៅក្បែរតារាសម្តែងស្រី Sasha Lane (ទីពីរពីខាងស្តាំ) នៅអំឡុងពេលពិធីបិទកម្មវិធី Cannes Film Festival លើកទី ៦៩ នៅក្រុង Cannes ប្រទេសបារាំង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។

៨
កម្មករម្នាក់ដើរកាត់រថយន្ត Mercedes នៅឯកន្លែងដឹកជញ្ជូនតាមនាវានៅកំពង់ផែ Bremerhaven ប្រទេសអាល្លឺម៉ង់។