រូបភាពជុំវិញពិភពលោកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាបារាំង ស៊ីរី ហុងកុង អង់គ្លេស អែលសាល់វ៉ាឌ័រ យេម៉ែន បែលហ្ស៊ិក អៀរឡង់ និងម៉ិកស៊ិក។
រូបភាពជុំវិញពិភពលោក ២២ ឧសភា ២០១៨

១
ប៉ូលិសកូបកម្មបាញ់ឧស្ម័នទៅកាន់ក្រុមអ្នកថតរូបអំឡុងការប៉ះទង្គិចមួយក្នុងបាតុកម្មមួយក្នុងទីក្រុងប៉ារីស។បុគ្គលិកសេវាកម្មសាធារណបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការងារចំនួន១២០,០០០ក្នុងឆ្នាំ២០២២។

២
ទាហានដើរកាត់អគារបាក់បែកក្នុងជំរំប្រជាជនប៉ាឡេស្ទីន Yarmouk ក្នុងទីក្រុង Damascus ប្រទេសស៊ីរី។

៣
ក្មេងម្នាក់ស្លៀកពាក់ប្រពៃណីចិនត្រូវអណ្តែតលើអាកាសអំឡុងការហែក្បួននៅកោះ Cheung Chau ទីក្រុងហុងកុងដើម្បីអបអរពិធីបុណ្យ Bun។

៤
ព្រះនាង Meghan( Duchess of Sussex) ចូលរួមក្នុងពិធីជប់លៀងក្នុងព្រះរាជវាំង Buckingham Palace ជាមួយនឹងព្រះនាង Camilla (Duchess of Cornwall) ក្នុងទីក្រុងឡុងដ៍។

៥
សត្វស្លាបមួយក្បាយលទំលើក្បាលរបស់សត្វក្តាន់កន្ទុយសក្នុងទីក្រុង San Jose Villanueva ប្រទេស El Salvador កាលពីថ្ងៃទី២១ ឧសភា ឆ្នាំ ២០១៨។

៧
កុមារជនជាតិយេម៉ែនដែលត្រូវបានផ្លាស់ទីលំនៅសំឡឹងមើលទៅជំរំបណ្តោះអាសន្ននៅជាយក្រុង Sana'a, កាលពីថ្ងៃទី២១ ឧសភា ឆ្នាំ ២០១៨។

៨
រូបភាពពីលើអាកាសបង្ហាញពីកម្អែលភ្នំភ្លើងហូរចេញទៅទិសខាងត្បូងអំឡុងការផ្ទុះភ្នំភ្លើងមួយកាលពីព្រឹកព្រលឹមនៃភ្នំ Kilauea ក្នុងរដ្ឋ Hawaii កាលពីថ្ងៃទី២១ ឧសភា ឆ្នាំ ២០១៨។

១០
បុគ្គលោកក្រុមហ៊ុន Avaaz ម្នាក់លើកគ្រវីទង់ជាតិអឺរ៉ុបខណដែលលោកឈរនៅក្បែររូបក្រដាសលោក Zuckerberg ដើម្បីធ្វើបាតុកម្មប្រឆាំនឹងគណនីហ្វេសប៊ុកក្លែងក្លាយដែលផ្សព្វផ្សាយព័ត៌មានមិនពិតនៅក្បែរការិយាល័យគណកម្មាការអឺរ៉ុបក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក។

១១
ស្រ្តីម្នាក់ដើរកាត់គំនូរថ្មីមួយដោយសិល្បករគំនូរលើជញ្ជាំងមុននឹងការធ្វើប្រជាមតិអំពីច្បាប់រំលូតកូនក្នុងថ្ងៃទី២៥ ឧសភា ក្នុងទីក្រុង Dublin ប្រទេសអៀរឡង់។

១២
មនុស្សម្នាដើរទៅកាន់គ្រោងឆ្អឹងរបស់សត្វបាឡែនពណ៌ប្រផេះដែលត្រូវបានបក់មកលើឆ្នេរក្នុងទីក្រុង RosarIto រដ្ឋ Baja California ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ ២០១៨។