រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ មកពីប្រទេសស៊ីរី តួកគី កូរ៉េខាងត្បូង អាល្លឺម៉ង់ កូរ៉េខាងជើង ឥណ្ឌា សហរដ្ឋអាមេរិក ស្រីលង្កា អង់គ្លេស កាណាដា និងហ្វីជី។
រូបភាពជុំវិញពិភពលោក ២២ ឧសភា ២០១៧

១
ផ្សែងហោះហើរចេញពីអគារនានា នៅក្រោយការវាយប្រហារតាមអាកាសមួយលើតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម នៅក្នុងក្រុង Daraa ប្រទេសស៊ីរី។

២
លោក Akin Ozturk ដែលជាអតីតមេបញ្ជាការកងទ័ពអាកាសតួកគី កំពុងជាប់ចោទពីបទរៀបចំគម្រោងធ្វើរដ្ឋប្រហារមិនបានសម្រេចមួយកាលពីឆ្នាំមុន។ លោកត្រូវបានគេនាំខ្លួនទៅតុលាការក្នុងក្រុងអង់ការ៉ា។

៣
នេះជាទិដ្ឋាភាពពីលើអកាសនៃផ្ទាំងសិល្បៈមួយដែលបង្ហាញពីរថក្រោះក្នុងសម័យសង្គ្រាមកូរ៉េក្នុងពណ៌ផ្សេងៗគ្នា នៅជុំវិញរូបភូគោលមួយដោយមានពាក្យស្លោក «សន្តិភាពនៅជុំវិញពិភពលោក» នៅទំនប់ Peace នៅក្បែរតំបន់គ្មានយោធាដែលពុះចែកកូរ៉េទាំងពីរ។

៤
ព្រះអាទិត្យរះនៅលើវាលមួយ នៅក្បែរក្រុង Frankfurt ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់។

៥
រូបភាពនេះបង្ហាញពីមីស៊ីលរយៈចម្ងាយមធ្យម និងឆ្ងាយ Pukguksong-2 ក្នុងពេលបាញ់បង្ហោះមីស៊ីលសាកល្បងរបស់កូរ៉េខាងជើង។

៦
ប៉ូលិសកុបកម្មប្រើឧស្ម័នទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងការឃុំខ្លួនគ្រូបង្រៀនដែលបានធ្វើកូដកម្មបង្អត់អាហារពីរនាក់ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។

៧
បុរសម្នាក់ឃ្វាលក្របីរបស់គាត់នៅក្នុងទន្លេ Ganga ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

៨
លោក Drake ឈរថតរូបនៅក្នុងបន្ទប់សារព័ត៌មានជាមួយនឹងពានរង្វាន់ចំនួន១៣របស់គាត់នៅក្នុងកម្មវិធី Billboard Music Awards នៅមជ្ឈមណ្ឌល T-Mobile Arena នៅក្នុងក្រុង Las Vegas រដ្ឋ Navada កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។

៩
លោកស្រី Oprah Winfrey ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសរបស់លោកស្រីក្នុងពេលថ្លែងសុន្ទរកថាចំណាប់អារម្មណ៍នៅមហាវិទ្យាល័យ Smith College ក្នុងក្រុង Northampton រដ្ឋ Massachusetts កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។

១០
មន្ត្រីយោធាទាញត្រីបាឡែនដែលបានស្លាប់មួយក្បាលចេញពីសមុទ្រនៅក្នុងក្រុង Colombo ប្រទេសស្រីលង្កា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

១១
ក្មេងៗច្រៀង នៅពេលសម្តេចសង្ឃ Karmapa Ogyen Trinley Dorje និមន្តចូលរួមក្នុងពិធីមួយដើម្បីប្រសិទ្ធិពរដល់វិមានសន្តិភាពនៅសារៈមន្ទីរ Imperial War Museum ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១២
លោកនាយករដ្ឋមន្ត្រី Justin Trudeau រត់កាត់ក្រុមកូនសិស្សវិទ្យាល័យមួយក្រុមដែលស្លៀកពាក់សម្លៀកបំពាក់កម្មវិធីជប់លៀងបញ្ចប់ឆ្នាំ ក្នុងក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា។

១៣
អ្នកសម្តែងម្នាក់ឱបក្មេងស្រីម្នាក់នៅលើឆាក បន្ទាប់ពីការសម្តែងចុងក្រោយរបស់ក្រុមសៀក Ringling Bros. and Barnum & Bailey Circus នៅក្នុងបុរីញូវយ៉ក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។

១៤
បុរសម្នាក់ស្លៀកពាក់សម្លៀកពាក់ប្រពៃណីរបស់អ្នកចម្បាំងហ្វីជី ឈរនៅលើថ្ម នៅពេលដែលអ្នកទេសចរណ៍ជិះសាឡាងទៅដល់កោះ Barefoot Kuata ដែលជាផ្នែកមួយនៃប្រទេសហ្វីជី។