រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសស្រីលង្កា ហ្វីលីពីន អាល្លឺម៉ង់ បាល់ទីម័រ សហរដ្ឋអាមេរិក បង់ក្លាដែស ប៊ែលហ្ស៊ិក ឥណ្ឌូនេស៊ី យេម៉ែន និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២២ ឧសភា ២០១៦

១
គោមដែលមានរាងផ្កាឈូកត្រូវបានបំភ្លឺជាមួយភ្លើងពណ៌អណ្តែតនៅលើទឹកក្នុងពេលប្រារព្ធបុណ្យវិសាខបូជា នៅបឹង Beira នៅក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដើម្បីប្រារព្ធថ្ងៃព្រះពុទ្ធប្រសូត ត្រាស់ដឹង និងព្រះបរិនិព្វាន។

២
ក្មេងប្រុសម្នាក់ព្យាយាមរំកិលកាក់ចូលទៅក្នុងមាត់របស់គេ ក្នុងពេលប្រារព្ធពិធីរបស់សន្ត Santa Rita de Cascia នៅក្នុងតំបន់ Baclaran ក្រុង Paranaque ប្រទេសហ្វីលីពីន។

៣
កូនសិស្សប៉ូលិសគប់មួកពណ៌សរបស់ពួកគេទៅក្នុងអាកាស បន្ទាប់ពីស្បថនៅទិវា Hesse Day លើកទី៥៦ នៅក្នុងក្រុង Herborn ប្រទេសអាល្លឺម៉ង់។

៤
សេះមួយរត់នៅក្នុងផ្លូវដែលមានសុទ្ធតែភក់ បន្ទាប់ពីភ្លៀង មុនការប្រណាំងសេះ Preakness Stakes លើកទី១៤១ នៅទីលានប្រណាំងសេះ Pimlico នៅក្នុងប្រទេសបាល់ទីម័រ (Baltimore) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។

៥
យន្តហោះដឹកទំនិញមួយហោះនៅលើអាកាស នៅពេលដែលយានដឹកសារធាតុមួយផ្សេងទៀតធ្វើដំណើនៅលើផ្លូវ 405 នៅក្នុងក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។ យាន ET-94 និងត្រូវដាក់បង្ហាញជាមួយនឹងយាន Endeavour នៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តកាលីហ្វរញ៉ា។

៦
ក្មេងប្រុសបង់ក្លាដែសលីដបទឹកនៅលើផ្លូវមួយនៅក្នុងក្រុងដាក្កា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។

៧
ពលរដ្ឋចូលរួមការដើរក្បួន Zinneke នៅក្នុងក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។ មនុស្សរាប់ពាន់អ្នកចូលរួមនៅក្នុងការដើរក្បួនក្នុងទីក្រុងដែលធ្វើឡើងពីរឆ្នាំម្តង ដែលមានអ្នកចូលរួមពីសង្កាត់ផ្សេងៗនៅក្នុងក្រុងប្រ៊ុចសែលដើម្បីចូលរួមនៅក្នុងគម្រោងសិល្បៈ និងសង្គមមួយនេះ។

៨
មនុស្សម្នាបង្ហោះគោមដើម្បីប្រារព្ធថ្ងៃវិសាខបូជានៅព្រះវិហារ Borobudur នៅក្នុងក្រុង Magelang ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។

៩
មនុស្សម្នាកាន់ទង់ជាតិយេម៉ែន ក្នុងពិធីមួយដើម្បីប្រារព្ធថ្ងៃបង្រួបបង្រួមជាតិនៅក្នុងក្រុងសាណា។

១០
កីឡាករ Johann Zarco សាទរជ័យជម្នះរបស់ខ្លួន បន្ទាប់ពីឈ្នះការប្រកួតមួយ ដែលការប្រកួតនេះជាផ្នែកមួយនៃការប្រកួតម៉ូតូ Moto Grand Prix របស់អ៊ីតាលី នៅទីលានប្រកួត Mugello។