កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ ឧសភា ២០២០

១
សន្តិសុខអធិរាជកូរ៉េខាងត្បូង ដែលពាក់ម៉ាស់ កំពុងឈរយាមក្នុងការធ្វើត្រាប់តាមកម្មវិធីផ្លាស់ប្ដូរសន្តិសុខវាំង នៅរាជវាំង Gyeongbok ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

២
បុរសម្នាក់ដើរជាមួយនឹងកង់របស់គាត់ ក្រោមដើមឈើរលំ បន្ទាប់ពីខ្យល់ព្យុះស៊ីខ្លូន Amphan បានបង្កឲ្យមានការបាក់ដី នៅស្រុក South 24 Parganas នៅភាគខាងកើតនៃរដ្ឋ West Bengal ប្រទេសឥណ្ឌា។

៣
ស្ត្រីម្នាក់ដែលមានស្រមោលឆ្លុះទៅនឹងថ្ងៃកំពុងលិច នៅឯឧទ្យានជាតិ Monument Rocks នៅភាគខាងត្បូងនៃក្រុង Oakley រដ្ឋ Kansas សហរដ្ឋអាមេរិក។

៤
អ្នកហែលទឹកម្នាក់លោតចូលទៅក្នុងទឹក នៅថ្ងៃដែលប្រទេសអាល្លឺម៉ង់បានបើកឡើងវិញនូវអាងហែលទឹកសាធារណៈ នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

៥
បុគ្គលិកការងារសរសើរនិងអគុណដល់បុគ្គលិកសុខាភិបាល សម្រាប់ការប្រឹងប្រែងប្រយុទ្ធនឹងវីរុសកូរ៉ូណា មុនពេលភោជនីយដ្ឋានរបស់ពួកគេបើកឡើងវិញ នៅក្បែរមាត់ទឹកនៃទីក្រុង Naples ប្រទេសអ៊ីតាលី។ ប្រទេសអ៊ីតាលីបានបន្ធូរបន្ថយវិធានការបិទប្រទេស ដែលត្រូវបានដាក់ក្នុងពេលមានការរាលដាលនៃជំងឺកូវីដ១៩។

៦
លោក Michael Cohen អតីតមេធាវីផ្ទាល់របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានមកដល់អាគារអាផាតមិន នៅទីក្រុង Manhattan បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារសហព័ន្ធ ដើម្បីមកបំពេញការជាប់ទោសបង្គ្រប់ដោយការឃុំខ្លួននៅផ្ទះ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៧
សត្វទាមួយគូកំពុងហើរពីលើវាលផ្កា rape នៅជាយក្រុងមិនស្តិ៍ ប្រទេសបេឡារុស។

៨
នាង Margot Bloch ឈរនៅក្នុងជួរនៃថង់ដែលតំណាងឲ្យការដាក់សាកសព ដោយមានកាន់ផ្កា ក្នុងពេលសំដែងពិធីដង្ហែរសព សម្រាប់ជនរងគ្រោះដោយជំងឺកូវីដ១៩ នៅខាងក្រៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

៩
យន្តហោះមួយគ្រឿងចតនៅព្រលានយន្តហោះអន្តរជាតិ Netaji Subhas Chandra Bose ដែលលិចទឹក បន្ទាប់ពីមានការបាក់ដីបង្កដោយព្យុះស៊ីក្លូន Amphan នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។

១០
ស្ត្រីម្នាក់អង្គុយនៅក្រោមគំរូទីមួយនៃកញ្ចក់ Plex'Eat រៀបចំឡើងដោយអ្នករចនាម៉ូត Christophe Gernigon ដែលកញ្ចក់នេះព័ទ្ធជុំវិញអាហារពេលល្ងាច ដើម្បីការពារការចម្លងវីរុសកូរ៉ូណា ក្នុងពេលមានការបង្ហាញមួយនៅទីក្រុង Cormeilles-en-Parisis ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង។

១១
ឡានតូចៗដែលចតនៅក្នុងចំណតមួយ ក្នុងពេលមានការរាលដាលនៃជំងឺកូវីដ១៩ នៅជាយក្រុងមូស្គូ ប្រទេសរុស្ស៊ី។