កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ ឧសភា ២០១៩

១
ស្ត្រីជាជនចំណាកស្រុកម្នាក់ដែលជាប់ខ្នោះនៅមន្ទីរឃុំឃាំងសហព័ន្ធបានមកដល់សវនាការអន្តោប្រវេសន៍នៅតុលាករសហព័ន្ធសហរដ្ឋអាមេរិក ក្នុងទីក្រុង McAllen រដ្ឋតិចសាស។

២
ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy លើកដំបងអាជ្ញាសិទ្ធិ ដែលតំណាងឲ្យអំណាចរបស់ប្រទេសអ៊ុយក្រែនក្នុងពិធីចូលកាន់តំណែងនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៣
មេដឹកនាំគណបក្ស Brexit លោក Nigel Farage ត្រូវបានគេគប់នឹងទឹកក្រឡុកនៅពេលលោកមកដល់ព្រត្តិការណ៍ឃោសនាសម្រាប់គណបក្ស Brexit នៅទីក្រុង Newcastle។

៤
រូបចម្លាក់តូចៗត្រូវបានគេដាក់តាំងនៅក្នុងការតាំងបង្ហាញផ្កានៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៥
មន្ត្រីប៉ូលិសម្នាក់ដែលរងរបួសស្រែកក្នុងពេលមានការធ្វើបាតុកម្មនៅទីក្រុងបេរូត ប្រទេសលីបង់ នៅពេលដែលរដ្ឋាភិបាលជួបប្រទះនឹងវិបត្តិសារពើពន្ធ។

៦
ស្ត្រីក្មេងៗស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ ចូលរួមក្នុងពិធី «ទិវាពេញវ័យ» ដែលជាការបញ្ជាក់ពីការធំពេញវ័យ នៅភូមិ Namsan hanok ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៧
ក្មេងប្រុសៗចូលរួមលេងល្បែងកម្សាន្តក្នុងពិធីប្រចាំឆ្នាំ St. Rita of Cascia នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៨
គោមក្រដាសត្រូវបានប្រើប្រាស់ក្នុងពិធីប្រារព្ធបុណ្យវិសាខបូជា នៅទីក្រុង Biyagama ប្រទេសស្រីលង្កា។

៩
បុរសម្នាក់កំពុងឡើងប៉ម Eiffel Tower នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខណៈពេលដែលអ្នកជួយសង្គ្រោះព្យាយាមជួយសង្គ្រោះគាត់។

១០
រចនាសម្ព័ន្ធដែលមានឈ្មោះថា «ប្រាសាទពេលវេលា» ឬ Temple of Time ដែលជាកន្លែងសម្រាប់ព្យាបាលអ្នកដែលរងការបាញ់ប្រហារនៅជិតវិទ្យាល័យ Marjory Stoneman Douglas ត្រូវបានដុតកម្ទេច នៅក្រុង Coral Springs រដ្ឋ Florida សហរដ្ឋអាមេរិក។