ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២០ ឧសភា ២០១៨
២១ ឧសភា ២០១៨
រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប៉ាគីស្ថាន ហ្វីលីពីន អង់គ្លេស សូម៉ាលី ឥណ្ឌា បូស្ន៊ី បារាំង និងប្រេស៊ីល។
១
មនុស្សម្នាសែងវត្ថុសក្ការៈមួយដែលគេហៅថា Mikoshi នៅវត្ត Senso-ji ក្នុងពិធីបុណ្យ Sanja នៅក្នុងស្រុក Asakusa ក្រុងតូក្យូ ប្រទេសជប៉ុន។
២
អ្នកស្ម័គ្រចិត្តចែកអាហារដល់ជនមូស្លីមសម្រាប់អ្នកមិនអាចតមអាហារក្នុងរដូវរ៉ាម៉ាឌនរបស់ពួកគេ នៅកន្លែងចែកអាហារដោយឥតគិតថ្លៃ នៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។
៣
មុខរបស់ក្មេងស្រីៗមានប្រឡាក់សុទ្ធតែម្ស៉ៅនៅក្នុងពេលលេងល្បែងមួយ ដើម្បីរំឭកដល់បព្វជិត anta Rita de Cascia នៅក្នុងក្រុង Paranaque ប្រទេសហ្វីលីពីន។
៤
ព្រះអង្គម្ចាស់ Prince Harry របស់ចក្រភពអង់គ្លេស និងនាង Meghan ដើរចុះតាមជណ្តើរខាងលិចនៃព្រះវិហារ St George's Chapel នៅក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នា២០១៨ បន្ទាប់ពីពិធីរៀបអភិសេក។
៥
(ពីឆ្វេងទៅស្តាំ) លោកស្រី Doria Ragland ម្តាយរបស់ Meghan Markle ព្រះអង្គម្ចាស់ Prince of Wales និងព្រះនាង Camilla ចាកចេញបន្ទាប់ពីពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Prince Harry និងតារាសម្តែង Meghan Markle នៅព្រះវិហារ St George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
៦
នាង Meghan Markle ដើរចុះពីផ្លូវដើរ ខណៈដែលនាងទៅដល់កន្លែងរៀបអភិសេកនៅព្រះវិហារ St. George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
៧
នាង Meghan Markle និងម្តាយរបស់នាងទៅដល់កន្លែងរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់ Prince Harry នៅព្រះវិហារ St George's Chapel ក្នុងក្រុង Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
៨
កម្មករម្នាក់ផ្លាស់ប្តូរទីតាំងផ្កាម្យ៉ាងឈ្មោះ chrysanthemums ខណៈដែលគាត់រៀបចំសម្រាប់ការតាំងពិព័រណ៍ផ្កា RHS Chelsea Flower Show នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
៩
ស្ត្រីម្នាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួនអង្គុយនៅលើទួលមួយនៅក្បែរផ្លូវលិចទឹកមួយនៅក្នុងក្រុង Mogadishu ប្រទេសសូម៉ាលី បន្ទាប់ជម្រកបណ្តោះអាសន្នរបស់គាត់បានលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅពេលយប់។
១០
មានភ្លើងឆេះព្រៃនៅក្បែរក្រុង Shimla រដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា។
១១
លោក Daniel Hernandez លួងលោមនាង Dih-Anaa Forero នៅក្បែរកន្លែងនៃការបាញ់ប្រហារនៅវិទ្យាល័យ Santa Fe នៅក្នុងក្រុង Santa Fe រដ្ឋ Texas កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
១២
អ្នកគាំទ្រលោកប្រធានាធិបតីតួកគីបក់ទង់ជាតិ ខណៈលោកថ្លែងសុន្ទរកថានៅក្នុងការប្រមូលផ្តុំមុនពេលបោះឆ្នោតនៅក្នុងក្រុង Sarajevo ប្រទេសបូស្ន៊ី។
១៣
លោក Alain Thebault (រូបឆ្វេង) និងលោក Anders Bringdal (រូបស្តាំ) ដែលជាស្ថាបនិកក្រុមហ៊ុនSea Bubbles ឈរនៅលើម៉ាស៊ីនអេឡិចត្រូនិចនៅលើទឹកដែលអាចហោះបាន ក្នុងពេលតាំងបង្ហាញមួយនៅលើទន្លេ Seine ក្នុងប៉ារីស ប្រទេសបារាំង។
១៤
មនុស្សម្នាលេងបាល់ទាត់នៅលើវាលមួយ ដែលមានរូបកីឡាករ Gabriel Jesus នៅលើជញ្ជាំងផ្ទះ នៅក្នុងសង្កាត់ Perus ទីដែលលោកបានរស់នៅក្នុងពេលកុមារភាពនៅជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ២០ ឧសភា ២០១៨
XS
SM
MD
LG