រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា នីហ្សេរីយ៉ា បារាំង អ៊ីតាលី ស.រ.អា ជប៉ុន ប៊ែលហ្ស៊ិក និងចិន។
រូបភាពជុំវិញពិភពលោក ១៩ ឧសភា ២០១៦

១
ព្រះសង្ឃសម្អាតរូបសំណាក់ព្រះពុទ្ធរូបនៅមុនពិធីបុណ្យវិសាខបូជានៅអារាមមួយក្នុងក្រុង Bophal ប្រទេសឥណ្ឌា។

២
ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari (ទីពីរពីខាងស្តាំ) ទទួលស្វាគមន៍នាង Amina Ali ដែលជាក្មេងស្រីសិស្សសាលា ដែលត្រូវបានជួយសង្គ្រោះពីការចាប់ជំរិតពីក្រុង Chibok នៅវិមានប្រធានាធិបតីនៅក្រុង Abuja។ នាង Ali ជាសិស្សស្រីដំបូងដែលបានរត់គេចខ្លូនចេញពីមូលដ្ឋានពួកឧទ្ទាមបូកូហារាម (Boko Haram) នៅក្នុងព្រៃ Sambisa ហើយត្រូវបានធ្វើដំណើរតាមយន្តហោះ ដើម្បីជួបជាមួយនឹងលោកប្រធានាធិបតី។ ទោះបីជាសេរីភាពរបស់នាងបានដាក់សម្ពាធឲ្យរដ្ឋាភិបាលធ្វើកិច្ចប្រឹងប្រែងបន្ថែមដើម្បីជួយសង្រ្គោះក្មេងស្រីដែលបាត់ខ្លួន ២១៨ នាក់ផ្សេងទៀត។

៣
ប៉ូលិសបង្រ្កាបបាតុកម្មបារាំងឃុំខ្លួនបុរសម្នាក់នៅអំឡុងពេលបាតុកម្មប្រឆាំងនឹងសេចក្តីព្រាងច្បាប់ការងារ នៅក្រុងប៉ារីស។

៤
បុរសដែលមានមុខលាបដោយពណ៌រង់ចាំបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Bernie Sanders នៅអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Vallejo រដ្ឋ California កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

៥
ភីហ្សា Neapolitan ដែលមានប្រវែងពីរគីឡូម៉ែត្រ ត្រូវបានធ្វើឡើងដើម្បីបំបែកឯកទគ្គកម្មសម្រាប់ភីហ្សាប្រវែងវែងជាងគេបំផុតនៅលើពិភពលោក នៅក្រុង Naples ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

៦
ប្រធានគណៈគ្រប់គ្រងផ្នែកផលិតផលនៃក្រុមហ៊ុន SoftBank Robotics លោក Kazutaka Hasumi (ខាងស្តាំ) ធ្វើការបង្ហាញជាមួយនឹងមនុស្សយន្ត Pepper ដើម្បីបង្ហាញពីភាពចុះសម្រុងជាមួយនឹងប្រព័ន្ធ Android របស់ក្រុមហ៊ុន Google នៅឯការិយាល័យកណ្តាលរបស់ក្រុមហ៊ុនក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៧
យន្តហោះចម្បាំង F16 របស់ប្រទេសប៊ែលហ្ស៊ិកធ្វើការហោះបង្ហាញនៅអំឡុងពេលទស្សនកិច្ចដោយព្រះរាជា Philippe នៃប្រទេសប៊ែលហ្ស៊ិក និងព្រះរាជា Abdullah II នៃប្រទេសហ្ស៊កដានី នៅឯមូលដ្ឋានទ័ពអាកាសក្នុងក្រុង Florennes ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

៨
អ្នកគាំទ្រគណបក្ស Trinamool Congress (TMC) ធ្វើការអបអរសាទរ បន្ទាប់ពីបានដឹងពីលទ្ធផលបោះឆ្នោតបឋមនៅក្រុង Kolkata ប្រទេសឥណ្ឌា។

៩
រូបភាពបង្ហាញពីអគារស្នាក់នៅបន្ទាប់ពីភ្លៀងធ្លាក់នៅក្រុង Huangshan ខេត្ត Anhui ប្រទេសចិន។