បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៧ ឧសភា ២០១៨

១
កងកម្លាំងកំពុងជិះសេះក្នុងពេលសមដើរក្បួន មុនពេលពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ Harry និងនាង Meghan Markle ចាប់ផ្តើមនៅ Windsor ប្រទេសអង់គ្លេស។

២
ក្មេងជនជាតិឥណ្ឌាកាន់សាសនាឥស្លាមកំពុងរៀនអានគម្ពីគូរ៉ាន់ នៅព្រះវិហារ Jama Masjid នៅថ្ងៃទីមួយនៃបុណ្យរ៉ាម៉ាដន នៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា។

៣
យុវជនប៉ាឡេស្ទីនម្នាក់កំពុងគ្រវីភ្លើងនៅឯកន្លែងធ្វើបាតុកម្មមួយនៅព្រំដែនអ៊ីស្រាអែល-Gaza ខាងជើងទីក្រុង Khan Yunis ស្ថិតនៅតំបន់ Gaza Strip ភាគខាងកើត នៅពេលពួកគេត្រៀមចូលរួមក្នុងពិធីបួស រ៉ាម៉ាដន។

៤
បុរសម្នាក់រៀបចំនំនៅឯរោងចក្រតូចមួយនៅថ្ងៃដំបូងនៃខែដ៏ពិសិដ្ឋរបស់សាសនាឥស្លាម គឺបុណ្យ រ៉ាម៉ាដន នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៥
សិស្សនិស្សិតឥស្លាម កំពុងបួងសួងនៅថ្ងៃដំបូងនៃខែរ៉ាម៉ាដន នៅកោះស៊ូមាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី។

៦
នាង Blanca Blanco តារាសម្តែងអាមេរិកបានមកដល់ដើម្បីចូលរួមការចាក់បញ្ចាំងខ្សែភាពយន្ត Dogman នៅក្នុងកម្មវិធីភាពយន្ត Cannes លើកទី៧១ នៅទីក្រុង Cannes ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។

៧
ក្រុមបាតុករត្រូវបានបាញ់ដោយទឹកពីសំណាក់ក្រុមប៉ូលិសបង្ក្រាបបាតុកម្ម ក្នុងពេលជួបជុំគ្នាមួយទាមទារឲ្យបញ្ចប់ការរើសអើងភេទ និង ហិង្សាដោយផ្អែកលើភេទនៅក្នុងវិស័យអប់រំ នៅទីក្រុង Valparaiso ប្រទេសឈីលី។

៨
មន្ត្រីប៉ូលិសព្យាយាមបំបែកហ្វូងឆ្កែ ក្នុងពេលមានបាតុកម្មមួយទាមទារឲ្យបញ្ចប់ការរើសអើងភេទ និង ហិង្សាដោយផ្អែកលើភេទនៅក្នុងវិស័យអប់រំ នៅទីក្រុង Valparaiso ប្រទេសឈីលី។

៩
អ្នករាំម្នាក់កំពុងកម្ដៅសាច់ដុំនៅខាងក្រោយឆាក មុនពេលចូលរួមសម្តែងនៅវគ្គចុងក្រោយនៃការប្រកួតរាំងលើបង្គោលឆ្នាំ២០១៨ នៅទីក្រុង Tianjin ប្រទេសចិន។