រូបភាពជុំវិញពិភពលោកថ្ងៃទី ១៧ ខែ ឧសភា ២០១៧ មានមកពីប្រទេសដូចជា ចិន សហរដ្ឋអាមេរិក ក្រិក អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ឥណ្ឌា អូស្រ្តាលី អ៊ីតាលី និងប្រទេសកូសូវ៉ូ។
រូបភាពជុំវិញពិភពលោក ១៧ ឧសភា ២០១៧

១
រូបភាពនៃសមាសធាតុនៃ Crab Nebula ដែលជាសំណល់ពីបន្ទុះបណ្តុំផ្កាយ ត្រូវបានដាក់បញ្ចូលគ្នាដោយយកទិន្នន័យពីប្រាំកែវយឹតដែលត្រូវបានពង្រីកស្ទើតែពេញវិសាលគមអេឡិចត្រូដូចជា the Karl G. Jansky Very Large Array កែវយឹត Spitzer Space កែវយឹត Hubble Space មន្ទីរអង្កេត XMM-Newton Observatory និងមន្ទីរអង្កេត Chandra X-ray Observatory។

២
បាតុករប្រើញញួរដើម្បីវាយប្រហារក្រុមប៉ូលិសកុបកម្មក្នុងការប៉ះទង្គិចនៅក្នុងរើបំរះទូទាំងប្រទេសក្នុងទីក្រុង Athens ប្រទេសក្រិក។ កម្មករដើរចេញពីការងារដោយសារតែការរើបំរះប្រឆាំងនឹងការរឹតត្បិតដែលបានរំខានដល់វិស័យឯកជននិងសាធារណទូទាំងប្រទេស។

៣
ទាហានកាន់ទង់ជាតិចិនឈរជាជួរក្នុងពិធីស្វាគមន៍ប្រធានាធិបតីអាហ្សង់ទីន Mauricio Macri នៅ Great Hall ក្នុងទីក្រុងប៉េកាំង។

៤
ក្រុមអ្នកជិះកង់កំពុងឆ្លងកាត់អាងស្តុកទឹកក្នុងវគ្គទី៣ នៃ AMGEN Tour នៃរដ្ឋកាលីហ្វ័រញ៉ាពីឆ្នេរ Pimo Beach ទៅ Morro Bay ក្នុងទីក្រុង Morro Bay កាលពីថ្ងៃទី១៦ ឧសភា ២០១៧។

៥
មន្ត្រីជើងទឹកបោះមួករបស់ខ្លួនឡើងលើពេលដែលពិធីចែកសញ្ញាបត្ររបស់សាលា United States Coast Guard Academy ក្នុងទីក្រុង New London រដ្ឋ Connecticut។

៦
និស្សិតដែលហ្វឹកហាត់ធ្វើជានារីបម្រើការលើយន្តហោះកំពុងហាត់ឈរនៅសាលាវិជ្ជាជីវៈក្នុងទីក្រុង Shijiazhuang ខេត្ត Hebei ប្រទេសចិន។

៧
កីឡាករជល់គោជនជាតិអេស្ប៉ាញលោក Roman Collado សម្តែងជាមួយគោជល់ក្នុងក្រោលមួយនៅក្នុងសង្វៀន Las Ventas ទីក្រុង Madrid កាលពីថ្ងៃទី១៦ ឧសភា ២០១៧។

៨
អ្នកមុជទឹកសម្រាកលើពោងធំមួយនៅក្នុងអាងទឹកធម្មជាតិសាធារណៈ Stadtparksee ក្នុងទីក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់ ដែលសីតុណ្ហភាពបានកើនដល់២៦ អង្សាសេ។

៩
បុរសជនជាតិឥណ្ឌាម្នាក់ដើរដីដែលស្ងួតហួតហែងនៃអាងស្តុកទឹកជាយក្រុង Chennai។

១០
លោក Bruce Gibbons ត្រូវចោមរោមដោយសត្វកង់ហ្គូរូជាច្រើនក្នុងពេលដែលលោកកំពុងហ្វឹកហាត់វាយកូនហ្គោលនៅក្លឹប Gold Creek Golf ក្នុងទីក្រុង Canberra ប្រទេសអូស្រា្តលី។

១១
កម្មករសំណង់កំពុងរើរូបសំណាក Confederate General P.G.T. Beauregard នៅច្រកចូលសួន City Park ទីក្រុង New Orleans រដ្ឋ Louisiana។

១២
សិល្បករជនជាតិកូសូវ៉ូឈរថតរូបនៅក្បែរផ្ទាំងគំនូរតារាចម្រៀងស្រីជនជាតិអាល់បានី អ្នកនាង Rita Ora, ដែលលោកបានធ្វើឡើងពីគ្រាប់រុក្ខជាតិក្នុងទីក្រុង Gjakova។

១៣
កីឡាករអាហ្សង់ទីន Juan Martin Del Potro វាយកូនបាល់ទៅឲ្យកីឡាករអង់គ្លេស Kyle Edmund ក្នុងការប្រកួតកីឡារតេនីស Italian Open របស់ពួកគេនៅក្នុងទីក្រុងរ៉ូម។