រូបភាពជុំវិញពិភពលោកថ្ងៃទី ១៦ ឧសភា ២០១៧ មានមកពីប្រទេសប្រេស៊ីល ស្រីលង្កា ម៉ិកស៊ិក អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន អូស្រ្តាលី អាស៊ែបៃហ្សង់ សហរដ្ឋអាមេរិក និងបារាំង។
រូបភាពជុំវិញពិភពលោក ១៦ ឧសភា ២០១៧

១
ប៉ូលិសជនជាតិប្រេស៊ីលម្នាក់នៃកងកម្លាំងជាតិសុវត្ថិភាពសាធារណៈយាមល្បាតផ្លូវនៅក្បែរសំណង់អនាធិបតេយ្យ Chapadao ក្នុងពេលប្រតិបត្តិការសន្តិសុខបង្រ្កាបឧក្រិដ្ឋកម្មក្នុងទីក្រុង Rio de Janeiro។

២
លោកសង្ឃម្នាក់លេងឧបករណ៏តន្រី្តប្រពៃណីនៅពេលដែលលោកកំពុងដើរតាមដងផ្លូវក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។

៣
កូនខ្លាសដែលទើបនឹងកើតមួយក្បាលត្រូវបានគេថតរូបនៅក្នុងសួនសត្វ San Jorge ក្នុងទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី១៥ ឧសភា ២០១៧។

៤
ក្មេងស្រីម្នាក់ឈរនៅក្នុងរោងចក្រឥដ្ឋនៅក្បែរទីសក្ការៈកណ្តាលទីក្រុង Najaf ក្នុងប្រទេសអ៊ីរ៉ាក់។

៥
ក្មេងប្រុសម្នាក់ឈរនៅក្រោមទឹកធ្លាក់នៅជាយខេត្ត Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។

៦
ទស្សនិកជនម្នាក់កំពុងទស្សនាការសម្តែង St. George NextGen នៅក្នុងការបង្ហាញម៉ូតនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

៧
កីឡាករមុជទឹកចូលរួមការហ្វឹកហាត់នៅក្នុងកីឡា Baku សាមគ្គីឥស្លាមលើកទី៤ នៅមជ្ឈមណ្ឌល Aquatics ប្រទេសអាស៊ែបៃហ្សង់។

៨
កីឡាករនៃក្រុម San Diego Padre លោក Hunter Renfroe (ឆ្វេង) គេចពីភេសជ្ជៈថាមពលដែលសមាជិកក្រុមរបស់ខ្លូនបានចាក់បន្ទាប់ពីបានបញ្ចប់ហ្គេមដោយនាំមុខគេក្នុងជុំទី១០នៃកីឡាបេស្បលប្រកួតជាមួយក្រុម Milwaukee Brewers នៃទីក្រុង San Diego រដ្ឋ California កាលពីថ្ងៃទី១៥ ឧសភា ២០១៧។

៩
ស្រី្តម្នាក់ដើរតាមឆ្នេរនៅពេលព្រះអាទិត្យកំពុងរះនៅឆ្នេរ Wrightsville រដ្ឋ North Carolina។

១០
Always Dreaming សេះប្រណាំងដែលឈ្នះក្នុងកីឡាប្រណាំងសេះ Kentucky Derby ឈរនៅខាងក្រៅក្រោលនៅក្នុងវគ្គទីលានប្រណាំង Pimlico Race Course ទីក្រុង Baltimore រដ្ឋ Maryland កាលពីថ្ងៃទី១៥ ឧសភា ២០១៧។

១១
កម្មករកំពុងលើកផ្ទាំងបដារយក្សមួយនៃទិវាភាពយន្តលើកទី៧០ (Cannes Film Festival) ដែលមានរូបតារាសម្តែងស្រីអ្នកនាង Claudia Cardinale នៅក្នុងពិធីបុណ្យ Palais des Festivals ទីក្រុង Cannes ភាគអាគ្នេយ៍នៃប្រទេសបារាំងកាលពីថ្ងៃទី១៥ ឧសភា ២០១៧។