រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ មកពីប្រទេសអាហ្វ្រិកខាងត្បូង ឥណ្ឌូនេស៊ី កូរ៉េខាងជើង វ៉េណេស៊ុយអេឡា នីការ៉ាហ្គា កូរ៉េខាងត្បូង អាស៊ែបៃហ្សង់ អង់គ្លេស សិង្ហបុរី ជប៉ុន អ៊ីតាលី និងប៉េរូ។
រូបភាពជុំវិញពិភពលោក ១៥ ឧសភា ២០១៧
![ស្ត្រីម្នាក់អង្គុយនៅក្បែរផ្ទាំងគំនូរមួយនៅខាងក្រៅតុលាការធម្មនុញ្ញា នៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/1d20f663-a464-4d00-81ee-118cd3d8ec93_w1024_q10_s.jpg)
១
ស្ត្រីម្នាក់អង្គុយនៅក្បែរផ្ទាំងគំនូរមួយនៅខាងក្រៅតុលាការធម្មនុញ្ញា នៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
![អ្នកជំងឺសម្រាកនៅលើកៅអីរុញរបស់គាត់ នៅពេលគាត់រង់ចាំនៅកន្លែងចុះឈ្មោះនៅមន្ទីរពេទ្យមហារីក Dharmais ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រព័ន្ធព័ត៌មានរបស់មន្ទីរពេទ្យត្រូវបានគេចូលរំខាន។ ចលាចលនៃប្រព័ន្ធអ៊ីនធឺណិតកំពុងរីករាលដាលនៅទូទាំងសាកលលោក នៅពេលក្រុមហ៊ុនជាច្រើនបើកកុំព្យូទ័រនៅកន្លែងធ្វើការ បន្ទាប់ពីមានការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត។ ](https://gdb.voanews.com/72768253-c929-4c0a-8d60-6cada2eaf1e5_w1024_q10_s.jpg)
២
អ្នកជំងឺសម្រាកនៅលើកៅអីរុញរបស់គាត់ នៅពេលគាត់រង់ចាំនៅកន្លែងចុះឈ្មោះនៅមន្ទីរពេទ្យមហារីក Dharmais ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រព័ន្ធព័ត៌មានរបស់មន្ទីរពេទ្យត្រូវបានគេចូលរំខាន។ ចលាចលនៃប្រព័ន្ធអ៊ីនធឺណិតកំពុងរីករាលដាលនៅទូទាំងសាកលលោក នៅពេលក្រុមហ៊ុនជាច្រើនបើកកុំព្យូទ័រនៅកន្លែងធ្វើការ បន្ទាប់ពីមានការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត។
![រ៉ុក្កែតរយៈចម្ងាយឆ្ងាយ Hwasong-12 ត្រូវបានបាញ់បង្ហោះក្នុងពេលធ្វើតេស្តមួយនៅក្នុងរូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Korean Central News Agency របស់កូរ៉េខាងជើង។](https://gdb.voanews.com/2803ad53-6062-45be-975b-53d195120e06_w1024_q10_s.jpg)
៣
រ៉ុក្កែតរយៈចម្ងាយឆ្ងាយ Hwasong-12 ត្រូវបានបាញ់បង្ហោះក្នុងពេលធ្វើតេស្តមួយនៅក្នុងរូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Korean Central News Agency របស់កូរ៉េខាងជើង។
![បាតុករដាក់ឈើឆ្កាង ដែលតំណាងឲ្យអ្នកស្លាប់ក្នុងពេលបាតុកម្មនាពេលថ្មីៗនេះ ក្នុងពេលបាតុកម្មដោយធ្វើការអង្គុយ ប្រឆាំងនឹងលោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា។](https://gdb.voanews.com/b62807ef-cbfd-4702-a809-4dc9cce05c1d_w1024_q10_s.jpg)
៤
បាតុករដាក់ឈើឆ្កាង ដែលតំណាងឲ្យអ្នកស្លាប់ក្នុងពេលបាតុកម្មនាពេលថ្មីៗនេះ ក្នុងពេលបាតុកម្មដោយធ្វើការអង្គុយ ប្រឆាំងនឹងលោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា។
![បុរសម្នាក់ពន្លត់អគ្គិភ័យនៅក្នុងផ្សារ Mercado Oriental ដែលមានហាងចំនួន២៥ត្រូវបានឆេះខ្ទេច នៅក្រុង Managua ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/4941d6f6-3853-42b5-bad9-1a90084c4ab1_w1024_q10_s.jpg)
៥
បុរសម្នាក់ពន្លត់អគ្គិភ័យនៅក្នុងផ្សារ Mercado Oriental ដែលមានហាងចំនួន២៥ត្រូវបានឆេះខ្ទេច នៅក្រុង Managua ប្រទេសនីការ៉ាហ្គា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
![និស្សិតកូរ៉េខាងត្បូងឈរថតរូប បន្ទាប់ធ្វើពិធីបែបប្រពៃណីមួយនៅភូមិ Namsangol Hanok ក្នុងក្រុងសេអ៊ូល។](https://gdb.voanews.com/cd2eaa8f-18f0-4b29-b5cb-4306a23c1730_w1024_q10_s.jpg)
៦
និស្សិតកូរ៉េខាងត្បូងឈរថតរូប បន្ទាប់ធ្វើពិធីបែបប្រពៃណីមួយនៅភូមិ Namsangol Hanok ក្នុងក្រុងសេអ៊ូល។
![អ្នកហែលទឹកលោតជ្រមុជទឹក នៅក្នុងព្រឹត្តិការណ៍ Men's Swimming 100m Breaststroke ក្នុងពេលប្រកួត Baku 2017 4th Islamic Solidarity Games នៅមជ្ឈមណ្ឌល Baku Aquatic Center ប្រទេសអាស៊ែបៃហ្សង់។](https://gdb.voanews.com/92f374cd-9a0e-4833-aa4f-53a35701e332_w1024_q10_s.jpg)
៧
អ្នកហែលទឹកលោតជ្រមុជទឹក នៅក្នុងព្រឹត្តិការណ៍ Men's Swimming 100m Breaststroke ក្នុងពេលប្រកួត Baku 2017 4th Islamic Solidarity Games នៅមជ្ឈមណ្ឌល Baku Aquatic Center ប្រទេសអាស៊ែបៃហ្សង់។
![តារាសម្តែង Joanna Lumley ឈរថតរូបជាមួយនឹងពានរង្វាន់ Fellowship Award របស់នាង នៅក្នុងកម្មវិធី British Academy Television Awards នៅសាល Royal Festival Hall ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/d95df27a-7e83-40b4-a846-aecd3befc3b8_w1024_q10_s.jpg)
៨
តារាសម្តែង Joanna Lumley ឈរថតរូបជាមួយនឹងពានរង្វាន់ Fellowship Award របស់នាង នៅក្នុងកម្មវិធី British Academy Television Awards នៅសាល Royal Festival Hall ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
![ក្រុមហ៊ុនលក់រថយន្តមួយទឹកផ្តាច់មុខនៅក្នុងប្រទេសសិង្ហបុរីមួយផ្ទុករថយន្តមកពីបរទេស៦០គ្រឿងក្នុងអគារ១៥ជាន់របស់ខ្លួនក្នុងប្រព័ន្ធឆ្អឹងត្រី ដើម្បីប្រគល់រថយន្តជូនអតិថិនជនក្នុងរយៈពេលខ្លី។](https://gdb.voanews.com/68c54291-cd79-4860-ad17-67f52e3ceac0_w1024_q10_s.jpg)
៩
ក្រុមហ៊ុនលក់រថយន្តមួយទឹកផ្តាច់មុខនៅក្នុងប្រទេសសិង្ហបុរីមួយផ្ទុករថយន្តមកពីបរទេស៦០គ្រឿងក្នុងអគារ១៥ជាន់របស់ខ្លួនក្នុងប្រព័ន្ធឆ្អឹងត្រី ដើម្បីប្រគល់រថយន្តជូនអតិថិនជនក្នុងរយៈពេលខ្លី។
![លោក Ryoichi Ando (រូបស្តាំ) ដែលជាអ្នកស្រាវជ្រាវ និងអ្នកផលិតឧបករណ៍ Bubble Jumper ប្រកួតជាមួយគូប្រជែងរបស់ នៅពេលពួកគេបង្ហាញកីឡានេះនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/6f978445-6109-4db7-845a-32df6fced068_w1024_q10_s.jpg)
១០
លោក Ryoichi Ando (រូបស្តាំ) ដែលជាអ្នកស្រាវជ្រាវ និងអ្នកផលិតឧបករណ៍ Bubble Jumper ប្រកួតជាមួយគូប្រជែងរបស់ នៅពេលពួកគេបង្ហាញកីឡានេះនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
![រូបគំនូររបស់សិល្បករអ៊ីតាលី Lorenzo Quinn ដែលមានឈ្មោះថា «គាំទ្រ» ត្រូវបានគេថតបាននៅវិមាន Ca' Sagredo ក្នុងពិធីបុណ្យ La Biennale of Venice លើកទី៥៧ ក្នុងក្រុង Venice ប្រទេសអ៊ីតាលី។](https://gdb.voanews.com/d30f6cdd-26d0-4598-9a98-6f4c6e9ed6f0_w1024_q10_s.jpg)
១១
រូបគំនូររបស់សិល្បករអ៊ីតាលី Lorenzo Quinn ដែលមានឈ្មោះថា «គាំទ្រ» ត្រូវបានគេថតបាននៅវិមាន Ca' Sagredo ក្នុងពិធីបុណ្យ La Biennale of Venice លើកទី៥៧ ក្នុងក្រុង Venice ប្រទេសអ៊ីតាលី។
![កម្មករទទួលទានអាហារថ្ងៃត្រង់នៅក្រោមម្លប់បដាដ៏ធំ ដែលផ្សព្វផ្សាយការលក់ខុនដូ នៅក្នុងសង្កាត់ក្រីក្រមួយនៅក្នុងប្រទេសប៉េរូ។](https://gdb.voanews.com/f52beb95-b99f-4685-9689-bd55a404751c_w1024_q10_s.jpg)
១២
កម្មករទទួលទានអាហារថ្ងៃត្រង់នៅក្រោមម្លប់បដាដ៏ធំ ដែលផ្សព្វផ្សាយការលក់ខុនដូ នៅក្នុងសង្កាត់ក្រីក្រមួយនៅក្នុងប្រទេសប៉េរូ។