រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីស្រាអែល អាល្លឺម៉ង់ ស៊ុយអែត ស្រីលង្កា រូម៉ានី កាហ្សាក់ស្ថាន លីទុយអានី អូស្រា្តលី ឥណ្ឌា និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ១៥ ឧសភា ២០១៦

១
ក្មេងៗអ៊ីស្រាអែលលេងនៅក្នុងកន្លែងបាញ់ទឹក នៅថ្ងៃក្តៅមួយនៅក្បែរអគារ Tower of David នៅក្នុងក្រុងបុរាណហ្ស៊េរុយសាឡិម។

២
លោក Oliver Vogt ជនជាតិន័រវែសឆ្លាក់រូបនៅលើឈើមួយក្នុងពេលប្រកួតជើងឯកឆ្លាក់រូបពិភពលោក ដោយប្រើម៉ាស៊ីនអារឈើ នៅក្នុងក្រុង Dorfchemnitz ភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។

៣
តារាចម្រៀង Jamala របស់អ៊ុយក្រែន សប្បាយចិត្តនៅពេលឈ្នះការប្រកួតវគ្គព្រ័ត្រនៃការប្រកួតចម្រៀង Eurovision នៅ Ericsson Globe Arena នៅក្នុងក្រុងស្តុបខុល (Stockholm) ប្រទេសស៊ុយអែត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។

៤
បុរស និងស្រ្តីម្នាក់កាន់ឆ័ត្ររបស់ពួកគេ ដោយសារតែមានខ្យល់ និងភ្លៀងខ្លាំងនៅក្នុងក្រុងកូឡុំបូ (Colombo) ប្រទេសស្រីលង្កា។

៥
អ្នកធ្វើធម្មយាត្រាពីប្រទេសហុងគ្រី និងប្រទេសជិតខាងចូលរួមក្នុងការសូត្រធម៌មួយក្នុងពិធីបុណ្យប្រពៃណី Roman Catholic Pentecostal នៅក្នុងសង្កាត់ Sumuleu នៅក្បែរសង្កាត់ Mihaileni ក្នុងប្រទេសរូម៉ានី កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។

៦
ស្រ្តីម្នាក់ដើរកាត់វាលផ្កានៅខាងក្រៅក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។

៧
អ្នកដើរកម្សាន្តម្នាក់អាំងសាច់នៅក្រោមឆ័ត្រមួយក្នុងពេលភ្លៀង នៅបឹងមួយនៅក្នុងតំបន់ Ignalina ដែលមានចម្ងាយ១០៦គ.ម ភាគខាងជើងនៅក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី។

៨
អ្នកបង្ហាញម៉ូដម្នាក់ដួលនៅលើផ្លូវដើរ នៅពេលដើរបង្ហាញម៉ូដដែលរចនាដោយ លោក Toni Maticevski អ្នករចនាម៉ូដជនជាតិអូស្រ្តាលី នៅសប្តាហ៍បង្ហាញម៉ូដរបស់អូស្រ្តាលី ក្នុងក្រុងស៊ីដនី។

៩
អ្នកភូមិឥណ្ឌាចាប់ត្រីនៅក្នុងស្រុក Goalpara ក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា។

១០
បដាដែលមានទំហំ៨.០០០ម៉ែត្រការ៉េត្រូវបានគេដាក់នៅលើទីលាន Plainpalais នៅក្នុងក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។