កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ ឧសភា ២០២០

១
បុគ្គលិកពេទ្យយកសំណាកពីអ្នកស្រុកដើម្បីធ្វើតេស្តរកមើលជំងឺកូវីដ១៩ នៅទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន។ ពលរដ្ឋដែលមានការភ័យខ្លាចការរាលដាលជំងឺកូវីដ១៩ កំពុងតម្រង់ជួរនៅក្នុងទីក្រុងនេះ ដើម្បីធ្វើតេស្ត បន្ទាប់ពីមានការចម្លងជាចង្កោមថ្មី ដែលធ្វើឲ្យមានយុទ្ធនាការធ្វើតេស្តក្នុងទ្រង់ទ្រាយធំ។

២
បុគ្គលិកមន្ទីរពេទ្យ La Paz កំពុងបង្ហាញទឹកមុខបន្ទាប់ពីបានគោរពដោយភាពស្ងប់ស្ងាត់២នាទី សម្រាប់បុគ្គលិកពេទ្យដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

៣
បាតុករដែលមានកាន់កាំភ្លើងវែងកំពុងជ្រកភ្លៀង ក្នុងពេលមានការធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់លោកអភិបាលក្រុង Gretchen Whitmer ដែលបន្តឲ្យពលរដ្ឋស្នាក់នៅផ្ទះ ដើម្បីពន្យឺតការរាលដាលជំងឺកូវីដ១៩ នៅឯអាគាររដ្ឋសភា ក្នុងទីក្រុង Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក។

៤
លោក Richard Bright អតីតប្រធាននៃអាជ្ញាធរស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្នាំពេទ្យ បានមកដល់កិច្ចប្រជុំនៃគណៈកម្មការថាមពល និងពាណិជ្ជកម្ម ក្នុងសវនាការពិភាក្សាអំពីការការពារសុចរិតភាពនៃវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបនឹងការរាលដាលនៃជំងឺកូវីដ១៩ នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

៥
ហ្វូងសត្វ Flamingo កំពុងឈរនៅក្នុងបឹងមួយ នៅទីក្រុង Navi Mumbai ប្រទេសឥណ្ឌា។

៦
សេះត្រូវបានគេដេញចេញពីក្រោល ដើម្បីឲ្យទៅស៊ីស្មៅនៅលើចម្ការដែលទើបនឹងដាំដុះថ្មី នៅក្រុង Wehrheim ក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៧
សត្វរំពេកំពុងហែលទឹក ហើយឆ្លុះទៅនឹងស្រមោលអាគារដែលចាំងពន្លឺថ្ងៃ នៅកំពង់ផែ Portland Harbor ទីក្រុង Portland រដ្ឋ Maine សហរដ្ឋអាមេរិក។

៨
មែកនៃដើមឈើដ៏ធំមួយត្រូវបានរុំព័ទ្ធដោយសំបុកពីងពាង នៅតំបន់ Portslade ក្រុង Brighton នៅភាគខាងត្បូងនៃប្រទេសអង់គ្លេស។