រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ មកពីប្រទេសបារាំង កាហ្សាក់ស្ថាន នេប៉ាល់ ជប៉ុន ក្រិក ម៉ិកស៊ិក សហរដ្ឋអាមេរិក អេស្ប៉ាញ ស្កុតលែន អ៊ុយក្រែន និងអេមីរ៉ាតអារ៉ាប់រួម។
រូបភាពជុំវិញពិភពលោក ១៤ ឧសភា ២០១៧
![ប្រធានាធិបតីបារាំងជាប់ឆ្នោតថ្មី លោក Emmanuel Macron ស្ថិតនៅលើរថយន្តយោធាដើរក្បួន បន្ទាប់ពីពិធីទទួលតំណែងជាផ្លូវការរបស់លោកជាប្រធានាធិបតីបារាំង ក្នុងក្រុងប៉ារីស។](https://gdb.voanews.com/57b2f073-9dd3-4a2c-9ab9-d6dac5de0a02_w1024_q10_s.jpg)
១
ប្រធានាធិបតីបារាំងជាប់ឆ្នោតថ្មី លោក Emmanuel Macron ស្ថិតនៅលើរថយន្តយោធាដើរក្បួន បន្ទាប់ពីពិធីទទួលតំណែងជាផ្លូវការរបស់លោកជាប្រធានាធិបតីបារាំង ក្នុងក្រុងប៉ារីស។
![កីឡាករប្រកួតក្នុងកម្មវិធីរត់ឡើងទួល Red Bull 400 នៅបរិវេណលោតស្គី Sunkar អន្តរជាតិ នៅក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/e643e502-5f5d-45ba-925c-2ea4d569bb01_w1024_q10_s.jpg)
២
កីឡាករប្រកួតក្នុងកម្មវិធីរត់ឡើងទួល Red Bull 400 នៅបរិវេណលោតស្គី Sunkar អន្តរជាតិ នៅក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។
![ក្រុមដោះគ្រាប់បែករបស់កងទ័ពនេប៉ាល់ធ្វើឲ្យផ្ទុះគ្រាប់បែកមួយក្នុងពេលបោះឆ្នោតមួយក្នុងក្រុង Bhaktapur។](https://gdb.voanews.com/49efb2cd-0d42-42ff-a4f3-42b1b47d014c_w1024_q10_s.jpg)
៣
ក្រុមដោះគ្រាប់បែករបស់កងទ័ពនេប៉ាល់ធ្វើឲ្យផ្ទុះគ្រាប់បែកមួយក្នុងពេលបោះឆ្នោតមួយក្នុងក្រុង Bhaktapur។
![អ្នកចម្បាំង Sumo កាន់កូនក្មេងដែលកំពុងយំនៅពីមុខអាជ្ញាកណ្តាល ក្នុងសម្លៀកបំពាក់ប្រពៃណី ក្នុងព្រឹត្តិការណ៍ Baby-cry Sumo នៅកន្លែងទីសក្ការៈ Kamegaike-Hachiman នៅក្នុងក្រុង Sagamihara ខេត្ត Kanagawa ប្រទេសជប៉ុន។](https://gdb.voanews.com/23fb73e9-4662-4e58-9864-4551e60d7601_w1024_q10_s.jpg)
៤
អ្នកចម្បាំង Sumo កាន់កូនក្មេងដែលកំពុងយំនៅពីមុខអាជ្ញាកណ្តាល ក្នុងសម្លៀកបំពាក់ប្រពៃណី ក្នុងព្រឹត្តិការណ៍ Baby-cry Sumo នៅកន្លែងទីសក្ការៈ Kamegaike-Hachiman នៅក្នុងក្រុង Sagamihara ខេត្ត Kanagawa ប្រទេសជប៉ុន។
![រថភ្លើងមួយបានរត់ខុសផ្លូវ និងបុកផ្ទះមួយនៅក្នុងក្រុង Adendro ភាគខាងជើងនៃប្រទេសក្រិក។](https://gdb.voanews.com/ec7bfbe4-237d-4e5c-a404-72fe86980d8e_w1024_q10_s.jpg)
៥
រថភ្លើងមួយបានរត់ខុសផ្លូវ និងបុកផ្ទះមួយនៅក្នុងក្រុង Adendro ភាគខាងជើងនៃប្រទេសក្រិក។
![គ្រួសារមួយប្រារព្ធទិវាអ្នកម្តាយ នៅដែនដីម៉ិកស៊ិកនៅព្រំដែនអាមេរិក និងម៉ិកស៊ិកនៅក្នុងក្រុង Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/0c547ce6-baa8-4a39-9223-ea837567ef0e_w1024_q10_s.jpg)
៦
គ្រួសារមួយប្រារព្ធទិវាអ្នកម្តាយ នៅដែនដីម៉ិកស៊ិកនៅព្រំដែនអាមេរិក និងម៉ិកស៊ិកនៅក្នុងក្រុង Tijuana ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។
![នាង Miley (រូបឆ្វេង) និងនាង Noah Cyrus ច្រៀងចម្រៀងខួបកំណើតជូនម្តាយឈ្មោះ Tish នៅក្នុងការប្រគុំតន្ត្រី Wango Tango ក្នុងក្រុង Carson រដ្ឋ California កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/67e9b345-2e5c-40d8-ab62-ca0292e5e5d4_w1024_q10_s.jpg)
៧
នាង Miley (រូបឆ្វេង) និងនាង Noah Cyrus ច្រៀងចម្រៀងខួបកំណើតជូនម្តាយឈ្មោះ Tish នៅក្នុងការប្រគុំតន្ត្រី Wango Tango ក្នុងក្រុង Carson រដ្ឋ California កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។
![កីឡាករ Lewis Hamilton របស់ចក្រភពអង់គ្លេស (រូបកណ្តាល) បោះពាន់របស់គាត់លើ បន្ទាប់ពីបានឈ្នះការប្រកួត Spanish Formula One Grand Prix នៅទីលាន Barcelona Catalunya ក្នុងក្រុង Montmelo ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/52985da5-da3c-4184-bf4a-20f804da320c_w1024_q10_s.jpg)
៨
កីឡាករ Lewis Hamilton របស់ចក្រភពអង់គ្លេស (រូបកណ្តាល) បោះពាន់របស់គាត់លើ បន្ទាប់ពីបានឈ្នះការប្រកួត Spanish Formula One Grand Prix នៅទីលាន Barcelona Catalunya ក្នុងក្រុង Montmelo ប្រទេសអេស្ប៉ាញ។
![កីឡាករ Aric Almirola (ក្នុងរថយន្តលេខ៤៣) បុកជាមួយនឹងកីឡាករ Danica Patrick និង Joey Logano ក្នុងពេលប្រកួត NASCAR Monster Cup នៅផ្លូវ Kansas Speedway ក្នុងក្រុង Kansas រដ្ឋ Kansas សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/2d8101c2-1a80-4129-abf8-90a531c6c30f_w1024_q10_s.jpg)
៩
កីឡាករ Aric Almirola (ក្នុងរថយន្តលេខ៤៣) បុកជាមួយនឹងកីឡាករ Danica Patrick និង Joey Logano ក្នុងពេលប្រកួត NASCAR Monster Cup នៅផ្លូវ Kansas Speedway ក្នុងក្រុង Kansas រដ្ឋ Kansas សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។
![រថភ្លើងប្រើចំហាយទឹកមួយឈ្មោះ Flying Scotsman រត់កាត់តំបន់ Fife ក្នុងប្រទេសស្កុតលែន។](https://gdb.voanews.com/41849ae6-a2c4-4ac8-b5bf-16716dd0d934_w1024_q10_s.jpg)
១០
រថភ្លើងប្រើចំហាយទឹកមួយឈ្មោះ Flying Scotsman រត់កាត់តំបន់ Fife ក្នុងប្រទេសស្កុតលែន។
![លោក Salvador Sobral មកពីប្រទេសប័រទុយហ្គាល់ (រូបស្តាំ) ឱបប្អូនស្រីឈ្មោះ Luisa បន្ទាប់ពីច្រៀងបទ Amar pelos dois នៅក្រោយពេលលោកបានឈ្នះនៅក្នុងការប្រកួតចម្រៀង Eurovision វគ្គផ្តាច់ព្រ័ត្រនៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។](https://gdb.voanews.com/7d4927f5-d59a-4071-b68d-f7e1192afad8_w1024_q10_s.jpg)
១១
លោក Salvador Sobral មកពីប្រទេសប័រទុយហ្គាល់ (រូបស្តាំ) ឱបប្អូនស្រីឈ្មោះ Luisa បន្ទាប់ពីច្រៀងបទ Amar pelos dois នៅក្រោយពេលលោកបានឈ្នះនៅក្នុងការប្រកួតចម្រៀង Eurovision វគ្គផ្តាច់ព្រ័ត្រនៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។
![អ្នកជិះទូកក្តោង Zilzal ដែលដឹកនាំដោយ Sheikh Hamdan bin Mohammad bin Rashid al-Maktoum ធ្វើដំណើរទៅកាន់ខ្សែបន្ទាត់ចុងក្រោយនៃឆ្នេរ Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីឈ្នះការប្រកួតជិះទូកក្តោងចម្ងាយឆ្ងាយបែបប្រពៃណីដែលគេហៅថា al-Gaffal។ ការប្រកួតបានចាប់ផ្តើមពីកោះ Sir Bu Nair។](https://gdb.voanews.com/8d0187e1-3684-4f8b-b747-460aa11f6ae5_w1024_q10_s.jpg)
១២
អ្នកជិះទូកក្តោង Zilzal ដែលដឹកនាំដោយ Sheikh Hamdan bin Mohammad bin Rashid al-Maktoum ធ្វើដំណើរទៅកាន់ខ្សែបន្ទាត់ចុងក្រោយនៃឆ្នេរ Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីឈ្នះការប្រកួតជិះទូកក្តោងចម្ងាយឆ្ងាយបែបប្រពៃណីដែលគេហៅថា al-Gaffal។ ការប្រកួតបានចាប់ផ្តើមពីកោះ Sir Bu Nair។