កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៣ ឧសភា ២០១៩

១
ដូនជីកាន់ព្រះពុទ្ធសាសនាកំពុងបួងសួងក្នុងពិធីមួយនៅវត្ត Tam Chuc ក្នុងខេត្ត Ha Nam ប្រទេសវៀតណាម មុនថ្ងៃវិសាខបូជាមកដល់។

២
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បង្ហាញកាយវិការនៅពេលលោកស្រីធ្វើតេស្តអ្វីដែលគេហៅថា ឥទ្ធិពលនៃ Bernoulli ដោយប្រើគ្រាប់បាល់តិន្នីស និងប្រដាប់ផ្លុំសក់ ហើយលោកស្រីឈរនៅជិតលោក Ernst-Andreas Ziegler និង Armin Laschet នាយករដ្ឋមន្ត្រីនៃរដ្ឋ North Rhine-Westphalia ក្នុងពេលលោកស្រីធ្វើដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យ Junior នៅក្រុង Wuppertal។

៣
នាង Kate Miller-Heidke ពីប្រទេសអូស្ត្រាលីសម្ដែងក្នុងពេលហាត់សមសម្រាប់ការប្រឡងចម្រៀងទ្វីបអឺរ៉ុប Eurovision Song Contest ឆ្នាំ ២០១៩ នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

៤
ក្រុមអ្នកជិះកង់ប្រកួតក្នុងជុំទី៣ នៃការប្រកួត Giro d'Italia លើកទី១០២ ដែលមានចម្ងាយ ២២០ គ.ម ចេញពីទីក្រុង Vinci ទៅទីក្រុង Orbetello។

៥
គ្រូពេទ្យម្នាក់បីក្មេងទើបកើតម្នាក់ក្រោយពេលមានអគ្គិភ័យឆាបឆេះលើរាលហាលនៃមន្ទីរពេទ្យកុមារ នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។

៦
កម្មករដើរនៅកន្លែងវាយកម្ទេចអាគារស្ថានទូតចាស់របស់អាមេរិក នៅទីក្រុងប៉េកាំង ប្រទេសចិន ២០ឆ្នាំក្រោយពេលស្ថានទូតនេះត្រូវបានវាយប្រហារដោយបាតុករជនជាតិចិន នៅថ្ងៃទី៨ ខែឧសភា ១៩៩៩។

៧
រូបចម្លាក់ Our Lady Fatima ត្រូវបានគេលើកក្នុងពិធីភ្លើងទៀននៅទីសក្ការបូជា Fatima ក្នុងក្រុង Fatima នៅភាគកណ្ដាលនៃប្រទេសព័រទុយហ្គាល់។

៨
សត្វត្រចៀកកាំហើយពីលើវាលស្រូវសាលី នៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៩
ក្រុមអ្នកចូលនិវត្តន៍អង់គ្លេស ឬ Chelsea Pensioners ដែលជាអតីតយុទ្ធជនសម័យសង្គ្រាមលោកលើកទី២ ក្នុងសមរភូមិ Normandy ដែលគេហៅម្យ៉ាងទៀតថា «ប្រតិបត្តិការអធិរាជ» ហើយសពថ្ងៃនេះត្រូវគេហៅថា D-Day កំពុងថតរូបជុំគ្នាក្នុងការរំឭកខួបលើកទី៧៥ នៅមន្ទីរពេទ្យ Royal Hospital Chelsea ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១០
ទិដ្ឋភាពពីលើអាកាសបង្ហាញពីជនចំណាកស្រុកម្នាក់កំពុងហែលទឹកទៅកាន់នាវាដឹកសម្ភារៈពាណិជ្ជកម្មឈ្មោះ Vos Triton ដែលមានចុះបញ្ចីនៅប្រទេសហ្ស៊ីប្រាល់តា (Gibraltar) នៅក្នុងតំបន់ស្វែងរកនិងជួយសង្គ្រោះនៅឆ្នេរសមុទ្រប្រទេសលីប៊ី។ ជនចំណាកស្រុកនេះត្រូវបានគេមើលឃើញពីយន្តហោះ Moonbird ដែលជាយន្តហោះរបស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ ឈ្មោះថា «ឆ្មាំសមុទ្រ»។

១១
លោក Graham Jarvis និង Billy Bolt ប្រកួតក្នុងកម្មវិធី Toyota Porto Extreme XL Lagares ក្នុងប្រទេសព័រទុយហ្គាល់។

១២
អ្នកចូលរួមម្នាក់នៃការដើរល្បឿនលឿនដោយពាក់ស្បែកជើងកែងខ្ពស់ កំពុងដើរដើម្បីទាមទារភាពស្មើគ្នាផ្នែកយេនឌ័រ នៅទីក្រុង Monterrey ប្រទេសម៉ិកស៊ិក។