រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មកពីប្រទេសឥណ្ឌូនេស៊ី បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ប៉ាគីស្ថាន រុស្ស៊ី ប័រទុយហ្គាល់ និងកូរ៉េខាងត្បូង។
រូបភាពជុំវិញពិភពលោក ១៣ ឧសភា ២០១៨

១
ម៉ូតូជាច្រើនបានឆេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកមួយនៅព្រះវិហារ Pentecost Church Central Surabaya នៅក្នុងក្រុង Surabaya ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។

២
ប្រហោងគ្រាប់កាំភ្លើងត្រូវបានគេឃើញនៅលើបង្អួចហាងកាហ្វេមួយនៅក្បែរតំបន់ដែលជនដៃដល់នៃការវាយប្រហារដោយប្រើកាំបិត ត្រូវបានប៉ូលិសបាញ់សម្លាប់នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

៣
ក្រុមអ្នកជិះកង់ប្រណាំងជិះកាត់វាលផ្កាមួយម្យ៉ាងក្នុងការប្រណាំងកង់វគ្គទី៩នៅចន្លោះពីសង្កាត់ Pesco Sannita និងភ្នំ Gran Sasso ក្នុងការប្រណាំងកង់ Giro d'Italia លើកទី១០១ ក្នុងប្រទេសអ៊ីតាលី។

៤
អ្នកទេសចរណ៍ឈរថតរូបនៅក្នុងការតាំងពិព័រណ៍ German Fetish Ball នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

៥
មនុស្សម្នាក់មើលកម្អែលភ្នំភ្លើងផ្ទុះចេញពីតំបន់ Leilani Estates ក្នុងពេលផ្ទុះភ្នំភ្លើង Kilauea Volcano កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

៦
ទង់ជាតិអង់គ្លេសត្រូវបានគេដាក់នៅតាមផ្លូវ Regent Street ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៧
ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថានរុករកសាកសពនៅកន្លែងបាក់ស្ពាននៅក្នុងភូមិ Kundal Shahi ក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

៨
តារាសម្តែង Helen Mirren ឈរថតរូបនៅពេលអញ្ជើញទៅដល់ការចាក់បញ្ចាំងពិសេសសម្រាប់ភាពយន្ត Girls of The Sun នៅក្នុងពិធីបុណ្យភាពយន្តអន្តរជាតិលើកទី៧១ នៅក្នុងក្រុង Cannes ប្រទេសបារាំង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

៩
កីឡាករម្នាក់ប្រកួតនៅការប្រណាំងម៉ូតូកង់៤ Kings of the Off-road នៅក្នុងតំបន់មួយ នៅក្បែររមណីយដ្ឋាន Zagorie ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

១០
នាង Netta មកពីអ៊ីស្រាអែលសម្តែង បន្ទាប់ពីឈ្នះការប្រកួតចម្រៀង Grand Final of Eurovision Song Contest ឆ្នាំ២០១៨ នៅសាល Altice Arena ក្នុងក្រុង Lisbon ប្រទេសប័រទុយហ្គាល់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

១១
មនុស្សម្នាក់រាំនៅក្រោមគោមនៅវត្តព្រះពុទ្ធសាសនាឈ្មោះ Jogye បន្ទាប់ពីដើរក្បួនគោម ដែលជាផ្នែកនៃកម្មវិធី Lotus Lantern Festival ដើម្បីប្រារព្ធថ្ងៃព្រះពុទ្ធប្រសូត្រ នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

១២
មនុស្សម្នាត្រៀមចូលរួមក្នុងការជិះប្រណាំងសត្វអូដ្ឋ Bronte Vintage Gathering ប្រចាំឆ្នាំលើកទី២០ នៅក្នុងភូមិ Cullingworth ប្រទេសអង់គ្លេស កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។